ទិញផលិតផលប្រើរាល់ដង តិចអត់ដឹងអត្ថន័យនិមិត្តសញ្ញាទាំងនេះ
- 2021-04-15 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិញផលិតផលប្រើរាល់ដង តិចអត់ដឹងអត្ថន័យនិមិត្តសញ្ញាទាំងនេះ
ពេលទិញផលិតផលថែរក្សាស្បែក អ្នកប្រាកដជាឃើញនិមិត្តសញ្ញាខ្លះៗនៅលើសម្បកផលិតផលនោះមិនខាន។ ថ្ងៃនេះដើម្បីស្រាយចម្ងល់ពីនិមិត្តសញ្ញាទាំងនោះ កញ្ញា សូមបង្ហាញដូចខាងក្រោម។
១. PAO
ពាក្យពេញគឺ Period After Opening ដែលចង់សំដៅលើចំនួនឆ្នាំបន្ទាប់ពីបើកប្រើប្រាស់។ ភាគច្រើនគេសរសេរថា 12M គឺ ១២ខែ 36M គឺ ៣៦ខែដែលស្មើនឹង៣ឆ្នាំ។ បើអ្នកប្រើលើសពីនេះ អាចប៉ះពាល់ដល់ស្បែកបាន។
២. Hourglass (រូបកែវ)
បើអ្នកឃើញនិមិត្តសញ្ញានេះ គឺសំដៅលើចំនួនឆ្នាំដែលទុកបានមិនលើសពី៣០ខែ ទោះបើកប្រើឬមិនទាន់បើកក៏ដោយ ដែលវាទាក់ទងនឹងដឺឡេរបស់ផលិតផល។
៣. Leaping Bunny (រូបសត្វទន្សាយ)
សំដៅលើផលិតផលនេះមិនបានធ្វើតេស្តសាកល្បងលើសត្វ ពេលកំពុងដំណើរការផលិតនោះទេ។
៤. E-mark (អក្សរ e)
មានន័យថា ផលិតផលនេះគាំទ្រដោយសហភាពអឺរ៉ុប ត្រួតពិនិត្យលើបរិមាណត្រឹមត្រូវ។ ឧទាហរណ៍ ៣០០ ml e សំដៅលើផលិតផលនេះគឺពិតជាផ្ទុកទម្ងន់ ៣០០ ml ពិតមែន។
៥. Mobius loop (ព្រួញបៃតងវិលចុះឡើង)
ព្រួញនេះមានន័យថា សម្បកផលិតនេះជាសម្ភារៈប្រើឡើងវិញ។ វាក៏បង្ហាញថា នៅពេលអ្នកប្រើផលិតផលអស់ នោះសម្បករបស់វាក៏គេអាចយកទៅផលិតសម្រាប់ប្រើម្ដងទៀតបាន។
៦. Green Dot ( សញ្ញាពណ៌បៃតង)
បើអ្នកឃើញនិមិត្តសញ្ញាបែបនេះ មានន័យថា សម្បកផលិតផលនេះមិនប៉ះពាល់ដល់បរិស្ថានទេ ដោយសារតែក្រុមហ៊ុនម៉ាកយីហោនេះនឹងបរិច្ចាគថវិកា ដោយវិធីត្រឹមត្រូវមួយដើម្បីកាត់បន្ថយការវេចខ្ចប់ដោយខ្ជះខ្ជាយ។
៧. Ecocert
អ្នកដែលចូលចិត្តប្រើផលិតផលផ្សំពីសរីរាង្គ គួរតែយល់ដឹងពីនិមិត្តសញ្ញានេះ។ វាជាការទទួលស្គាល់ពីក្រុមហ៊ុនត្រួតពិនិត្យលើផលិតផលផ្សំពីសរីរាង្គ នៅប្រទេសបារាំង។ ក្នុងផលិតផលនេះ គឺផ្ទុកច្រើនជាង ៩៥ % នៃសមាសធាតុសរីរាង្គ និងរុក្ខជាតិដែលគ្មានសារធាតុគីមីនិងការបាញ់ថ្នាំសម្លាប់សត្វល្អិត។ តែបើអ្នកឃើញពាក្យ World Natural មានន័យថា ផលិតផលនេះមានគ្រឿងផ្សំនៃរុរុក្ខជាតិឬសារធាតុសរីរាង្គច្រើនជាង ៥០ %។
៨. Refer To Insert (រូបដៃចង្អុលសៀវភៅ)
ដោយសារតែពិបាកលម្អិតពីគ្រឿងផ្សំនៅលើផលិតផល ដូច្នេះនិមិត្តសញ្ញានេះចង់សំដៅថានឹងលម្អិតបន្ថែមលើខិតបណ្ណដែលភ្ជាប់ជាមួយផលិតផលនេះ។
៩. Flame ( រូបអណ្ដាតភ្លើង)
សំដៅលើផលិតផលនេះងាយនឹងឆេះ ដូច្នេះគួររក្សាទុកវានៅកន្លែងណាដែលគ្មានភ្លើង ឬទីណាដែលមានសីតុណ្ហភាពខ្ពស់។ ជាញឹកញាប់ និមិត្តសញ្ញានេះច្រើនមានលើស្រ្ពាយបាញ់សក់ ឬទឹកលាងក្រចកជាដើម។
១០. Paraben Free ( រូបស្លឹកពណ៌បៃតង)
ជាសមាសភាពមួយដែលមនុស្សគួរតែចៀសវាង ដោយសារវាជះឥទ្ធិពលលើប្រព័ន្ធអ័រម៉ូន និងបណ្ដាលឲ្យប្រតិកម្មអាឡាក់ស៊ី ធ្វើឲ្យរោលរមាស់ស្បែកយ៉ាងងាយ ទោះបីវាជាសមាសភាពជួយការពារនៅក្នុងផលិតផលគ្រឿងសំអាង ដែលមិនឲ្យដុះផ្សិតនិងឆាប់ខូច។ បើអ្នកឃើញនិមិត្តសញ្ញានេះ មានន័យថាផលិតផលនោះកំពុងផ្ទុកនូវសារធាតុដូចរៀបរាប់ខាងលើហើយ។
១១. UVA
ជាទូទៅនិមិត្តសញ្ញានេះ ច្រើនមានលើឡេការពារកំដៅថ្ងៃ ឬផលិតផលថែរក្សាស្បែក។ វាបញ្ជាក់ថា បរិមាណក្នុងផលិតផលនេះ អាចការពារកាំរស្មីអុលត្រាវីយូឡេក្នុងបរិមាណដែលកំណត់ ជួយរារាំងវិទ្យុសកម្មដែលបណ្ដាលឲ្យស្បែកឆាប់ចាស់មុនវ័យ និងស្បែកកើតមហារីកផងដែរ។
១២. Cosmebio
និមិត្តសញ្ញាចុងក្រោយនេះ មានន័យថា ផ្ទុកគ្រឿងផ្សំធម្មជាតិយ៉ាងតិចណាស់ក៏ ៩៥ % ដែរ ព្រមទាំងមានក្លិនក្រអូបដូចទឹកអប់ ។
ចុចអាន៖ ស្បែកមុខទន់រលោងក្នុងរយៈពេលខ្លី ដោយវិធីធ្វើម៉ាស់បិទមុខនៅផ្ទះ