ក្រោយ​បែក​ធ្លាយ​រឿង​មាន​ប្ដី​វ័យ ៧១​ឆ្នាំ Fan Bingbing ​បង្អួត​សម្រស់​ស្អាត​គ្មាន​អ្នក​ប្រៀប

  • 2021-04-12 02:55:00
  • ចំនួនមតិ 3 | ចំនួនចែករំលែក 23

ក្រោយ​ពេល​​មាន​ព័ត៌មាន​កំពូល​តារា​សម្ដែង​ស្រី​ចិន Fan Bingbing កំពុង​មាន​កូន​ជា​មួយ​សេដ្ឋី ៧១​ឆ្នាំ​នោះ នៅ​ពេល​​នេះ ស្រី​ស្អាត​ខាង​លើ​បាន​បង្ហាញ​ខ្លួន ដោយ​សម្រស់​នៅ​តែ​មិន​ផ្លាស់​ប្ដូរ។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Sina បាន​ចុះ​ផ្សាយ​ពី​វត្តមាន​ថ្មី​បំផុត​របស់​រាជិនី​ទូរទស្សន៍​ចិន Fan Bingbing ដែល​នាង​មាន​វត្តមាន​នៅ​កន្លែង​ថត​រឿង​នៃ​ស្ទូឌីយោ​មួយ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ តាម​នោះ​ដែរ នេះ​គឺ​ជា​ការបង្ហាញ​ខ្លួន​ជា​ផ្លូវការ​លើក​ទី​១ ក្រោយ​ពេល​បែក​ធ្លាយ​ថា ស្រី​ស្អាត ៤០​ឆ្នាំ​កំពុង​ស្ថិត​ក្នុង​ចំណង​ស្នេហា​ជាមួយ​សេដ្ឋី​វ័យ ៧១​ឆ្នាំ​។

ប្រភព​ខាង​លើ​បាន​​​ឲ្យ​ដឹង​ថា ទោះ​បី​ជា​នេះ​គឺ​ជា​រូបភាព​ដែល​ផ្ដិត​ឡើង​ពី កាមេរ៉ា​ធម្មជាតិ គ្មាន​ឆ្លង​កាត់​ការ​​កាត់​ត​ក៏​ដោយ តែ​ស្បែក​របស់​តួ​រឿង ព្រះនាង​យេយេ​នៅ​តែ​ស​ចែងចាំង ដូច​គុជ រីឯ​ទម្រង់​មុខ​វិញ គឺ​គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ទាល់​តែ​សោះ ទោះ​បី​​ជា​បាន​ឈាន​ជើង​ចូល​វ័យ ៤០​ហើយ​ក៏​ដោយ។

នៅ​ក្នុង​កម្រង​រូបភាព​ទាំង​នេះ​ដែរ គេ​សង្កត​ឃើញ​ថា ពោះ​របស់​តារា​កើត​ឆ្នាំ ១៩៨១ ហាក់​មិន​មាន​ភាព​ធំ ដូច​ដែល​គេ​បាន​សង្ស័យ​ថា នាង​កំពុង​មាន​​ផ្ទៃពោះ​នោះ​ឡើយ ពោល​គឺ​ពោះ​នៅ​តែ​រាប​ស្មើ​ដដែរ។

ទន្ទឹម​នឹង​​ការ​មាន​សកម្មភាព​ថ្មី​នេះ Fan Bingbing ក៏​ក្លាយ​ទៅ​ជា តារា​គ្រប​មុខ​សម្រាប់​ទស្សនាវដ្ដី Life Style លេខ​ចេញ​ផ្សាយ​ខែ​ឧសភា​ខាង​មុខ​នេះ។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រាជិនី​ទូរទស្សន៍​កាន់​តែ​មាន​​ការងារ​ច្រើន​នៅ​ក្នុង​សិល្បៈ ខុស​ពី​ឆ្នាំ​មុន​ដែល​ត្រូវ​គេ​ហាម​ទាំង​ស្រុង ក្រោយ​ពេល​រឿង​អាស្រូវ​គេ​ចពន្ធ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel