របៀបទុកដាក់បន្លែផ្លែឈើ អោយនៅស្រស់បានយូរថ្ងៃ

  • 2021-04-20 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុងកំឡុងពេលដែលចេញទៅផ្សារមិនបានញឹកញាប់ដូចមុន ជាពិសេសផ្លែឈើស្រស់ដែលសល់ពីរណ្ដាប់សែនទទួលទេវតាឆ្នាំថ្មីផងនោះ ទិចនិចទាំងនេះអាចជួយអោយអ្នកទុក និង ចម្អិនបន្លែដែលមានអោយទាន់នៅស្រស់ល្អ៖

១. រក្សានៅកន្លែងស្ងួត

ការរក្សាជាតិទឹកតិចតួចអាចនឹងល្អសម្រាប់បន្លែស្រស់ តែបើទុកអោយវានៅជោគជាំនឹងទឹកពេកនោះ បន្លែច្បាស់ជាឆាប់រលួយខូចមិនខាន។ ហេតុនេះហើយ គួរតែព្យាយាមជូតសម្ងួតជាតិទឹកមុននឹងទុករៀបចំទុកដាក់បន្លែផ្លែឈើទាំងនោះ។

២. រក្សាបន្លែបៃតងនៅក្នុងថង់ប្លាស្ទិច

ថង់ប្លាស្ទិចអាចជួយទប់ជាតិទឹក ដែលអាចជួយមិនបន្លែស្រស់ៗនោះប្រែជាក្រៀមស្រពោន ព្រោះតែខ្សោះជាតិទឹកអស់នោះ។ តែចំពោះជីដូចជា ជីរណា ឬ ជីនាងវងជាដើមនោះ គួរតែរុំដោយក្រដាសជូតមាត់មួយជាន់សិន សឹមទុកក្នុងថង់ប្លាស្ទិច ឬ ប្រអប់បិទជិត។

៣. ទុកដាក់បន្លែផ្លែឈើដែលមានជាតិ ហ្គាសដោយឡែកពីគេ

បន្លែ ផ្លែឈើដូចជា ផ្លែប៉ោម ចេកទុំ ផ្លែសារី និង ដំឡូងបារាំង អាចផលិតសារធាតុម្យ៉ាងដែលមានឈ្មោះថា Ethylene ដែលអាចជួយពន្លឿនអោយបន្លែផ្លែឈើនៅក្បែរៗវាកាន់តែឆាប់ទុំ។

៤. ដាក់ផ្លែឈើដែលទុំហើយនៅក្នុងទូរទឹកកក

ផ្លែឈើមួយចំនួនដែលនៅខ្ចី នៅឡើយងាយនឹងឆាប់ទុំបើទុកនៅខាងក្រៅធម្មតានោះ តែបើអ្នកមានបំណងមិនចង់អោយវាឆាប់ទុំទេនោះ គួរតែរក្សាទុកផ្លែឈើទាំងនោះ នៅក្នុងទូរទឹកកក។

៥. ចម្អិនតាមលំដាប់បន្លែដែលអាចរក្សាទុកបាន

វិធីដ៏សាមញ្ញបំផុតនោះគឺ គូរតែរៀបចំចម្អិនបន្លែទាំងនោះទៅតាមអាយុកាលដែលវាអាចរក្សាទុកបាន។ ចាប់ផ្ដើមពីបន្លែបៃតងដូចជាស្ពៃ ផ្ទី ត្រសក់ ម្ទេសប្លោក កូនប៉េងប៉ោះ Cherry Tomato ស្ពៃ Broccoli និង ផ្កាខាត់ណា។ ដំឡូងបារាំង ដំឡូងជ្វា ស្ពៃក្ដោប ការ៉ុត ដើមខាត់ណា គួរតែរៀបចំចម្អិនបន្ទាប់ពីបន្លែទាំងនោះ ព្រោះបន្លែប្រភេទនេះនៅតែស្រស់ទោះទុកយូរថ្ងៃក្ដី។

ប្រភព៖ Bonappetit ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម