មិនចង់ចាយពេលខូចចិត្តយូរក្រោយបែកស្នេហា មនុស្សស្រីគួររៀនប្រាប់ខ្លួនឯងនូវរឿងទាំងនេះ
- 2021-05-08 16:18:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចង់ចាយពេលខូចចិត្តយូរក្រោយបែកស្នេហា មនុស្សស្រីគួររៀនប្រាប់ខ្លួនឯងនូវរឿងទាំងនេះ
កុំឈឺចាប់ដោយសារតែរឿងស្នេហាអី ព្រោះអាចថាបុណ្យអ្នកទាំងពីរសាងជាមួយគ្នាបានតែប៉ុណ្ណឹង។ ដូច្នេះ មានតែព្រមទទួលយកថា ស្នេហានេះមិនអាចដូចដើម ហើយក៏គ្មានផ្លូវអាចវិលមករកគ្នាបានដែរ។
១. ទទួលស្គាល់ការពិត
ក្រោយបែកបាក់ មនុស្សជាច្រើនតែងតែគិតថាស្នេហានេះ អាចនឹងមានឱកាសវិលត្រលប់មកម្តងទៀត។ ពួកគេបំភ្លេចមិនបាននូវអនុស្សាវរីយ៍ពីមុនៗ ទាំងដែលភ្លេចថាវាបានក្លាយជារឿងអតីតទៅហើយ។ វិធីមានតែម្យ៉ាងទេ គឺត្រូវទទួលស្គាល់ការពិតថា គ្រប់យ៉ាងបាន Over ហើយ ទើបអ្នកអាចឈប់គិតពីរឿងចាស់បាន ហើយមកផ្តោតលើរឿងថ្មីជំនួសវិញ។
២. កុំនៅមួយកន្លែង
បង្កើតសកម្មភាពថ្មីៗ កុំព្យាយាមធ្វើអីដដែរៗ ព្រោះវាអាចធ្វើឲ្យអ្នកធុញបាន។ ដោយសារក្រោយពីបែកបាក់ស្នេហា អ្នកច្បាស់ជាមានអារម្មណ៍ធុញថប់ និងតឹងតែងក្នុងចិត្ត ហេតុនេះ អ្នកគួរឆ្លៀតពេលទៅស្រូបយកខ្យល់អាកាសឬកន្លែងណាដែលមានទេសភាពស្រស់ស្រាយ ដែលអ្នកមិនធ្លាប់បានទៅឃើញពីមុន ដើម្បីបង្កើត new episode ថ្មីឲ្យជីវិត។
៣. តែងខ្លួនឲ្យស្អាតជាងមុន
មិនត្រូវបោះបង់ខ្លួនឯងចោលឡើយ ព្រោះបើមនុស្សអតីតរបស់អ្នកឃើញសភាពដ៏យ៉ាប់យ៉ឺនរបស់អ្នក គេច្បាស់ជាសើចចំអកអ្នកមិនខាន។ ហេតុនេះ អ្នកគួរតុបតែងខ្លួនឲ្យស្អាត ស្លៀកពាក់ឲ្យទាន់សម័យជាងមុន។
៤. ចៀសវាងរំលឹកអនុស្សាវរីយ៍ចាស់
កុំទៅមើលរឿងកុនស្នេហាផ្អែមល្ហែម ដែលរំលឹកឲ្យអ្នកកាន់តែឈឺចាប់។ លើសពីនេះ បើអ្នកមានរូបថត ឬអំណោយចាស់ៗជាមួយគ្នា កុំបន្តទុកវាក្នុងផ្ទះទៀត គួរដាក់វាក្នុងប្រអប់យកទៅបោះចោលទៅ។ កុំនៅយកវាមកមើល នាំរំលឹកធ្វើឲ្យខ្លួនឯងឈឺចាប់។
៥. កុំទាក់ទងគាត់
អ្វីដែលសំខាន់ កុំទាក់ទងទៅគាត់ម្តងទៀត។ ថ្វីបើពេលខ្លះអ្នកនឹកគាត់រហូតដល់ថ្នាក់គេងយំ ហើយក៏ឆាតទៅរកគាត់។ អ្នកចាប់ផ្តើមបញ្ឆោតខ្លួនឯង ដោយផ្តល់ក្តីសង្ឃឹមក្លែងក្លាយ ។ នៅពេលគាត់ឆ្លើយតបសាររបស់អ្នក ពេលនោះអ្នកក៏បញ្ឆោតខ្លួនឯងម្តងទៀតថាគាត់នៅស្រលាញ់អ្នក ហើយគិតថាអ្នកនិងគាត់អាចវិលត្រលប់មកត្រូវគ្នាវិញ។ អ្នកគួរតែបញ្ឈប់ទៅ ព្រោះមិនខុសពីកំពុងធ្វើបាបខ្លួនឯងទេ។
៦. ពិភាក្សាជាមួយអ្នកដទៃ
នៅពេលអ្នកមានអារម្មណ៍មិនស្រួលក្នុងចិត្ត សូមកុំឃុំខ្លួនឯងឲ្យនៅម្នាក់ឯងរយៈពេលយូរ ព្រោះវាងាយនឹងធ្វើឲ្យអ្នកកើតជំងឺធ្លាក់ទឹកចិត្តណាស់។ អ្នកគួរពិភាក្សាជាមួយក្រុមគ្រួសារ មិត្តភក្កិ ដើម្បីទទួលបានគំនិតយោបល់ថ្មី។ ទោះជាបញ្ហាមិនអាចដោះស្រាយបាន១០០% តែយ៉ាងហោចណាស់ ក៏អាចធ្វើឲ្យអ្នកមានអារម្មណ៍ OK ជាងមុន។
៧. លើកលែងទោសឲ្យខ្លួនឯង
មនុស្សស្រីជាច្រើនក្រោយបែកបាក់ជាមួយសង្សារ ជាញឹកញាប់តែងតែស្តីបន្ទោសឲ្យខ្លួនឯង។ ភាគច្រើន មនុស្សស្រីតែងតែគិតថា ហេតុអ្វីក៏រឿងរ៉ាវវាដល់ទីបញ្ចប់បែបនេះ។ តាមពិតទៅ វាមិនបាច់ត្រូវរកអ្នកណាខុស អ្នកណាត្រូវដែរ ហើយក៏មិនបាច់ត្រូវធ្វើអារម្មណ៍ថាខ្លួនឯងខុសឆ្គងអ្វីដែរ ។ អ្នកគួរតែលើកលែងទោសឲ្យខ្លួនឯង ហើយយករឿងទាំងនេះមកធ្វើជាមេរៀនដកបទពិសោធន៍វិញល្អជាង ដើម្បីកុំឲ្យខុសម្តងហើយ ម្តងទៀត។
៨. ស្រលាញ់ខ្លួនឯងឲ្យច្រើនៗ
បើទោះជាគាត់បានចាកចេញពីអ្នកក៏ដោយ អ្នកមិនត្រូវភ្លេចស្រលាញ់ខ្លួនឯងឡើយ។ អ្នកគួរបង្កើតថាមពលដើម្បីដោះស្រាយបញ្ហា ហើយក៏មិនត្រូវបន្ថយតម្លៃខ្លួនឯងដែរ។