គ្រឿងរណ្ដាប់សែនព្រេនខ្វះមិនបាន ដើម្បីសិរីសួស្ដីឆ្នាំថ្មី

  • 2021-04-07 01:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភ្លេចខ្លួនតែបន្តិច បុណ្យចូលឆ្នាំប្រពៃណីខ្មែរ កាន់តែរំកិលមកកៀតមែនទែនហើយ គឺនៅសល់តែជាងមួយសប្ដាហ៏ទៀតប៉ុណ្ណោះ។ ពេលនេះជាហើយជាពេលដែលប្រជាជនខ្មែរទាំងប្រុសស្រីស្វះស្វែងក្នុងការរៀបចំសម្អាតផ្ទះសម្បែង រៀបចំគ្រឿងសំណែន ព្រមទាំងម្ហូបអាហារសម្រាប់ទទួលទានក្នុងឱកាសដ៏ពិសេសមួយនេះ។ ដើម្បីអោយទទួលបានសិរីសួស្ដី និង សំណាងល្អពេញមួយឆ្នាំនោះ ទាំងនេះជាគ្រឿងរណ្ដាប់ដែលខ្វះមិនបានសម្រាប់សែនទទួលទេវតាឆ្នាំថ្មី ឆ្នាំ ២០២១ នេះ៖

រូបតំណាង

- បាយសី

  • ស្លាធម៌

  • ទឹកអប់ ក្រេម ម្ស៉ៅ

  • ទៀនធូប

  • ផ្កាស្រស់

  • ផ្លែឈើគ្រប់មុខ

  • ភេសជ្ជៈ

រូបតំណាង

រណ្ដាប់ទទួលទេវតាឆ្នាំថ្មីនេះ អាចនឹងមានភាពខុសប្លែកគ្នាទៅតាមតំបន់រស់នៅ ចំណង់ចំនូលចិត្ត និង ជីវភាពរបស់គ្រួសារ។ តែអ្វីដែលសំខាន់នោះគឺការជួបជុំគ្នានៅពេលម៉ោងដែលទេព្ដាយ៉ាងចុះមក ដើម្បីទទួលបាននូវសេចក្ដីសុខ សុភមង្គលពេញមួយឆ្នាំ។

អត្ថបទ៖ Iv Madalen

អត្ថបទពេញនិយម