ជ្រើស​យក​បបរ​មួយ​ចាន ដើម្បី​ដឹង​ថា អ្នក​ណា​កំពុង​តាមដាន​បារម្ភ​ពី​អ្នក

  • 2021-05-04 03:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​ចង់​ដឹង​ថា តើ​អ្នក​ណា​កំពុង​ចាប់​អារម្មណ៍ និង​បារម្ភ​ពី​អ្នក​នោះ សូម​ជ្រើស​យក​បបរ​មួយ​ចាន​ខាង​ក្រោម។

១. អ្នក​ដែលកំពុង​សម្ងំព្រួយបារម្ភ​ពី​អ្នក​នោះ​គឺ ក្រុមគ្រួសារ​របស់​អ្នក​។ ទោះ​បី​ជា​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ សូម​អ្នក​ចង​ចាំ​ថា គ្រាន់​តែ​អ្នក​ត្រលប់​ទៅ​ផ្ទះ គឺ​តែង​តែ​មាន​ពួក​គេ​ចាំ​លើក​ទឹក​ចិត្ត​ជា​និច្ច។ ដូច​នេះ​ហើយ​ សូម​អ្នក​កុំ​ព្រួយបារម្ភ ព្រោះ​អ្នក​ផ្ទះ​គឺ​ជា​ទំនុក​បង្អែក​ដែល​មាំ​បំផុត​សម្រាប់​អ្នក។

២. មិត្តភ័ក្ដិ​ម្នាក់​កំពុង​ លួច​ព្រួយ​បារម្ភ​ពី​អ្នក។ សម្រាប់​អ្នក មិត្តភ័ក្ដិ​គឺ​ជា​កត្តា​មួយ​ដ៏​សំខាន់​មិន​ចាញ់​កត្តា​ផ្សេង​ឡើយ អាច​និយាយ​បាន​ថា​ គឺ​ខ្ពស់​ជាង​ស្នេហា​ទៅ​ទៀត។ មិត្តភ័ក្ដិ​ម្នាក់​នេះ ទោះ​បី​ជា​មាន​រឿង​អ្វីកើត​ឡើង គេ​នឹង​នៅ​ខាង​អ្នក​ជា​និច្ច។

៣. អ្នក​ជាមនុស្ស​ដែល​ចេះ​មើល​ថែ​ទាំ​ខ្លួន​ឯង ព្រោះ​អ្នក​កម្រ​ជឿជាក់​លើ​អ្នក​ណា​ផ្សេង​ណាស់។ អ្នក​ខ្លាច​បំផុត​គឺ​នៅ​ថ្ងៃ​ណា​មួយ​ត្រូវ​គេ​ក្បត់​ពី​ក្រោយ​ខ្នង។ ដោយ​សារ​ហេតុ​នេះ​ហើយ អ្នក​សុខ​ចិត្ត​អាត្មា​យោង​ខ្លួន​ឯង ក៏​មិន​ពឹងពាក់​អ្នក​ណា​ទាំង​អស់។

៤. មនុស្ស​ដែល​អ្នក​លួច​ស្រលាញ់ កំពុង​សម្ងំ​បារម្ភ​ពី​អ្នក។ អ្នក​ជាមនុស្ស​ដែល​សំណាង​ម្នាក់​ ព្រោះ​អ្នក​ដែល​អ្នក​កំពុង​គិត​ដល់​នោះ ក៏​កំពុង​គិត​ដល់​អ្នក​ដូច​គ្នា។ មនោសញ្ចេតនា​នេះ គឺទ្វេ​ភាគី តែ​គ្រាន់​តែ​​គេ​មិន​បង្ហើប​ចេញ​ប៉ុណ្ណោះ។ បើ​មិន​ជឿ​អ្នក​សាក​ទៅ គ្រាន់​តែ​អ្នក​ពឹង​បន្តិច អ្វី​ក៏​គេ​អាច​ធ្វើ​បាន​ដែរ៕

ប្រភព៖ emdep ប្រែ​សម្រួល៖ Caramel