តិចតួចតែមានន័យ! បង្ហាញការដឹងគុណចំពោះម៉ាក់ដោយមិនបាច់ចេញទៅណាឆ្ងាយ ដោយវិធីទាំងនេះ

  • 2021-05-04 11:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះជាមិនអាចចេញទៅណាឆ្ងាយពីផ្ទះពិតមែន តែមិនមែនបានន័យថា មិនអាចអោយម៉ាក់ញញឹមបាននៅក្នុងថ្ងៃបុណ្យម្ដាយខាងមុខនេះទេ៖

១. ជួយកិច្ចការងារផ្ទះ

ចាប់ផ្ដើមដោយអោយគាត់មានអារម្មណ៏តាំងពីព្រឹកព្រលឹម ដោយជួយសម្រាលកិច្ចការងារផ្ទះ មុនពេលដែលម៉ាក់អ្នកក្រោកពីសម្រាន្តមក ព្រោះថារៀងរាល់ថ្ងៃម៉ាក់នេះហើយដែលចំនាយពេលលើកិច្ចការងារកំប៉ិកកំប៉ុកនេះច្រើនជាងគេ ហើយក៏ហត់នឿយខ្លាំងជាងគេដែរនៅក្នុងផ្ទះ។

២. រៀបចំស្ប៉ា-Day នៅផ្ទះសម្រាប់ម៉ាក់

កម្រណាស់ដែលម៉ាក់មានពេលសម្រាប់ខ្លួនឯង ព្រោះតែចាំខ្វល់ខ្វាយពីសុខទុក្ខគ្រប់គ្នាក្នុងផ្ទះ។ សម្រាប់ថ្ងៃពិសេសនេះ បើសិនជាមានជំនាញខាងថែរក្សាស្បែកនេះផងនោះ គួរតែចាត់ទុកម៉ាក់អ្នកជាអតិថិជនពិសេសសម្រាប់ថ្ងៃនេះ ដោយការបិទម៉ាសមុខ លាបក្រចក លាបសក់ជាដើម។

៣. ចម្អិនអាហារសំណប់ចិត្តរបស់គាត់

ម្ហូបអាចជាជម្រើសដ៏សក្តិសមបំផុតហើយ ជាពិសេសបើបានធ្វើចេញពីទឹកចិត្តកូន អាចនឹងធ្វើអោយឱជារសកាន់តែឆ្ងាញ់បានផងដែរ។ អ្នកអាចចាប់ផ្ដើមដោយយកអាហារពេលព្រឹកដែលចម្អិនរួចទៅដល់បន្ទប់របស់គាត់ ឬ អាចរៀបចំអាហារថ្ងៃត្រង់ ឬ អាហារពេលល្ងាចក៏បាន។

ប្រភព៖ Says ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម