ស្នេហា​រយៈ​ពេល​ខាង​មុខ​របស់​អ្នក​នឹង​ទៅ​ជា​បែប​ណា?

  • 2021-04-14 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ថា​អ្នក​កំពុង​ស្ថិត​ក្នុង​ចំណង​មនោសញ្ចេតនា​ណា​មួយ ឬ​កំពុង​នៅ​លីវ សូម​ហូត​បៀរ​មួយ​សន្លឹក​ដើម្បី​ដឹង​ថា​ស្នេហា​នៅ​ពេល​ខ្លី​ខាង​មុខ​របស់​អ្នក​នឹង​ទៅ​ជា​យ៉ាង​ណា។

១. ស្នេហា​ហាក់​បី​មិន​ងាយ​ស្រួល​សម្រាប់​អ្នក​ឡើយ។ អ្នក​ដូច​ជា​ពិបាក​ឈាន​ជើង​ទៅ​ជិត​បុគ្គល​ដែល​ខ្លួន​ស្រលាញ់។ យ៉ាងណាក្ដី សូម​កុំ​ធ្វើ​ចិត្ត​អវិជ្ជមាន​ឲ្យ​សោះ ព្រោះ​អ្នក​នឹង​ជួប​មនុស្ស​ក្នុង​​ក្ដី​សុបិន្ត​នៅ​​គ្រា​ដែល​នឹក​ស្មាន​មិន​ដល់។ មនុស្ស​ម្នាក់​នេះ​នឹង​ជួយ​ដោះ​ស្រាយ​ចំណោទ​ស្នេហា​របស់​អ្នក​តាំង​ពី​យូរ​ណាស់​មក​ហើយ និង​ជួយ​ជា​ក្ដី​សង្ឃឹម​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​ទៀត។ ដោយ​សារ​តែ​មនុស្ស​ម្នាក់​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​ភ្លេច​អស់​ភាព​ឈឺចាប់​ទាំង​ឡាយ​នៅ​អតីតកាល។ នេះ​គឺ​ជា​ស្នេហា​ដែល​ស្ងប់ស្ងាត់ តែ​រឹង​មាំ​មួយ។

២. អ្នក​ជា​មនុស្ស​ប្រុង​ប្រយ័ត្ន និង​ប្រឹង​ទប់​អារម្មណ៍​ខ្លួន​ឯង។ ដោយ​សារ​តែ​មូលហេតុ​នេះ អ្នក​ពិបាក​សម្ដែង​ចិត្ត​របស់​ខ្លួន​ចេញ​មក ទោះ​បី​ជា​ពេល​ជួប​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ក៏​ដោយ។ យ៉ាងណាក្ដី ផ្លូវ​ស្នេហា​កំពុង​បើក​សម្រាប់​អ្នក​ហើយ។ ប្រសិន​បើ​អ្នក​កំពុង crush អ្នក​ណា​ម្នាក់ អត្រា​ខ្ពស់​គឺ​​អ្នក​នឹង​គេ​នឹង​អាច​លើស​មិត្តភាព និង​ឈាន​ដល់​ស្នេហា។ សូម​ស្ដាប់​បេះដូង​របស់​ខ្លួន​ឯង​លើក​នេះ កុំ​គៀប​សង្កត់​វាទៀត ហើយ​បណ្ដាយ​ឲ្យ​និស្ស័យ​ធ្វើ​ការ​ម្ដង។

៣. អ្នក​នឹង​ជួប​មនុស្ស​ក្នុង​ក្ដី​សុបិន្ត​របស់​ខ្លួន​នៅ​ពេល​ខាង​មុខ តែ​មនុស្ស​ម្នាក់​នេះ​គឺ​ខុស​ពី​អ្វី​ដែល​អ្នក​គិត​ទាំង​ស្រុង។ យ៉ាងណាក្ដី សូម​កុំ​បារម្ភ​ខ្លាំង​ពេក ព្រោះ​ឱកាស​នេះ​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ខក​ចិត្ត​ឡើយ។ មនុស្ស​ម្នាក់​នេះ នឹង​ចូល​មក​ហើយ​ធ្វើ​ជា​ទី​បង្អែក​ដល់​អ្នក​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត។ នៅ​ពេល​ដែល​ជួប​គេ​ហើយ ត្រូវ​ផ្ដល់​សញ្ញា​ឲ្យ​គេ​ផង ដើម្បី​ឲ្យ​គេ​បាន​ឈាន​ជើង​ចូល​ជីវិត​អ្នក។

៤. នៅ​ពេល​នេះ​ អ្នក​គ្មាន​ស្នេហា ឬ​ចាប់​អារម្មណ៍​អ្នក​ណា​នោះ​ទេ ប៉ុន្តែ​ទេវតា​ស្នេហា​កំពុង​តម្រង់​ព្រួញ​រក​អ្នក​ហើយ ហើយ​ជីវិត​អ្នក​នឹង​ផ្លាស់​ប្ដូរ​ទាំង​ស្រុង។ អ្នក​អាច​ជួប​នឹង​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​យូរ​មក​ហើយ ឬ​ចាប់​ផ្ដើម​​ស្នេហា​ថ្មី​សន្លាង​មួយ​តែ​ម្ដង។ ទោះ​បី​ជា​ចាស់​ ឬ​ថ្មី នេះ​ក៏​ជា​មនោសញ្ចេតនា​ដែល​មាន​សុភមង្គល​មួយ។ ស្នេហា​មួយ​នេះ នឹង​នាំ​មក​នូវ​អារម្មណ៍​ថ្មី​ដែល​អ្នក​មិន​ធ្លាប់​ទទួល​ពី​មុន​មក៕

ប្រភព៖ emdep ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម