មនុស្សប្រុសពេលដែលស្រលាញ់ខ្លាំង កាន់តែគិតគូរខ្លាំងពីរឿងទាំងនេះ

  • 2021-04-08 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះជាសកម្មភាពទាំងនេះតូចតាចក៏ពិតមែន តែអាចបង្ហាញពីចិត្តស្រលាញ់ដែលគេមានអោយអ្នកពិតៗ៖

១. ធ្វើអីមិនចេញពេលទាក់ទងមកអ្នកមិនបាន

ពេលដែលសេពគប់គ្នាជាលក្ខណះមនុស្សធំ ច្បាស់ជាមិនមានពេលមកង៉ក់ងរគ្នាមិនឈប់នោះទេ។ នៅពេលដែលមានការងារ មានទំនួលខុសត្រូវរៀងៗខ្លួន ច្បាស់ជារវល់ណាស់ហើយ តែបើគេនៅតែអាចឆ្លៀតស្កាប់មកជួបអ្នកបាននោះ​ បញ្ជាក់បានថាអ្នកសំខាន់យ៉ាងណាសម្រាប់។ ទោះជាមិនបានមកជួបផ្ទាល់ក្ដី ពេលខ្លះមានតែបង្ខំចិត្តទាក់ទងគ្នាតាមទូរស័ព្ទ ឬ បណ្ដាញសង្គមជាដើម។ ហេតុនេះហើយគេច្បាស់ជានៅមិនសុខនោះទេ នៅពេលដែលទាក់ទងមកអ្នកមិនបាន។ សញ្ញាមួយនេះហើយដែលអ្នកអាចប្រាកដចិត្តបានថា អ្នកស្រលាញ់មនុស្សមិនខុសនោះទេ។

២. ពេលខ្លះក៏អង្គុយពិបាកចិត្ត ថាមិនដឹងត្រូវរស់បែបណាបើគ្មានអ្នក

គ្មាននរណាម្នាក់ដែលទំនេរៗ ទៅអង្គុយរកនឹងរឿងមកធ្វើអោយខ្លួនឯងពិបាកចិត្តនោះទេ តែព្រោះតែចិត្តស្រលាញ់ខ្លាំងពេល ហាមចិត្តមិនបាននោះទេ បារម្ភមិនខាននោះទេ ថាពេលបាត់បង់អ្នកទៅមិនដឹងជាជីវិតគេទៅជាបែបណា។ ពេលខ្លះគេអាចនឹងមិននិយាយចេញមកក៏ពិតមែន តែអ្នកអាចចាប់អារម្មណ៏សង្កេតបាន ថាចាប់តាំងតែពីពេលទាក់ទងគ្នាដំបូងៗមក គេតែងតែផ្គាប់ផ្គុនចិត្តអ្នកយ៉ាងណា។

៣. ឈឺចិត្តខ្លាំងណាស់ពេលឃើញទឹកភ្នែកអ្នក

ក្ដីស្រលាញ់ដ៏ជ្រាលជ្រៅបំផុត គឺនៅពេលដែលគេអាចដឹងពីអារម្មណ៏អ្នកដោយមិនត្រូវការបញ្ជាក់ដោយពាក្យសម្ដីនោះទេ។ ពេលដែលអ្នកសប្បាយចិត្ត គេក៏សប្បាយចិត្ត ពេលដែលអ្នកពិបាកចិត្ត ច្បាស់ណាស់គេមិនអាចនឹងញញឹមចេញនោះទេ។ អ្នកអាចដឹងថាមនុស្សដែលអ្នកជ្រើសរើសនេះជាមនុស្សប្រុសកម្ររកបាន បើសិនជាគេតែងតែនាំរឿងល្អៗចូលមកក្នុងជីវិតអ្នក មិនដែលមានបំណងធ្វើអោយអ្នកពិបាកចិត្ត ខកចិត្តព្រោះតែគេនោះទេ។

៤. ខ្លាចថាគ្រួសារអ្នកមិនពេញចិត្តគេ

ព្រោះតែគេច្បាស់លាស់ និង ចង់មានអនាគតជាមួយអ្នក គេច្បាស់ជាខ្វល់ខ្វាយពីការយល់ឃើញរបស់គ្រួសារ ជាពិសេសប៉ាម៉ាក់អ្នកមិនខាន។ ចាប់អារម្មណ៏សួរនាំពីសុខទុកសាច់ញាតិអ្នក ព្យាយាមធ្វើយ៉ាងណាអោយគេពួកគេពេញចិត្តគេ។ ស្រលាញ់មនុស្សប្រុសបែបនេះ អ្នកមិនចាំបាច់ត្រូវខ្វលខ្វាយនោះទេ ថាគេនឹងប្រែចិត្តងាយៗ ព្រោះដំណែងទី ១ ក្នុងបេះដូងគេគឺជារបស់អ្នកទៅហើយ៕

ប្រភព៖ bestie ប្រែ​សម្រួល៖ Iv Madalen