មនុស្សស្រីរឹងមាំ ត្រូវសន្យានឹងខ្លួនឯងថាធ្វើរឿងទាំង ៥ យ៉ាងនេះអោយបានមុនពេលវ័យ ៣០ ឆ្នាំមកដល់

  • 2021-05-04 08:30:00
  • ចំនួនមតិ 35 | ចំនួនចែករំលែក 70

វ័យនេះអាចជាវ័យដែលមនុស្សស្រីនឹងរឹងមាំគ្រប់គ្រាន់ក្នុងការសម្រេចគោលដៅជីវិតធំៗ ទាំងនេះហើយ៖

១. ស្គាល់ការស្រលាញ់បែបជ្រាលជ្រៅ មិនលេងសើច

ចំពោះរឿងស្នេហានេះវិញ មិនខុសអ្វីពីបទពិសោធន៏ជីវិតទូទៅនោះទេ បើធ្លាក់សាកល្បងបើកបេះដូង ទទួលនរណាម្នាក់សោះ ទោះជាគេពេញចិត្ត ហើយប្រថ្នាចង់ក្បែរអ្នកយ៉ាងណា ក៏គេមិនអាចស្វែងរកផ្លូវដើម្បីដើរមករកអ្នកឃើញនោះទេ។ វាជារឿងធម្មតានោះទេ សម្រាប់សេចក្ដីស្រលាញ់រវាងមនុស្សប្រុស និង ស្រី វាមានពេលដែលអ្វីៗជុំវិញខ្លួនមើលទៅស្រស់បំព្រង ជីវិតមានន័យខ្លាំងណាស់។ អ្នកខ្លះទៀតក៏មិនមានសំណាងដើម្បីទទួលបានអារម្មណ៏បែបនេះនោះទេ តែបើសិនជាអ្នកមិនហ៊ានទាំងសាកល្បងបើកចិត្តផង ឱកាសដែលអ្នកអាចស្គាល់ស្នេហ៏ពិតនោះ កាន់តែថយចុះជាមិនខាន។

២. មើលថែទាំអ្នកមានគុណ

អារម្មណ៏មួយនេះគួរតែកើតចេញពីចិត្តស្មោះពិតៗ មិនមែនគ្រាន់តែធ្វើតាមភារៈកិច្ចជាកូន ចំពោះអ្នកមានគុណនោះទេ។ លើលោកនេះ មានតែឪពុកម្ដាយនេះហើយ ដែលស្រលាញ់អ្នកជាងនរណាៗ ទាំងអស់ មិនថាមានរឿងអ្វីក៏ពួកគាត់នៅតែមិនដាច់ចិត្តបោះបង់អ្នកចោលនោះទេ។ ទោះជាជីវិតអ្នក​ពេលនេះរវល់យ៉ាងណា វាមិនច្រើនទេក្នុងចំនាយពេល ៥ នាទីរៀងរាល់ថ្ងៃ ដើម្បី Call ទៅសួរនាំពួកគាត់ អង្គុយញ៉ាំបាយល្ងាចជាមួយពួកគាត់ ហើយជជែកពីរឿងដែលកើតឡើងនៅកន្លែងធ្វើការ ឬ នៅសាលាជាមួយពួកគាត់។ ការបង្ហាញអារម្មណ៏ស្រលាញ់ និង ខ្វល់ខ្វាយចំពោះមនុស្សដែលស្រលាញ់អ្នកជាងគេលើលោកនេះ មិនខុសនោះទេ។

៣. មានការងារច្បាស់លាស់

មនុស្សស្រីសម័យនេះ មិនមែនជាប្រភេទមនុស្សស្រីដែលចូលចិត្តពឹងពាក់អ្នកដទៃ ជាពិសេសស្វាមីដើម្បីមកផ្គត់ផ្គង់ និង មើលថែទាំខ្លួនរហូតនោះទេ។ មកទល់នឹងពេលនេះអ្នកអាចមានបទពិសោធន៏ជីវិត និង ការងារច្រើនគួរសមហើយ ល្មមដែលអាចអោយអ្នកប្រមាណដឹងថាការងារបែបណាដែលប្រាថ្នា ហើយមិនមានអារម្មណ៏ថាធុញទ្រាន់ ធ្វើទៅដោយពេញចិត្តពេញថ្លើមបំផុតនោះ។

៤. រៀនចេះសន្សំសំចៃ មិនចេះតែចាយវាយតាមចិត្ត

ការចាយវាយតាមតែចិត្ត តាមតែអារម្មណ៏ មិនខុសអ្វីពីការបំផ្លាញខ្លួនឯង បំផ្លាញកំលាំងញើសឈាមដែលខំចំនាយទៅនោះទេ។ វាជារឿងដែលត្រឹមត្រូវបំផុតហើយ ដែលអ្នកអនុញ្ញាតអោយខ្លួនឯងបានសោយសុខ សប្បាយចិត្ត តែក៏ត្រូវតែចាំមិនភ្លេចពីសេចក្ដីសុខស្រួលរបស់ខ្លួនឯងទៅថ្ងៃអនាគតផងដែរ។

៥. ចេះដាក់កំណត់ចំពោះភាពអត់ធ្មត់របស់ខ្លួន

ជីវិតមនុស្សយើងនេះ បើស្រម៉ៃថាបានជួបតែប្រភេទមនុស្សដែលមានសន្ដានចិត្តល្អ ចង់ឃើញអ្នកដទៃបានល្អ មិនមានចិត្តច្រណែនឈ្នានីសសុទ្ធសាទនោះ អ្នកច្បាស់ជាមិនទាន់បានត្រៀមខ្លួនរួចរាល់ ដើម្បីប្រឈមមុខនឹងជីវិតតាមរបៀបមនុស្សធំនោះទេ។ ហេតុនេះហើយ ដើម្បីកុំអោយខកចិត្តព្រោះតែការរំពឹងទុករបស់ពីអ្នកដទៃខ្លាំងពេកនោះ ត្រូវតែរៀបចំប្រុងប្រៀបខ្លួនឯងអោយបានល្អ មិនថារឿងបែបណាដែលកើតឡើង អ្នកនៅតែអាចទទួលយក ហើយឆ្លើយតបទៅវិញដោយដំណោះស្រាយសមស្របបំផុត។

ប្រភព៖ Phunutoday ប្រែសម្រួល៖ Iv Madalen

អត្ថបទពេញនិយម