សម្តីបង្ហាញកត្តញ្ញូ ដែលកូនគ្រប់គ្នា គួរនិយាយទៅអ្នកមានគុណ
- 2021-05-07 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តីបង្ហាញកត្តញ្ញូ ដែលកូនគ្រប់គ្នា គួរនិយាយទៅអ្នកមានគុណ
ម្តាយ ជាអ្នកមានគុណធំលើសអ្វីៗទាំងអស់ ទោះទន្លេ១០០ សមុទ្រ១០ក៏មិនស្មើរគុណម្តាយដែរ។ ហេតុនេះ កូនៗទាំងអស់មិនត្រូវភ្លេចភាពកត្តញ្ញូចំពោះអ្នកមានគុណឡើយ។ ថ្ងៃនេះ កញ្ញា ចង់ឲ្យប្រិយមិត្តទាំងអស់បានដឹងថា សម្តីនិងឃ្លាទាំងនេះ កូនៗគួរនិយាយទៅកាន់អ្នកម្តាយ ទាន់ដង្ហើមលោកនៅមាន កុំចាំទាល់តែលោកផុតទៅ ទើបនឹកស្តាយក្រោយ។
-ម៉ែកុំបារម្ភ! ទោះម៉ែចាស់ទៅ ក៏កូនមិនទៅណាដែរ កូននឹងប្រឹងរកលុយចិញ្ចឹមបីបាច់ម៉ែឲ្យបានល្អ។
-កូនសំណាងណាស់ ដែលបានកើតជាកូនរបស់ម៉ែ។
-អ្នកដទៃអាចនឹងចាកចោលកូន ពេលឃើញកូនធ្លាក់ដុនដាប តែម៉ែម្នាក់តែងជាខ្នងបង្អែកនិងទីប្រឹក្សាដែលស្មោះត្រង់បំផុតក្នុងជីវិតកូន។
-ម៉ែមិនត្រឹមជាអ្នកមានគុណផ្តល់កំណើត តែម៉ែបានដើរតួនាទីច្រើនណាស់ក្នុងជីវិតរបស់កូន ជាបងស្រីផង មិត្តភក្កិយល់ចិត្តផង និងជាប្រភពសុភមង្គលដែលមានក្តីសុខបំផុតរបស់កូន។
-បើម៉ែហត់ប្រាប់មកណា !ទោះកូនម្នាក់នេះរវល់យ៉ាងណា កូននូវតែអាចថែទាំសុខភាពអ្នកម៉ែបានដែរ។
-ក្តីសុខរាល់ថ្ងៃរបស់កូន គឺបានឃើញម៉ែញញឹម និងសម្រេចក្តីប្រាថ្នារបស់ម៉ែបាន។
-ម៉ែជាម្លប់ និងជាទីសុខសាន្តរបស់កូន។
-ម៉ែជាព្រះរស់ក្នុងផ្ទះ ដែលតែងសន្តោសប្រណីកូន ត្រួសត្រាយផ្លូវឲ្យកូនបានដើរត្រឹមត្រូវ។
-គេថាទិវាបុណ្យម្តាយមានម្តងក្នុងមួយឆ្នាំ តែក្នុងចិត្តកូនប្រារព្ធទិវានេះរាល់ថ្ងៃសម្រាប់ម៉ែ។
-ក្តីប្រាថ្នារាល់ថ្ងៃរបស់កូន គឺសុំឲ្យម៉ែមានសុខភាពល្អ មានស្នាមញញឹម និងសម្រេចគ្រប់បំណងប្រាថ្នា៕