ដឹងថាពេលនេះអ្នកច្របូកច្របល់ចិត្តដោយសារអ្វី តាមរយះសន្លឹកបៀរដែលអ្នកជ្រើសរើស

  • 2021-04-12 01:18:00
  • ចំនួនមតិ 10 | ចំនួនចែករំលែក 5

បើសិនជាពេលនេះអ្នកមានមិនមានអារម្មណ៏ស្ងប់ចិត្តសោះនោះ ទាំងនេះអាចជាមូលហេតុ៖

សន្លឹកបៀរទី ១ - ខ្លាចត្រូវគេបោះបង់ និង ការផ្លាស់ប្ដូរ

មានដែលចាប់អារម្មណ៏អត់ ពេលខ្លះទោះជាអស់អារម្មណ៏ អស់ចិត្តស្រលាញ់ហើយក្ដី ក៏មិនព្រមចាកចេញ ជាពិសេសបើសិនជាដឹងច្បាស់ថាគេម្នាក់នោះមិនល្អ មិនខ្វះទេមនុស្សដែលល្អជាងគេនឹងចូលមកមើលថែ តែយ៉ាងណានៅតែសុខចិត្តគគ្រាំគ្រាចិត្តមិនស្រាកស្រាន្ដសោះនោះ? នេះអាចមកពីអ្នកមានអារម្មណ៏ថាខ្លាចភាពឯកា មិនចង់នៅម្នាក់ឯង ហើយចាប់ផ្ដើមសារជាថ្មី។ បើប្រាកដចិត្តថាគេមិនល្អសម្រាប់អ្នកហើយ ពេលនេះជាពេលដ៏សក្តិសមបំផុតហើយដើម្បីដើរចេញ ហើយព្យាបាលរបួសដែលអ្នកមានពេញខ្លួនកន្លងមកនេះ។

សន្លឹកបៀរទី ២ - មិនមានទំនុកចិត្ត និង មិនស្គាល់ខ្លួនឯងច្បាស់នៅឡើយ

តើអ្នកតែងតែមានអារម្មណ៏ថាមិនស្រណុកចិត្ត ពេលដែលមានមនុស្សជាច្រើនមកចាប់អារម្មណ៏ពីអ្នកដែរអត់? តើក្នុងចិត្តនេះតែងតែគិតថា អ្នកដទៃប្រសើរជាងខ្លួន ហើយតែងតែផ្គាប់ផ្គុនអ្នកដទៃរហូតភ្លេចគិតពីខ្លួនឯងដែរទេ? ពេលនេះជាពេលដែលអ្នកគួរតែគិតគូរពីសុខទុក្ខខ្លួនឯង មុននឹងទៅខ្វល់ខ្វាយពីជីវិតអ្នកដទៃ ព្រោះថាបើបន្តបែបនេះ អ្នកកំពុងតែបណ្តោយអោយសេចក្ដីសុខខ្លួនឯង កំណត់ដោយពាក្យសម្ដី និង ការយល់ឃើញអ្នកដទៃហើយ។

សន្លឹកបៀរទី ៣ - ភ័យខ្លាចរឿងនឹកស្មានមិនដល់

ប្រហែលជាឆ្លងកាត់មិនតិចដងនោះទេ នៅដែលខំសន្សំ មិនហ៊ានចាយផ្ដេសផ្ដាសនោះទេ តែក៏មានរឿងនឹកស្មានមិនដល់ដែលត្រូវចំនាយទៅវិញគ្មានសល់។ ព្រោះតែបែបនេះញយដងពេក អ្នកក៏ចាប់ផ្ដើមនឹកឆ្ងល់ថា មួយជីវិតនេះអាចនឹងមានបាននឹងគេដែរអត់ មើលទៅគេដូចជាមិនខំប្រឹងដូចខ្លួន តែជីវិតក៏បានសុខស្រួល។ ត្រូវចាំថា រឿងចៃដន្យចេញមិនផុតនោះទេ អ្នកគួរតែអរគុណខ្លួនឯងទៅ ដែលមានគំនិតចេះរៀបចំទុកដាក់ ហើយមិនចាំបាច់ទៅពឹងពាក់អ្នកដទៃពេលមានការបែបនេះ។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen