ព្រឺ​សម្បុរ​ពេល​ឮ​ទំនាយ​គ្រូ​ក្មេង​ឥណ្ឌា៖ នៅ​មាន​ការ​រាត្បាត​ជំងឺ​ធំ​ជាង​នេះ​មួយ​សារ​ទៀត

  • 2021-05-10 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​យោង​តាម​ការ​ទាយ​ទុក​របស់​គ្រូទាយ​ក្មេង​ឥណ្ឌា​រូប​នេះ បញ្ហា​ឆ្លង​រាលដាល​នៃ​ជំងឺ​​នឹង​បន្ត​រហូត​ដល់​​ឆ្នាំ ២០២២។

លោក​គ្រូ​ទាយ​ក្មេង​អស្ចារ្យ​ឥណ្ឌា Abhigya Anand ​ទើប​តែ​ប្រាប់​ពី​ទំនាយ​ថ្មី​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​​រលក​ចុង​ក្រោយ​នេះ។ ទោះ​បី​ជា​ប្រទេស​ឥណ្ឌា​កំពុង​ក្លាយ​ជា​សំបុក​ជំងឺ​ធំ​ជាង​គេ​លើ​ពិភពលោក​មែន​ពិត ដោយ​មួយ​ថ្ងៃ​មានអ្នក​ឆ្លង​ថ្មី​ជាង​៤០​ម៉ឺន​នាក់ តែ​គ្រូ​ក្មេង​រូប​នេះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា នេះ​មិន​ទាន់​ជា​តួ​លេខ​ខ្ពស់​បំផុត ដោយ​ការ​មើល​ឃើញ​របស់​លោក ការ​ឆ្លង​រាលដាល​នឹង​ឡើង​ដល់​កំពូល​ចាប់​ពី​ខែ​មិថុនា ដល់​ខែ​កញ្ញា​ខាង​មុខ​នេះ។

ចាប់​ពី​ខែ វិច្ឆិកាតទៅ ទើប​ចំនួន​តួលេខ​នេះ​ធ្លាក់​ចុះ យ៉ាងណាក្ដី ដើម្បី​ឲ្យ​សេដ្ឋកិច្ច​ដើរ​ឡើង​វិញ គឺ​ត្រូវ​​ចំណាយ​ពេល​ថែម​៥​ខែ​ទៀត ពោល​គឺ​ដល់​ខែ មេសា​ឆ្នាំ ២០២២។ មុន​នោះ​ដែរ កាល​ពី​ឆ្នាំ ២០១៩ កុមារា​ខាង​លើ​បាន​ធ្វើ​ឲ្យ​គេ​ព្រឺ​សម្បុរ​ម្ដង​ហើយ ដោយ​គេ​បាន​ប្រាប់​ឲ្យ​ដឹង​មុន​ថា ពិភពលោក​នឹង​ត្រៀម​ទទួល​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ​មួយ ហើយ​ពិបាក​ស្ដារ​ឡើង​វិញ​បំផុត។

គួរ​បញ្ជាក់​ផង​ដែរ​ថា Abhigya អាយុ​១៤​ឆ្នាំ អាច​អាន​សៀវភៅ​អក្សរ​បុរាណ Bhagavad ៣០០​ទំព័រ​ តាំង​ពី​អាយុ ៨​ឆ្នាំ​ម្ល៉េះ។ ត្រឹម​អាយុ​១៤​ឆ្នាំ លោក​ក៏​បាន​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ Ayurveda រួច​ហើយ​ផង​ដែរ៕

ប្រភព៖ kenhgiaitri24 ប្រែ​សម្រួល៖ Caramel