អ្នកសមមានឈ្មោះជាមនុស្សស្រីឆ្លាតយ៉ាងពិតប្រាកដ បើមានលក្ខណៈទាំងនេះ

  • 2021-04-11 15:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នេះជាលក្ខណៈគួរអោយកត់សំគាល់មួយចំនួនដែលអាចអោយគេចាត់ទុកមនុស្សស្រីម្នាក់ថាជាមនុស្សស្រីដែលឆ្លាតនឹងប៉ិនប្រសប់បាន៖

១ មានតែមនុស្សស្រីដែលមិនដឹងរាក់ជ្រៅទេ ដែលចូលចិត្តនិយាយអួតពីខ្លួនឯង ហើយតែងចង់អោយគេមើលមកខ្លួនថាល្អ​ និង ប្រសើរជាអ្នកដទៃ។ តែមនុស្សស្រីដែលឆ្លាតវិញ មិនសូវចូលចិត្តអោយគេដឹងពីរឿងរ៉ាវផ្ទាល់ខ្លួន ខ្លួនឯងនោះទេ ព្រោះថាមនុស្សដែលគេចាប់អារម្មណ៏ចង់ដឹង ប្រាកដជាមកសួរជាមិនខាន។

២. ការស្លៀកពាក់ឆើតឆាយ ផាត់មុខក្រាស់ៗ ប្រើប្រាស់របស់ថ្លៃៗ អាចគ្រាន់តែធ្វើអោយអ្នកស្អាតតែពីសម្បកខាងក្រៅប៉ុណ្ណោះ​ ចំពោះមនុស្សដែលមានចំនេះដឹងខ្ពង់ខ្ពស់ ហើយមានភាពវៃឆ្លាតនោះ​ ភាពស្រស់ស្អាតមួយនេះនឹងមិនទៅណាចោលអ្នកទេ។

៣. ការពេញចិត្ត និង ខ្លួនឯងដោយមិនព្យាយាម កែប្រែខ្លួនអោយដូចជាអ្នកនេះអ្នកនោះ តែកែប្រែខ្លួនអោយក្លាយជា Perfect Version របស់ខ្លួនឯងក៏អាចជាសញ្ញាបង្ហាញថា អ្នកជាមនុស្សស្រីដែលមានភាពវៃឆ្លាតក្នុងសម័យនេះយ៉ាងប្រាកដ។

៤. ភាពស្រណុកសុខស្រួលដែលមិនបានមកពីការខិតខំប្រឹងប្រែងដោយញើសឈាមខ្លួនឯង មិនមានន័យទេសម្រាប់មនុស្សស្រីឆ្លាត។ ទោះជារៀបការហើយក្ដីមនុស្សស្រីប្រភេទនេះនៅតែទទួលបានការគោរព និង អោយតម្លៃពីស្វាមីជានិច្ច។

៥. ទោះវាមិនមែនជារឿងអ្វីដែលពិបាកពិតមែន តែការដែលកេងចំនេញ និង ខ្សែលើអ្នកដទៃ ជារឿងដែលមនុស្សស្រីប្រភេទនេះ ស្បថថាមិនយកខ្លួនទៅពាក់ព័ន្ធដាច់ខាត។ឭ

៦. មនុស្សស្រីដែលមិនទាន់ចាស់ទុំ និង រឹងមាំគ្រប់គ្រាន់ប្រាកដជាចេញមុខទៅមកស្រាយ និង ការពារខ្លួនឯង នៅពេលដែលដឹងថាមានដទៃនិយាយមិនល្អពីខ្លួន តែមនុស្សស្រីដែលឆ្លាតវិញ ច្បាស់ជាមិនទៅឈឺក្បាលជាមួយរឿងអត់ប្រយោជន៏ទាំងនេះនោះទេ​ ព្រោះអោយតែច្បាស់ចិត្តថាខ្លួនឯងល្អទៅបានហើយ។

៧. ទោះជាចង់អោយអ្វីដែលខ្លួនធ្វើល្អ ល្អឥតខ្ចោះ តែក៏មិនដល់ថ្នាក់ដាក់សម្ពាធអោយខ្លួនឯងត្រូវតែបែបនេះគ្រប់រឿង​ គ្រប់ពេលនោះទេ។ ពួកគេដឹងច្បាស់ថាអ្វីដែលគួរ និង មិនគួរធ្វើ ខ្លួនឯងមានសមត្ថភាពដល់កម្រិតណា ហើយមានរឿងអ្វីខ្លះដែលខ្លួនមិនអាចនឹងកំណត់បាន។

៨. អារម្មណ៏ដែលភ័យខ្លាចថាខ្លួនមានកំហុស ហើយមិនហ៊ានប្រឈមមុខនឹងបញ្ហា ជារឿងធម្មតាទេសម្រាប់មនុស្សទូទៅ តែសម្រាប់មនុស្សស្រីដែលឆ្លាតវិញយល់យ៉ាងច្បាស់ថានរណាៗ ក៏ចេះខុស ពេលខុសហើយចេះក្លាហានទទួលខុសត្រូវទើបជារឿងត្រឹមត្រូវ។

៩. មិនមែននរណាដែលចូលជិតស្និទ្ធ និង រាប់អានអ្នកសុទ្ធតែមានបំណងល្អ និង ចង់ឃើញអ្នកជោគជ័យនោះទេ។ ព្រោះតែបែបនេះហើយ មនុស្សស្រីដែលឆ្លាតយ៉ាងពិតប្រាកដរាងរើសបន្តិច មុននឹងរាប់អាននរណានោះ​ ហើយក៏មានការបែងចែងយ៉ាងច្បាស់ដែរថាមនុស្សប្រភេទណាគួររាប់អានបែបណា។

ប្រភព៖ bestie ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម