តិចនិកថ្មី! លាបសក់ដោយប្រើកាហ្វេ បានទាំងពណ៍ត្នោតបែបធម្មជាតិនិងមិនខូចសក់
- 2021-05-02 04:51:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកថ្មី! លាបសក់ដោយប្រើកាហ្វេ បានទាំងពណ៍ត្នោតបែបធម្មជាតិនិងមិនខូចសក់
លាបសក់ដោយប្រើកាហ្វេ ប្រហែលមនុស្សជាច្រើនភ្ញាក់ផ្អើលហើយងឿងឆ្ងល់មិនខាន ។ បើយោងតាមអ្នកជំនាញ និយាយថា វិធីនេះពិតជាទទួលបានលទ្ធផលល្អ ហើយក៏មានមនុស្សស្រីជាច្រើនបានសាកល្បងរួចមកហើយ។ បើនិយាយពីពណ៍វិញ បែបត្នោតធម្មជាតិ ចេញមកស្រស់ស្អាត និងស្មើគ្នាល្អ និងថែមទាំងលាបអស់ពណ៍ស្កូវបានថែមទៀត។ ក្រៅពីនេះ កាហ្វេក៏ជួយរក្សាសក់ឲ្យមានសុខភាពល្អ មិនងាយដាច់ខូច ។
វិធីធ្វើ៖
១. យកកាហ្វេសរីរាង្គ ឬប្រើ Espresso Coffee ឬម្សៅកាហ្វេចាក់ចូលទៅក្នុងចានមួយ។ បន្ទាប់មក កិនវាឲ្យម៉ត់ រួចបន្ថែមសាប៊ូបន្ទន់សក់ ដែលអ្នកឧស្សាហ៍ប្រើចូល២កូនចានតូច។
២. កូរគ្រឿងផ្សំទាំង២ចូលគ្នា រហូតទាល់តែវាលាយសព្វចូលគ្នាល្អ
៣. កក់សក់របស់អ្នកចេញ ហើយជូតឲ្យស្ងួត។ បន្ទាប់មក យកកាហ្វេដែលបានលាយរួច មកលាបលើសក់របស់អ្នក ដោយមានក្រាស់ជំនួយផង។ អ្នកក៏អាចប្រើម្រាមដៃដើម្បីម៉ាស្សា ឲ្យថ្នាំលាបនេះជ្រាបចូលសក់បានល្អ។ រួច យកថង់មកគ្របក្បាល និងទុកចោលរយៈពេល ១ម៉ោង។
វគ្គត្រូវលាងសក់របស់អ្នក
- នៅពេលគ្រប់ ១ម៉ោងហើយ អ្នកត្រូវលាងជម្រះសក់របស់អ្នកចេញជាមួយទឹកធម្មតា សម្រាប់តង់ទី១។ បន្ទាប់មក នៅពេលតង់ទី២ ត្រូវលាងសក់របស់អ្នកម្តងទៀត ជាមួយទឹកធម្មតាដូចគ្នា។ ប្រសិនបើអ្នកចង់ឲ្យពណ៍ខាំជាប់សក់បានយូរ អ្នកត្រូវប្រើទឹកខ្មេះ។ យកទឹកខ្មេះលាយជាមួយទឹកធម្មតា បន្ទាប់មក យកវាមកលាងឲ្យសព្វសក់។ នោះពណ៍នឹងចេញមកដិត និងជាប់បានយូរថែមទៀត។
វិធីសាស្រ្តនេះ អ្នកអាចលាបសក់បានដោយមិនបាច់ទិញថ្នាំលាបសក់ពីខាងក្រៅ ដោយបារម្ភថាមានសារធាតុគីមីឡើយ។ ការលាបសក់ដោយប្រើកាហ្វេ លាយជាមួយសាប៊ូបន្ទន់សក់ វាបានក្លាយជាតិចនិកមួយដ៏វៃឆ្លាត សម្រាប់អ្នកចង់បានសក់ពណ៍ត្នោតតាមធម្មជាតិ ហើយថែមទាំងមិនប្រឈមនឹងបញ្ហាសក់ជ្រុះ ឬខូចថែមទៀត។ ផ្ទុយទៅវិញ មានតែជួយបន្ថែមជាតិភ្លឺរលោង ដល់សសៃសក់ ដែលជាគន្លឺះមួយ អ្នកគួរពិចារណាសាកអនុវត្តឲ្យបានម្តង៕