រើសសំបុត្រពីទេវតានាំសំណាងមួយសន្លឹក ដើម្បីដឹងមានដំណឹងល្អអ្វីរង់ចាំអ្នក

  • 2021-04-10 07:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាកំពុងតែមានអារម្មណ៏មិនល្អ​ គួរតែសប្បាយចិត្តឡើងសំណាង និង រត់មករកមិនខាន៖

សំបុត្រទី ១

អ្នកនឹងមានដំណឹងល្អពីរឿងស្នេហាក្នុងពេលដ៏ខ្លីខាងមុននេះ។ ជីវិតអ្នកនឹងមានពន្លឺ មានពណ៌យ៉ាងស្រស់បំព្រង បើសិនជាកន្លងមកនេះជួបតែមនុស្សដែលមិនពេញចិត្តនោះ ពេលនេះជាឱកាសដ៏ល្អបំផុតហើយ កុំអោយវារំលងផុតពីអ្នកអោយសោះ។

សំបុត្រទី ២

ក្នុងពេល ៤ សប្តាហ៏ខាងមុននេះ មនុស្សដែលធ្លាប់ជាមនុស្សដែលស្គាល់គ្នា និង ជាមិត្តដែលរាប់អានគ្នាធម្មតា នឹង ក្លាយជាមនុស្សដែលយល់ពីអ្នកលើសពីមិត្តភក្តិ និង មនុស្សដែលស្គាល់គ្នាធម្មតាទៅទៀត។ អ្នកអាចរំពឹងដំណឹងល្អពីជីវិតស្នេហាអ្នកក្នុងពេលដ៏ខ្លីខាងមុននេះ។

សំបុត្រទី ៣

ក្នុងលោកនេះ មិនមានជីវិតនរណាម្នាក់ដែលល្អឥតខ្ចោះនោះទេ តែពេលឆាប់ៗនេះ អ្នកអាចនឹងសូវខ្វល់ខ្វាយចិត្តច្រើន ព្រោះមានតែរឿងរ៉ាវល្អៗ ទេដែលរងចាំអ្នក ទោះជាមានរឿងលំបាកយ៉ាងណាក៏ឆ្លងផុតបានដោយងាយ។

សំបុត្រទី ៤

សំបុត្រមួយនេះតំណាងអោយភាពឆ្លាតវៃ ដែលអាចជួយអ្នកក្នុងការដោះស្រាយបញ្ហាតូចធំ ដែលអ្នកគិតដោះស្រាយមិនចេញកន្លងមក។ អ្នកអាចនឹងសំរាកបានដោយស្ងប់ចិត្តក្នុង ពេល ២ សប្ដាហ៏ខាងនេះ ព្រោះថាហត់ច្រើនមកហើយ។

សំបុត្រទី ៥

សំបុត្រមួយនេះដំណាងអោយដំណឹងល្អពីរឿងលុយកាក់។ បើសិនជាត្រូវចុះកុងត្រាគម្រោងការងារថ្មី ឬ ការទិញលក់អ្វីនោះ អ្នកនឹងទទួលបានប្រាក់ចំនេញយ៉ាងក្រាស់ក្រែលជាក់ជាមិនខាន តែបើចង់អោយសំណាងនេះរលាយបាត់ទៅដោយងាយនោះ គួរចាយវាយដោយយកចិត្តទុកដាក់បន្តិច។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម