ចង់ឲ្យជីវិតមានបាន កុំពឹងលើសំណាង តែត្រូវប្រឹងប្រែងធ្វើរឿងទាំងនេះវិញ

  • 2021-04-08 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​មួយ បើ​ចង់​ដើរ​ដោយ​រលូន​គ្មាន​ឧបសគ្គ ​អ្នក​គួរ​​ធ្វើ​រឿង​ទាំង​​នេះ​​វិញ ​មិន​គួរ​ពឹង​តែ​លើ​សំណាង​ពេក​នោះ​ទេ។

​១. ជ្រើស​រើស​មនុស្ស​រាប់​អាន​ឲ្យ​​ត្រឹម​ត្រូវ

​ហេតុ​អ្វី​បាន​ជា​ពួក​យើង​ត្រូវ​មក​ខ្ជះ​ខ្ជាយ​ពេល​វេលា​រាប់​អាន​មនុស្ស​ដែល​មិន​ឃើញ​តម្លៃ​យើង? ​អ្នក​មិន​គួរ​បង្ខំ​ខ្លួន​ឯង​ឲ្យ​រក្សា​មនុស្ស​ដែល​គេ​មិន​ចង់​មាន​យើង​ក្នុង​ទំនាក់​ទំនង​របស់​គេ​ឡើយ។ ​

​២. ស្មោះ​ត្រង់​ចំពោះ​ខ្លួន​ឯង

ទទួល​ស្គាល់​ការពិត ​ហើយ​ស្វែង​រក​វិធី​​ឲ្យ​ជីវិត​កាន់​តែ​មាន​ន័យ​សម្រាប់​ខ្លួន​ឯង។ ​កុំ​កុហក​ខ្លួន​ឯង​ច្រើន​ពេក ។

​៣. ចាប់​យក​ឱកាស

កុំ​ខ្លាច​ដោយសារ​តែ​អ្នក​យល់​ថា ខ្លួន​ឯង​មិន​ទាន់​រួច​រាល់។ ​ចាប់​ឱកាស​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឲ្យ​រីក​ចម្រើន​ទៅ​មុខ នោះ​អ្នក​ច្បាស់​ជា​អាច​ធ្វើ​បាន។

​៤. ស្រលាញ់​ខ្លួន​ឯង

កុំ​គិត​ថា ​ការ​ដែល​ស្រលាញ់​ខ្លួន​ឯង​គឺ​ជា​រឿង​អាត្មានិយម ព្រោះ​​​បើ​អ្នក​មិន​ស្រលាញ់​ខ្លួន​ឯង ​មិន​ព្រម​ឲ្យ​ខ្លួន​ឯង​ឈាន​ឆ្ពោះ​ទៅ​មុខ​ទេ ​នោះ​​គឺ​ជា​កំហុស​ធំ​បំ​ផុត។

​​៥. ​បោះ​ចោល​សត្រូវ​ចេញ​ពី​បេះ​ដូង​របស់​អ្នក

​រៀន​អភ័យ​ទោស​ឲ្យ​អ្នក​ដទៃ ​ក៏​ដូច​ជា​អភ័យ​ទោស​ឲ្យ​ខ្លួន​ឯង​ដែរ។ ​ដូច្នេះ​ហើយ ​កុំ​ចង​កំហឹង ឬ​មាន​គំនុំ គុំ​គួន​ចំពោះ​នរណា​ឲ្យ​សោះ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម