ខ្លួន​មួយ​ចិញ្ចឹម​កូន​ ៣​មែន​ពិត តែ Cecilia Cheung សល់​លុយ​ជាង ៤៥​លាន​ដុល្លារ

  • 2021-04-07 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ហុងកុង​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ជា​សេដ្ឋីនី​ផ្នែក​អចលនទ្រព្យ ដោយ​សារ​ផ្ទះ​​មួយ​កន្លែង​ៗ​របស់​នាង​ មាន​តម្លៃ​រាប់​សិប​លាន​ដុល្លារ។

កាល​ពី​ថ្ងៃ​ទី ៦ ខែ​មេសា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន 163 បាន​រាយការណ៍​ថា នៅ​ក្នុង​កម្មវិធី Sisters Who Make Waves រដូវ​កាល​ទី ២ តារា​សម្ដែង​ស្រី​ហុងកុង Cecilia Cheung បាន​បង្ហើប​ថា ដើម្បី​ឲ្យ​ធ្វើ​ការ​រលូន នាង​បាន​ទិញ​ផ្ទះ​២​ខ្នង​នៅ​ទីក្រុង​ប៉េកាំង និង​សៀង​ហៃ ដើម្បី​ងាយ​​រក​កន្លែង​ស្នាក់​នៅ​ពេល​មក​ធ្វើ​ការ​នៅ​ចិន​ដីគោក។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា អចលទ្រព្យ​២​កន្លែង​របស់​អ្នក​ម្ដាយ​កូន ៣ មាន​តម្លៃ​សរុប ៣០​លាន​ដុល្លារ។ ភូមិគ្រឹះ​នៅ​ប៉េកាំង​របស់​ដៃ​គូ​របស់​ទិនហ្វី មាន​កម្ពស់​២​ជាន់ ដោយ​កាល​ពី​ឆ្នាំ ២០១៩ ផ្ទះ​នេះ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ជាង ១០​លាន​ដុល្លារ តែ​មក​ទល់​ពេល​នេះ គឺ​បាន​កើន​ឡើង​ទៀត​ហើយ។

អចលនទ្រព្យ​ទី​២​របស់​នាង​ គឺ​ស្ថិត​នៅ​កណ្ដាល​ទីក្រុង​សៀងហៃ តែ​ម្ដង ដោយ​នៅ​ក្បែរ Shang Hai Tower ហើយ​នៅ​ជិត​ផ្ទះ​របស់​កំពូល​តារា​ដូច​ជា Liu Yifei និង Guo Jing Ming។ ដី​នៅ​ទី​នេះ​មាន​តម្លៃ ៤១០០០​ដុល្លារ​ក្នុង​មួយ​ការ៉េ ដូច​នេះ​ផ្ទះ​របស់​​ស្រី​ស្អាត ៤០​ឆ្នាំ មាន​តម្លៃ ១៥​លាន​ដុល្លារ។

ក្រៅ​ផ្ទះ​២​នៅ​ចិន​ដីគោក អតីត​ប្រពន្ធ​របស់ Nicholas Tse ក៏​មាន​ផ្ទះ ៥​ទៀត​នៅ​ហុងកុង ដែល​តម្លៃ​សរុប​ប្រមាណ ១៨​លាន​ដុល្លារ។ ដោយ​សារ​តែ​ការ​ចាយ​វាយ​ត្បិតត្បៀត ហើយ​ធ្លាប់​ប្រាប់​ថា​ខ្លួន​មិន​ដែល​ទិញ​អ្វី​លើស​ ៥០​ដុល្លារ​នោះ ធ្វើ​ឲ្យ​គេ​យល់​ច្រឡំ​ថា​អ្នក​ម្ដាយ​កូន​៣​ជា​អ្នក​អត់​លុយ ទាំង​ដែល​ទ្រព្យ​សរុប​របស់​នាង​ត្រូវ 163 វាយ​តម្លៃ​ថា មិន​តិច​ជាង ៤៥​ដុល្លារ​ឡើយ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម