រូបសំណាករបស់ Greta Thunberg ក្លាយជានិមិត្តរូបនៅក្នុងសាកលវិទ្យាល័យ Winchester

  • 2021-04-06 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សាកលវិទ្យាល័យមួយនៅចក្រភពអង់គ្លេសបានបង្កើតនឹងបង្ហាញរូបសំណាកសកម្មជនអាកាសធាតុវ័យជំទង់ម្នាក់ឈ្មោះ Greta Thunberg ដែលជាជនជាតិស៊ុយអែត។ រូបសំណាក់នេះមានតម្លៃជាង ២៤,០០០ ផោនហើយវាបានក្លាយជារូបសំណាកនិមិត្តសញ្ញានៅក្នុងសាកលវិទ្យាល័យ Winchester ដែលវាបានក្លាយជាគំរូដ៏អស្ចារ្យសម្រាប់មនុស្សគ្រប់គ្នាជាពិសេសនោះគឺសម្រាប់ក្មេងស្រីៗជំនាន់នេះ ឬជំនាន់ក្រោយអំពីការនិយាយដោយសេរី និងការនិយាយដោយភាពក្លាហាន មោទនភាពទៅលើបបញ្ហាសកលសំខាន់ៗជាច្រើន។

វាត្រូវបានដាក់ឲ្យដំណើរការធ្វើតាំងពីឆ្នាំ ២០១៩ និងទទួលបានថវិកាតាមរយៈថវិកាដែលបានcទុកសម្រាប់ការសាងសង់រូបសំណាកនោះឡើងដែលមានទឹកប្រាក់ជាង ៥០ លានផោន តែវាមិនបានបង្កើតដាក់តាំងបង្ហាញនៅក្នុងឆ្នាំមុននោះទេ ពីព្រោះតែជំងឺកូវីដចូលមក។

លោកសាស្ត្រាចារ្យនៃសាកលវិទ្យាល័យបានមានប្រសាសន៍ថា “រាល់ការចំណាយទៅលើរូបសំណាក់នោះ មិនមានការរៃអង្គាសពីសិស្សនិស្សិតឬបុគ្គលិកនៅក្នុងសាកលវិទ្យាល័យឡើង” វាគឺជាគម្រោងរបស់ West Downs។ ផ្ទុយទៅវិញសាកលវិទ្យាល័យបានចំណាយទឹកប្រាក់ជាង ៥,២ លានផោនសម្រាប់ការជួយទៅលើការសិក្សារបស់សិស្សនិស្សិតក្នុងអំឡុងពេលកូវីដ និងពីរឆ្នាំចុងក្រោយនេះ។

នៅក្នុងអ៊ីមែលទៅកាន់សិស្សនិស្សិតអំពីរូបសំណាកនេះ សាកលវិទ្យាល័យបានបន្ថែមទៀតថា រូបសំណាកនេះនឹងក្លាយជានិមិត្តរូបនៃ “ការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងអាកាសធាតុ និងភាពអាសន្ននានានៃអេកូឡូស៊ី”Greta Thunberg ជានារីវ័យក្មេងម្នាក់ដែលបានធ្វើការលះបង់ តស៊ូរមិតិរហូបានក្លាយជាសកម្មជនបរិស្ថានឈានមុខគេនៅលើពិភពលោក ហើយសាកលវិទ្យាល័យមានមោទនភាពក្នុងការផ្តល់កិត្តិយសដល់ស្ត្រីវ័យក្មេងបែបនេះ និងសម្រាប់ជាគំរូល្អដល់មនុស្សគ្រប់គ្នា។

យើងសង្ឃឹមថារូបចម្លាក់របស់នាងនឹងជួយជម្រុញសហគមន៍របស់យើងជាពិសេសសិស្សនឹងយុវជន ឲ្យយកជាគំរូ ជាការរំលឹកដល់អ្នកទាំងអស់គ្នាថាទោះបីជាមានរឿងអ្វីកើតឡើងក្នុងឆាកជីវិតក៏ដោយ យើងនៅតែអាចធ្វើការផ្លាស់ប្តូរពិភពលោកឲ្យបានល្អប្រសើរដោយការរួបរួមគ្នាដោះស្រាយបញ្ហាទាំងនោះ។

ប្រភពរូបភាព៖ Pinterest, ladbible

ចុចអានបន្ត៖

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម