រឿង ៥ យ៉ាងដែលអ្នកមិនគួរធ្វើនៅថ្ងៃទិវាអ្នកម្ដាយ

  • 2021-05-10 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្ងៃអាទិត្យទី ៩ ឧសភាម្សិលមិញនេះគឺជាថ្ងៃប្រារព្ធពិធីទិវាអ្នកម្ដាយ តើអ្នកបានធ្វើអ្វីខ្លះសម្រាប់អ្នកម្ដាយរបស់អ្នក? មានរឿងជាច្រើនដែលអ្នកអាចធ្វើឲ្យអ្នកម្តាយមានសេចក្តីសុខ និងទទួលបានភាពសប្បាយរីករាយ មិនចាំបាច់តែថ្ងៃទិវាអ្នកម្ដាយនោះទេគឺ ៣៦៥ ថ្ងៃ។ ប៉ុន្តែអ្នកក៏ត្រូវដឹងដែលថាមានរឿងខ្លះដែលអ្នកមិនគួរធ្វើឡើយ ជាពិសេសនោះគឺនៅថ្ងៃទិវាអ្នកម្ដាយ។ ទាំងនេះជារឿង ៥ យ៉ាងដែលអ្នកមិនគួរធ្វើនៅថ្ងៃទិវាអ្នកម្ដាយ៖

១. ការក្រោកពីគេងយឺត មិនងូតទឹកហើយតម្រង់ទៅញ៉ាំអាហារពេលថ្ងៃត្រង់យកតែម្ដង

២. ការប្រើប្រាស់ទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូវនិចខណៈពេលកំពុងញ៉ាំអាហារជុំគ្នា

៣. មិនជួយរៀបចំ ឬសម្អាតមុននឹងក្រោយការញ៉ាំអាហារ

៤. ការមិនស្តាប់បង្គាប់ តវ៉ា ឬឈ្លោះប្រកែកដែលធ្វើឲ្យគាត់ខឹងមិនសប្បាយចិត្ត

៥. ការចេញទៅក្រៅនៅក្នុងថ្ងៃនោះដោយមិនបានរៀបចំ ឬគម្រោងអាហាពេលថ្ងៃ ពេលល្ងាចជាមួយគាត់

ដូចច្នេះអ្នកគួរតែព្យាយាមចៀសវាងរឿងទាំង ៥ ខាងលើនេះមិនឲ្យវាកើតមានឡើយនៅថ្ងៃទិវាអ្នកម្ដាយ ដើម្បីធ្វើឲ្យគាត់សប្បាយចិត្តនៅថ្ងៃពិសេសរបស់គាត់ដែលមានត្រឹមតែម្ដងក្នុងមួយឆ្នាំ។ ប៉ុន្តែអ្នកអាចធ្វើទិវាអ្នកម្ដាយនេះឲ្យកើតឡើយពេញមួយឆ្នាំបានដោយខ្លួនឯង ដើម្បីភាពស្និទ្ធស្នាលជាមួយអ្នកម្ដាយជាទីស្រឡាញ់របស់អ្នក៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម