អាយុ ៣៦​ឆ្នាំ​ហើយ តែ Song Joong Ki ធ្វើ​ឲ្យ​តារា​ក្មេងៗ​សុំ​ខ្មាស​ព្រោះ​សម្រស់​មិន​ចេះ​ចាស់

  • 2021-04-12 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​កម្រង​រូបភាព​ថ្មី​បំផុត​របស់​កំពូល​តារា​សម្ដែង​ប្រុស​កូរ៉េ Song Joong Ki រូប​សម្បត្តិ​របស់​លោក​នា​ពេល​បច្ចុប្បន្ន និង​កាល​ពី​១១​ឆ្នាំ​មុន​គឺ​គ្មាន​ខុស​គ្នា​ទាល់​តែ​សោះ។

ខ្សែ​ភាពយន្ត​ភាគ​កូរ៉េ Vincenzo កំពុង​តែ​ទទួល​បាន​ចំណាប់​អារម្មណ៍​ជា​ច្រើន​ពី​សំណាក់​ទស្សនិកជន​អាស៊ី មនុស្ស​ជា​ច្រើន​បាន​លាន់​មាត់​ថា កេរ្តិ៍​ឈ្មោះ​របស់​ប្រុស​ស្អាត​កើត​ឆ្នាំ ១៩៨៥ កំពុង​តែ​ផ្ទុះ​ខ្លាំង ដូច​កាល​បញ្ចាំង​រឿង ម្ចាស់​ព្រះ​អាទិត្យ​ដែរ។

ថ្មី​នេះ​បំផុត ក្រុមការងារ​របស់​ខ្សែ​ភាពយន្ត​ភាគ​ខាង​លើ បាន​បញ្ចេញ​កម្រង​រូបភាព​ថ្មី​របស់​អតីត​ស្វាមី​របស់​កំពូល​តារា​សម្ដែង​ស្រី Song Hye Kyo នៅ​ក្នុង​ឈុត​បុរាណ។ ក្រោយ​ពេល​រូបភាព​ទាំង​នេះ​ត្រូវ​បាន​ចែក​រំលែក​ភ្លាម មនុស្ស​ជា​ច្រើន​ស្ទើ​តែ​មិន​ជឿ​នឹង​ភ្នែក​ខ្លួន​ឯង​ថា Vincenzo មាន​វ័យ ៣៦​ឆ្នាំ​ទៅ​ហើយ។ រូបភាព​ទាំង​នេះ​គឺ​ស្រដៀង​នឹង​ការ​តែ​ង​ខ្លួន​របស់​លោក​នៅ​ក្នុង​រឿង Sungkyukwan Scandal ដែល​ចេញ​ផ្សាយ​តាំង​ពី ១១​ឆ្នាំ​​មុន។

ទោះ​បី​ជា​រយៈ​ពេល​បាន​កន្លង​ផុត ជាង​មួយ​ទសវត្ស​ហើយ​ក្ដី តែ​រូប​សម្បត្តិ​របស់ Song Joong Ki ហាក់​គ្មាន​ផ្លាស់​ប្ដូរ​ទាល់​តែ​សោះ។ មនុស្ស​ជាច្រើន​បាន​វាយ​តម្លៃ​ថា សូម្បី​តែ​តារា​ស្រករ​ក្រោយ​ដែល​មាន​អាយុ​តិច​ជាង​លោក ក៏​មិន​អា​ច​ក្មេង​ដូច​លោក​បែប​នេះ​បាន​ដែរ។ គួរ​បញ្ជាក់​ផង​ដែរ​​ថា ប្រុស​ស្អាត​៣៦​ឆ្នាំ ជា​អ្នក​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​សម្រស់ និង​សុខភាព​ខ្លាំង ដោយ​លោក​ធ្លាប់​ចេញ​លក់​សៀវភៅ​ពី​តិចនិក​ថែ​សម្រស់​របស់​ខ្លួន​ទៀត​ផង៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម