ណែនាំឧ្យស្គាល់កីឡាការិនីបាល់ទាត់ស្រស់សោភា​ ធ្លាប់ចេញទៅលេងក្រៅប្រទេសបាន៥លើក

  • 2021-03-31 09:24:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កីឡាការិនី​ គឹម​ ចាន់ថេត​ បាន​ជាប់​ជម្រើស​ជាតិ​នារី​ និង​បាន​ចេញទៅលេងក្រៅប្រទេសចំនួន​ ៥រួចមកហើយ​ អ្វីដែលស្ថិតក្នុងការចាប់អារម្មណ៏កីឡារិនីមកពីបាត់ដំបងរូបនេះមានសម្រស់ស្រស់សោភាថែមទៀតផង។

កីឡាការិនី​ គឹម​ ចាន់ថេត​

យុវតីវ័យ ២១​ឆ្នាំ​ខាង​លើ​ បានចូលហាត់បាល់ជាមួយ​ ភ្នំពេញក្រោន នាអំឡុងឆ្នាំ​ ២០១៩​ ដោយបង្ហាញខ្លួននៅឈុតធំតែម្ដង​ ក្រោយ​ឃើញ​ភាពលេចធ្លោតាំងពីនៅលេងឲ្យខេត្តបាត់​ដំបង​។

កីឡាការិនី​ គឹម​ ចាន់ថេត​

កីឡាការិនីដែលអាចលេងបានពីរតំបន់ការពារកណ្ដាល​ និង​បម្រើ​ការពាររូបនេះបានជាប់ជម្រើស​ជាតិកាលឆ្នាំ២០១២​។ សម្រាប់ប្រទេសដែលបានចេញទៅលេងតំណាងជាតិរួមមាន​ឆ្នាំ២០១២​ នៅវៀតណាម​ ២០១៣​ នៅ​ សឹង្ហបុរី​ ២០១៤​ នៅថៃ​ ២០១៥​ នៅឡាវ​ និងឆ្នាំ​ ២០១៨​ នៅឥណ្ឌូណេស៊ី​។ ក្នុងចំណោមប្រទេសទាំងនេះប្រទេសថៃ​ និងប្រទេស​វៀតណាម​ គឺបានចេញទៅលេងចំនួន​ ២ លើក​ផងដែរ។​

កីឡាការិនី​ គឹម​ ចាន់ថេត​

យុវតីមកពីខេត្ត​បាត់ដំបង​ខាងលើ​មាន​ម្ដាយឈ្មោះ​ សាង​វណ្ណា​ និងឪពុកឈ្មោះ​ ឃ្លាំង​ ហេង​ ។ គេមានក្ដីស្រមៃ​ចង់ក្លាយជា​គ្រូជម្រើស​ជាតិ​ សម្រាប់​គោលដៅ​នាថ្ងៃអនាគត៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម