បើដៃគូធ្វើរឿង ៦ យ៉ាងនេះបញ្ជាក់ថាគេកំពុងប្រើប្រាស់អ្នក

  • 2021-05-04 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលដែលមនុស្សកំពុងមានទំនាក់ទំនងស្នេហា ការសង្ស័យតែងតែកើតមានឡើងចំពោះដៃគូ សង្សារ និងស្វាមីភរិយា ហើយអ្នកឆ្ងល់ថាតើដៃគូរបស់អ្នកមានអារម្មណ៍បែបណា មានគម្រោងយ៉ាងណាចំពោះអ្នកឲ្យពិតប្រាកដនោះ។ វាជារឿងធម្មតាទៅហើយនៅពេលដៃគូទើបស្រឡាញ់គ្នាដំបូងដែលអ្នកនឹងមានគំនិតមួយថាតើដៃគូរបស់អ្នកកំពុងស្រឡាញ់អ្នកពិតប្រាកដ ឬជាការលេងសើច និងប្រហែលជាគ្រាន់តែប្រើប្រាស់អ្នក។

តើអ្នកធ្លាប់បានដែលគិតទេថាហេតុអ្វីបានជាដៃគូធ្វើបែបនោះ? ប្រហែលជាពួកគាត់ចង់បានភាពងាយស្រួល ការសប្បាយគ្មានសម្ពាធពីដៃគូ ឬក៏ពួកគាត់កំពុងតែមានអារម្មណ៍ចំពោះនរណាម្នាក់ផ្សេងទៀត។ ប្រសិនបើដៃគូរបស់អ្នកធ្វើរឿងទាំង ៦ យ៉ាងនេះឡើង វាបញ្ជាក់យ៉ាងច្បាស់ថាគាត់កំពុងតែប្រើប្រាស់អ្នកហើយ៖

១. គាត់មិនលាក់បាំងអំពីរឿងផ្ទាល់ខ្លួនរបស់គាត់ វាកើតឡើងនៅពេលដែលគេគ្មានចំណាប់អារម្មណ៍ចង់ដឹងអំពីអ្នក ឬមួយក៏គេមិនដែលប្រាប់រឿងផ្ទាល់ខ្លូនរបស់គេទៅកាន់អ្នក។

២. គាត់មិនរួមបញ្ចូលអ្នកនៅក្នុងឆាកជីវិតរបស់គាត់ឡើយ គឺនៅពេលដែលគាត់មិនខ្វល់ខ្វាយអំពីអារម្មណ៍របស់អ្នក និងនៅពេលដែលអ្នកមិនបានស្គាល់នរណាម្នាក់ឡើយដែលជាមិត្តរបស់គាត់។

៣. គាត់មិនដែលចង់ធ្វើការពិភាក្សាអំពីការប្តេជ្ញាចិត្ត ប្រសិនបើដៃគូមិនចង់និយាយអំពីការប្តេជ្ញាចិត្ត ឬអនាគតជាមួយគ្នានោះវាច្បាស់ណាស់ថាគាត់មិនយកចិត្តទុកដាក់ចំពោះអ្នកទាល់តែសោះ។

៤. គាត់ជាមនុស្សអាត្មានិយម អ្នកអាចមើលដឹងបាននៅពេលដែលគាត់សុំជំនួយពីអ្នករហូត ហើយពេលមានបញ្ហាវិញគាត់មិនសូវចង់ធ្វើការសម្របសម្រួលជាមួយអ្នកឡើយ។

៥. គាត់ធ្វើអ្វីមួយដោយបង្ខំចិត្តដោយគ្មានក្ដីស្រឡាញ់ចេញពីចិត្ត គឺនៅពេលដែលគាត់ធ្វើអ្វីមួយដោយភាពព្រងើយកន្តើយដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកមិនមែនជាមនុស្សសំខាន់សម្រាប់គាត់ ហើយគាត់លែងមានចំណង់ផ្លូវភេទជាមួយអ្នកតទៀត។

៦. រឿងគ្រប់យ៉ាងគឺគាត់ជាអ្នកសម្រេច ហើយអ្នកនឹងមិនមែនជាផ្នែកសំខាន់ដែលគាត់គិតមុននោះទេ មនុស្សដែលប្រើប្រាស់គេនឹងមិនខ្វល់អំពីអារម្មណ៍របស់អ្នកដទៃក្រៅពីតម្រូវការខ្លួនឯងឡើយ។

ប្រសិនបើនរណាម្នាក់ឬដៃគូធ្វើទង្វើទាំងនេះដាក់អ្នក វាជាហេតុផលយ៉ាងច្បាស់ណាស់ថាគេម្នាក់នោះបាននឹងកំពុងតែប្រើប្រាស់អ្នក។ វាដល់ពេលដែលអ្នកត្រូវបញ្ចប់ហើយ ពីព្រោះវានឹងធ្វើឲ្យអ្នកមានការឈឺចាប់ខ្លាំង និងគ្រាំគ្រាបេះដូងយ៉ាងធ្ងន់ធ្ងរប្រសិនបើអ្នកបណ្ដោយកាន់តែយូរ។ ត្រូវចាំថាអ្នកសមនឹងទទួលបានមនុស្សល្អប្រសើរជាងមនុស្សឃោរឃៅបែបនោះ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម