ដឹងពីរឿងដែលនឹងកើតឡើង ៣ ខែខាងមុននេះ តាមរយៈសន្លឹកបៀរដែលអ្នកជ្រើសរើស

  • 2021-04-11 07:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វាសនាអ្នកក្នុងរយះពេល ៣ ខែខាងមុខនេះអាចបកស្រាយបាន តាមរយះសន្លឹកបៀរដែលអ្នកពេញចិត្ត៖

សន្លឹកបៀរទី ១

៣ ខែខាងមុននេះអាចនឹងមិនងាយស្រួលនោះទេសម្រាប់អ្នក តែចំពោះរឿងការងារ អ្នកនៅតែមានឱកាសជានិច្ចក្នុងការកសាង និង អភវិឌ្ឈន៏សមត្ថភាពខ្លួនឯងនោះ តែព្រោះតែមានបញ្ហាមួយចំនួនដែលចេញមករារាំងធ្វើអោយដំណើរការមួយនេះប្រព្រឹត្តទៅទាំងមិនរលូនល្អ។ អ្វីដែលអ្នកត្រូវតែយកចិត្តទុកដាក់បំផុតនោះគួរតែព្យាយាមគ្រប់គ្រងអារម្មណ៏ខ្លួនឯងអោយបានល្អ មិនត្រូវប្រញាប់បង្ខំខ្លួនឯងពេកនោះទេ ភាពជោគជ័យច្បាស់ជាស្វែងរកផ្លូវមកកាន់អ្នកជាមិនខាន បើនៅតែបន្តប្រឹងប្រែងរហូតនោះ។

សន្លឹកបៀរទី ២

ទន្ទឹងចាំតែលាភសំណាង និង ភាពជោគជ័យទៅសម្រាប់ ៣ ខែខាងមុននេះ ជាពិសេសចំពោះរឿងស្នេហា និង គូស្រករនេះតែម្ដង។ ចំពោះអ្នកដែលមិនទាន់មានគូទេ រយះពេលដ៏ខ្លីខាងមុននេះអ្នកនឹងបានជួបមនុស្សដែលត្រូវចិត្ត អាចនឹងជាមនុស្សដែលអ្នកនឹងផ្ងើរវាសនាជាមួយផងក៏ថាបាន។ សម្រាប់អ្នកដែលរៀបការរួចវិញ ទោះជាមានការទាស់ពាក្យសម្ដីគ្នាបន្តិចមែន តែពេលជានាគ្នាវិញ ក៏ស្រលាញ់គ្នាលើសដើម។

សន្លឹកបៀរទី ៣

មានការផ្លាស់ប្ដូរដ៏ធំធេងមួយកំពុងតែរងចាំអ្នក ទោះវាមិនកើតចេញពីលាភសំណាងក៏ពិតមែន តែអ្នកគួរតែអរគុណខ្លួនឯង ព្រោះតែការខិតខំប្រឹងប្រឺង និង ព្យាយាមកន្លងមកនេះ។ អ្វីដែលអ្នកត្រូវការបំផុតក្នុងពេលនេះគឺដៃគូម្នាក់ដើម្បីចែករំលែកភាគជោគជ័យរបស់អ្នក ជាពិសេសអ្នកដែលអាចជួយបន្ថែមល្បឿនអោយអ្នកកាន់តែឆាប់ដើរទៅដល់គោលដៅនៃជីវិតអ្នក។

សន្លឹកបៀរទី ៤

ចំពោះរឿងដែលលំបាកកន្លងមកនេះ​ នឹងរលាយបានបាត់ជាមិនខានក្នុងពេលឆាប់ៗនេះ។ មិនថាជារឿងការងារ ឬ ក៏ជាជីវិតផ្ទាល់ខ្លួននោះទេ អ្នកនឹងទទួលបានដំណឹងល្អគ្រប់ទិសទី។ ពេលដែលជួបប្រទះនឹងបញ្ហាក៏មានអ្នកចាំអោយអ្នកពឹងពាក់ និង ដោះស្រាយភ្លាមៗ មិនអោយអ្នកឈឺក្បាលយូរ។ បើសិនជាអ្នកមានបំណងប្រាថ្នាក្នុងការចាប់ផ្ដើមធ្វើអ្វីនោះ ពេល ៣ ខែខាងមុននេះ ជាពេលដ៏សក្តិសមបំផុតហើយ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម