មិន​ចង់​ក្លាយ​ជា​ទាសករ​ស្នេហា មនុស្ស​ស្រី​ត្រូវ​ចង​ចាំ​រឿង​ទាំង​ ៦នេះ​ឲ្យ​ច្បាស់

  • 2021-04-08 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ជា​ច្រើន​ នៅ​ពេល​ធ្លាក់​ចូល​អន្លង់​ស្នេហ៍​ហើយ តែ​ងតែ​ត្រូវ​ស្នេហា​ដឹក​មុខ ដោយ​មិន​​អាច​គ្រប់គ្រង​​ខ្លួន​ឯង​បាន បើ​អ្នក​មិន​ចង់​មាន​សភាព​បែប​នេះទេ គួរ​ចាំ​ចំណុច​នេះ​ឲ្យ​ច្បាស់។

១. ត្រូវ​តែ​ជា​មនុស្ស​ដែល​គេ​ចង់​បាន​ ជាង​មនុស្ស​ដែល​ចង់​បាន​គេ។ ចំពោះ​មនុស្ស​ប្រុស របស់​អី​ដែល​កាន់​តែ​ពិបាក​យក នឹង​កាន់​តែ​គង់ ហើយ​ផ្ទុយ​មក​វិញ អ្វី​ដែល​ងាយ​ពេក ក៏​ងាយ​ទៅ​វិញ​ដូច​គ្នា។ ដូច​នេះ​ទោះ​ស្រលាញ់​ខ្លាំង​យ៉ាងណា សូម​កុំ​បង្ហាញ​ចេញ​ឲ្យ​អស់​ពេក។

២. កុំ​ស្រលាញ់​នរណា​ម្នាក់​ព្រោះ​ដោយ​សារ​តែ​នៅ​ម្នាក់​ឯង គួរ​ស្រលាញ់​តែ​នៅ​ពេល​ដែល​បេះដូង​ខ្លួន​ ពិត​ជា​រំជួល​ជាមួយ​រូប​គេ​ពិត​មែន។

៣. នៅ​ពេល​ទើប​ស្រលាញ់​អ្នក អ្នក​អាច​លេង​សើច​នឹង​គ្នា​បាន តែ​ពេល​សម្រេច​ថា​ច្បាស់​លាស់​ហើយ ត្រូវ​តែ​ម៉ត់ចត់ ព្រោះ​សង្សារ​យក​ខុស យក​ឡើង​វិញ​បាន តែ​បើ​ប្ដី​ប្រពន្ធ​យក​ខុស​ហើយ ពិបាក​លែង​គ្នា​ណាស់។

៤. ហាម​ដាច់​ខាត​យក​គូ​ស្រករ​តាម​ដំបូន្មាន​របស់​នរណា​ម្នាក់ ដោយ​ខ្លួន​ឯង​យក​ទាំង​បង្ខំ​ចិត្ត។ អ្នក​អាច​បំពេញ​ចិត្ត​គេ​បាន​មួយ​គ្រា តែ​អ្នក​នឹង​អាច​រង​ទុក្ខ​មួយ​ជីវិត។

៥. មិន​ថា​គូ​ស្នេហ៍​របស់​អ្នក​ជា​អ្នក​ក្រ​ ឬមាន​នោះ​ទេ សូម​អ្នក​ជា​មនុស្ស​ដែល​មាន​ចំណូល​របស់​ខ្លួន​ឯង នៅ​ពេល​ច្បាស់លាស់​ជាមួយ​នរ​ណា​មួយ។ ការ​ស្រលាញ់​គ្នា​ ហើយ​គ្មាន​ចំណូល​នោះ​ ហាក់​ដូច​បិទ​ផ្លូវ​ខ្លួន​ឯង​ទាំង​ស្រុង ព្រោះ​លែង​គេ​ហើយ អ្នក​នឹង​អស់​ជំនួយ។

៦. មនុស្ស​ស្រី​អាច​ស្រលាញ់​គេ​ដល់​កម្រិត​ណា​ក៏​បាន តែ​ហាម​ស្រលាញ់​អស់​ពី​ចិត្ត ព្រោះ​នេះ​គឺ​ជា​ចំណុច​ខ្សោយ​ធំបំផុត​របស់​អ្នក។ បើ​គេ​ដឹង​ថា​​អ្នក​ដក​ខ្លួន​លែង​រួច​ហើយ គេ​នឹង​យក​ចំណុច​នេះ មក​ជា​ចំណាត់​ខ្មាំង ហើយ​អ្នក​នឹង​ត្រូវ​ធ្វើ​តាម​ចិត្ត​គេ​គ្រប់​បែប​យ៉ាង៕់

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម