ការងារសិល្បៈហាក់ស្ងប់ស្ងាត់មែន តែ​អតីតស្វាមី Yang Mi នៅ​តែ​មាន​ចំណូល​រាប់​សិប​លាន​ដុល្លារ

  • 2021-05-11 01:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​មិន​មាន​គម្រោង​ភាពយន្ត​ថ្មី ក៏​ដូច​ជា​សកម្មភាព​ច្រើន​នៅ​ក្នុង​សិល្បៈ​ក្ដី តែ​តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​ហុងកុង Harwick Lau នៅ​តែ​មាន​ចំណូល​ច្រើន​ពី​ការ​វិនិយោគ​របស់​ខ្លួន​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​កូន​ស្រី។

កាល​ពី​ថ្ងៃ​ទី ៦ ខែ​ឧសភា​កន្លង​ទៅ​នេះ តារា​សម្ដែង​ប្រុស​ជើង​ចាស់ Liu Dan ដែល​ជា​ឪពុក​បង្កើត​របស់​តារា​សម្ដែង​ប្រុស​ហុងកុង Harwick Lau និង​ជា​អតីត​ពុក​ក្មេក​របស់​កំពូល​តារា​សម្ដែង​ស្រី​ចិន Yang Mi បាន​ផ្ដល់​បទ​សម្ភាសន៍​ថ្មី​ពាក់ព័ន្ធ​នឹង​កូន​ស្រី​របស់​ តារា​ស្រី​វ័យ​៣៥​ឆ្នាំ​នេះ។

តាម​នោះ​ដែរ ដូច​សព្វ​មួយ​ដង លោក​ព្យាយាម​គេច​គ្រប់​វិធី​ដើម្បី​កុំ​ឲ្យ​រំលឹក​ដល់​​តួ​រឿង​និស្ស័យ​ស្នេហ៍​ទេវតា​៣​ជាតិ ព្រោះ​មិន​ចង់​ឲ្យ​មានការ​រំខាន និង​ពាក់ព័ន្ធ​ដល់​នាង។ នៅ​ក្នុង​បទ​សម្ភាសន៍​នេះ​ដែរ លោក​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ថ្ងៃ​ទិវារ​អ្នក​ម្ដាយ​នៅ​ចិន​នេះ កូន​ស្រី​របស់ Yang Mi បាន​គូរ​គំនូរ​ដល់​យាយ​របស់​គេ។ យ៉ាងណាក្ដី ដោយ​សារ​តែ​កូន​ស្រី​រូប​នេះ គ្មាន​កាដូ​អ្វី​ឲ្យ​ម្ដាយ​បង្កើត​ទាល់​តែ​សោះ​ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា​ មនោសញ្ចេតនា​រវាង​អ្នក​ទាំង​២​មិន​ជិតស្និទ្ធិ​នោះ​ទេ។

ក្រៅ​ពី​នេះ អ្នក​កាសែត​ក៏​រំលឹក​ពី​ប្រាក់​ចំណូល​ដ៏​ច្រើន​របស់ Harwick Lau បាន​ពី​ការ​ថត​រឿង​នៅ​ចិន​ដីគោក​ប៉ុនា្មន​ឆ្នាំ​ចុង​ក្រោយ​នេះ។ យ៉ាងណាមិញ នៅ​ឆ្នាំ​នេះ លោក​មិន​មាន​គម្រោង​ថ្មី​ឡើយ។ ទោះ​យ៉ាងណាក៏ដោយ ដោយ​សារ​តែ​វិនិយោគ​អចលនទ្រព្យ​ត្រូវ​ប៉ាន់ ប្រុស​ស្អាត ៤៦​ឆ្នាំ​នៅ​តែ​រក​ចំណូល​បាន ២០០​លាន​យាន់ (៣០លាន​ដុល្លារ)។

ជាមួយ​នឹង​ចំណូល​រាប់​សិប​លាន​នេះ Harwick Lau ទោះ​បី​ជា​គ្មាន​រឿង​ថ្មី​ថត​ក៏​មិន​សូវ​ព្រួយ​បារម្ភ​ខ្លាំង ដ្បិត​​ចំណូល​ធ្លាក់​ជាង​មុន​ច្រើន​ក្ដី តែ​បើ​គ្រាន់​តែ​ចិញ្ចឹម​គ្រួសារ និង​ទិញ​ដោះគោ​ឲ្យ​កូន​ស្រី​នោះ ថវិការ​ប៉ុន​នេះ គឺ​លើស​ពី​គ្រប់គ្រាន់​ហើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម