មនុស្ស​ប្រុស​ស្រលាញ់​អ្នក​ខ្លាំង នឹង​ផ្ដល់​រឿង​២​នេះ​ឲ្យ តែ​​នឹង​មិន​ប្រាប់​អ្នក​ឡើយ

  • 2021-05-11 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​ខ្លាច​តែ​នៅ​ពេល​ប្រាប់​ហើយ តែ​ធ្វើ​មិន​បាន​ កាន់​តែ​ធ្វើ​ឲ្យ​អ្នក​ខក​ចិត្ត ដូច​នេះ គេសុខ​ចិត្ត​សម្ងំ​ដល់​ពេល​សម្រេច​តែ​ម្ដង ទើប​និយាយ​​ចេញ​មក ប្រសិន​បើ​គេ​ពិត​ជា​ស្រលាញ់​អ្នក​ពិត។

១. ចង់​ឃើញ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​មាន​ក្ដី​សុខ

សួរ​ថា​មាន​មនុស្ស​ប្រុស​ណា ចង់​ឃើញ​ប្រពន្ធ ឬ​សង្សារ​ខ្លួន​ធ្វើ​ការ​​គ្មាន​ថ្ងៃ​លោះ មក​ដល់​ផ្ទះ​វិញ គ្មាន​កម្លាំង​អ្វី​សោះ​នៅ​ក្នុង​ខ្លួន​នោះ? តែ​ដោយ​សារ​តែ​សមត្ថភាព​នៅ​មាន​កម្រិត មិន​អាច​ផ្គត់ផ្គង់​ឲ្យ​ទាំង​សង​ខាង​បាន ក៏​ត្រូវ​បង្ខំ​ចិត្ត​មើល​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ត្រូវ​អ្នក​ខ្លះ​ឈ្នានីស ក៏​ដូច​ជា​មើល​ងាយ​ជា​ដើម។ ​នៅ​ក្នុង​ចិត្ត មនុស្ស​ដែល​ស្រលាញ់​អ្នក គេ​ចង់​តែ​ប្រាប់​ថា នឹង​លែង​ឲ្យ​អ្នក​លំបាក​ទៀតហើយ និង​សុំ​ឲ្យ​អ្នក​ទ្រាំ​បន្តិច ព្រោះ​នៅ​ថ្ងៃ​ខាង​មុខ គេ​នឹង​ជា​អ្នក​រ៉ាប់រង​សម្រាប់​គ្រួសារ​មួយ​នេះ។ ដូច​នេះហើយ ទោះ​បី​ជា​បច្ចុប្បន្ន​នៅ​លំបាក​ក៏​ដោយ សូម​អ្នក​កុំ​បោះបង់ និង​អស់​សង្ឃឹម ហើយ​ត្រូវ​ជឿ​លើ​បុរស​ដែល​ស្រលាញ់​អ្នក។

២. ចង់​បង្ហាញ​ឲ្យ​ឃើញ​ថា គេ​មាន​សមត្ថភាព

វា​ការ​អាម៉ាស និង​តូច​ចិត្ត​បំផុត នៅ​ពេល​ឃើញ​មនុស្ស​ប្រុស​ដទៃ អាច​ធ្វើ​ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​មាន​ក្ដីសុខ ទាំង​ដែល​ខ្លួន​មិន​ទាន់​អាច​ធ្វើ​បាន។ តែ​វាសនា និង​វិថី​មនុស្ស​គ្រប់​រូប​ខុស​ៗ​ពី​គ្នា សង្សារ​អ្នក​បរាជ័យ​នៅ​ថ្ងៃ​នេះ មិន​ប្រាកដ​ថា គេ​នឹង​ចាញ់​រហូត​នោះ​ឡើយ។ ដរាប​ណា​គេ​មិន​ទាន់​បោះបង់ គេ​នៅ​តែ​មាន​សង្ឃឹម​ជោគជ័យ​ជា​និច្ច។ អ្នក​ដែល​ស្រលាញ់​អ្នក​ពិត​ប្រាកដ គេ​រង់​ចាំ​តែ​ថ្ងៃ​គេ​ជោគជ័យ​ដើម្បី​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ទេ​ថា គេ​ធ្វើ​គ្រប់​បែ​ប​យ៉ាង​នេះ​ដើម្បី​អ្នក និង​អនាគត​ទាំង​២​។ គេ​ចង់​ប្រាប់​អ្នក​ថា សូម​ទុក​ចិត្ត​លើ​គេ ព្រោះ​គេ​ក៏​មាន​សមត្ថភាព​ដឹកនាំ​គ្រួសារ​មួយ​បាន​ដែរ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម