The Story of Love ដែលពិបាកគេចផុត ទោះមិនធ្លាប់ជួប ក៏ធ្លាប់លឺ

  • 2021-05-04 08:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទាំងនេះ ជារឿងរ៉ាវស្នេហា ដែលមនុស្សគ្រប់គ្នាពិបាកគេចផុត ហើយតែង​តែ​លឺគេនិយាយគ្រប់គ្នា ទោះមិនធ្លាប់ជួបប្រទះខ្លួនឯងនៅឡើយក៏ដោយ។

១. ​មិន​ថា​មនុស្ស​ប្រុស ឬ​ស្រី​ទេ ​សុទ្ធ​តែ​ចេះ​ប្រច័ណ្ឌ​ទាំង​អស់ ។ ​​ខុស​ត្រង់​ថា ការ​ប្រច័ណ្ឌ​របស់​មនុស្ស​ស្រី​គឺ​​មាន​ភាព​ស្មុគ​ស្មាញ​ជាង​មនុស្ស​ប្រុស។

២. ៩០% ​នៃ​មនុស្ស​ប្រុស​ចូល​​ចិត្ត​មនុស្ស​ស្រី​ស្អាត និង Cute ​តែ​១០០% ​នៃ​មនុស្ស​ប្រុស ​ចង់​បាន​មនុស្ស​ស្រី​ដែល​ឆ្លាត។

៣. ​​កុំ​ខ្លាច​គ្រាន់​តែ​​​បាក់​បែក​ស្នេហា ​ព្រោះ​គ្មាន​​នរណា​​ស្លាប់​ដោយសារ​តែ​រឿង​បែក​គ្នា​ទេ។ ​មាន​តែ​មនុស្ស​ទន់​ខ្សោយ​ប៉ុណ្ណោះ ​ដែល​សុខ​ចិត្ត​ធ្វើ​អត្តឃាត​ខ្លួន​ឯង។

៤. ​ស្នេហា​ច្រើន​តែ​មិន​អាច​កើត​ឡើង​ នៅ​ពេល​អ្នក​រង់​ចាំ​វា។ ​តែ​​ពេល​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ធូរស្រាល​ជាង​មុន​ ​វា​នឹង​ចូល​មក​ ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ផ្អើល​មិន​ខាន។

៥. ​កុំ​ទុក​ពេល​វេលា​​ច្រើន​ដង​ពេក ​ឲ្យ​មិត្ត​​ស្និទ្ធ​និង​សង្សារ​របស់​អ្នក​នៅ​ជាមួយ​គ្នា​តែ​ពីរ​នាក់។

៦. ​ប្រសិន​បើ​​​អ្នក​មាន​អារម្មណ៍​ថា​ខ្មាស​ព្រោះ​គិត​ថា​សង្សារ​មិន​ស្អាត​ពេល​បណ្តើរ​គ្នា​​នៅ​ខាង​ក្រៅ​​មាន​ន័យ​ថា អ្នក​មិន​បាន​ស្រលាញ់​គេ​នោះ​ទេ។

៧. ​កុំ​និយាយ​ដើម​សង្សារ​ថា​មិត្ត​ប្រុស​​មិន​ដែល​ធ្វើ​​ល្អ​ដាក់​អ្នក​សោះ ​​ព្រោះ​នៅ​ពេល​នោះ​អ្នក​នឹង​ទទួល​បាន​មក​វិញ​នូវ​ពាក្យ​​ថា "​ល្ងង់​"។

៨. ​បើ​អ្នក​ដឹង​ខ្លួន​ថា​ជា​មនុស្ស​ពូកែ​ប្រច័ណ្ឌ ​កុំ​រក​សង្សារ​ដែល​ជា​មនុស្ស​សង្ហា ។

៩. ​ទោះ​មនុស្ស​ប្រុស​សម្លឹង​មើល​ស្រី​ស្អាត​ហើយ​សិច​ស៊ី ​តែ​មិន​មាន​ន័យ​ថា គាត់​ចង់​បាន​មិត្ត​ស្រី​ជា​មនុស្ស​បែប​នេះ​ទេ​។

១០. កុំ​ណាត់​ជួប​ជាមួយ​បុរស​​ដែល​តែង​រំលឹក​ពី​សង្សារ​ចាស់​របស់​គេ ព្រោះ​ថ្ងៃ​ណា​មួយ ​នឹង​ដល់​វេន​របស់​អ្នក។

១១. ​​ជ្រើស​រើស​មនុស្ស​ប្រុស​ដែល​ស្រលាញ់​តន្រ្តី ​ស្រលាញ់​គ្រួសារ ​ស្រលាញ់​សត្វ ​ប្រសើរ​ជាង​ជ្រើស​រើស​​បុរស​ដែល​ស្រលាញ់​តែ​ខ្លួន​ឯង។

១២. រៀប​ការជា​មួយ​បុរស​ដែល​មាន​អាយុ​ច្រើន ​អាច​ធ្វើ​ឲ្យ​អ្នក​យល់​ថា​មិន​សូវ​សម​គ្នា ​តែ​ចំណុច​សំខាន់​គឺ​អ្នក​មាន​សំណាង ព្រោះ​ទទួល​បាន​បុរស​ដែល​ល្អ និង​ស្មោះ​ត្រង់។

១៣. ​កុំ​លង់​លើ​បុរស​ដែល​ខ្ជិល ​ប្រមឹក ហើយ​​អាត្មានិយម ព្រោះ​​​ជីវិត​ដែល​នៅ​សេស​សល់​ទាំង​ប៉ុន្មាន​របស់​អ្នក​នឹង​ចុះ​នរក​ទាំង​​អស់។

១៤. ​អាយុ​មិន​មែន​ជា​ឧបសគ្គ​ស្នេហា​ឡើយ បើ​បេះ​ដូង​របស់​អ្នក​ទាំង​ពីរ​ភ្ជាប់​គ្នា​យ៉ាង​ស្អិត​នោះ​។

១៥. ទោះ​ដឹង​ថា​ផ្លូវ​ស្នេហា​​​មិន​ស្រួល​ដើរ​ដូច​ផ្លូវ​ថ្នល់ ​តែ​មនុស្ស​ភាគ​ច្រើន​នូវ​តែ​ជ្រើស​យក​​ស្នេហា ​ជា​ជាង​នៅ​ម្នាក់​ឯង។

១៦. ​​​បើ​ទោះ​ជា​បុរស​និយាយ​ថា​មិន​ចូល​មនុស្ស​ស្រី​ MakeUp ​តែ​មនុស្ស​ប្រុស​ក៏​មិន​ចូល​ចិត្ត​មនុស្ស​ស្រី​ស្លេក​ស្លាំង អត់​ជាតិ​ដែរ។

១៧. ​ទោះ​ប្រើ​ភាសា​ខុស​គ្នា ​ក៏​នៅ​តែ​អាច​ស្រលាញ់​​គ្នា​បាន ​ព្រោះ​ភាសា​បេះ​ដូង​​គឺ​ជា​ភាសា​សកល​ដែល​មិន​ចាំ​បាច់​ត្រូវ​ការ​ជំនួយ​បក​ប្រែ។

១៨. មនុស្ស​ដែល​យើង​ស្រលាញ់ និង​មនុស្ស​ដែល​ស្រលាញ់​យើង ​អាច​មិន​មែន​ជា​មនុស្ស​តែ​មួយ។ ​រឿង​នេះ​នឹង​បង្រៀន​អ្នក​ឲ្យ​ពិបាក​គ្រប់​គ្រង​អារម្មណ៍​បេះ​ដូង​ខ្លួន​ឯង។

១៩. ​​មនុស្ស​​ម្នាក់​កាន់​តែ​ចាស់​ទុំ ​នៅ​ពេល​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​នរណា​ម្នាក់ ​ហើយ​កាន់​តែ​ចាស់​ទុំ​ទៀត​នៅ​ពេល​ស្នេហា​បាក់​បែក។

២០. ​មនុស្ស​ស្រលាញ់​គ្នា ​ពេល​ដើរ​តាម​ផ្លូវ​​ទោះ​មិន​កាន់​ដៃ​គ្នា​ ក៏​នៅ​តែ​មាន​អារម្មណ៍​គ្រប់​គ្រាន់៕

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម