របៀបទុកដាក់ម្ហូបដែលចម្អិនរួចអោយបានយូរថ្ងៃ
- 2021-03-29 04:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបទុកដាក់ម្ហូបដែលចម្អិនរួចអោយបានយូរថ្ងៃ
ក្នុងខែក្ដៅបែបនេះ មិនត្រូវតែមនុស្សទេដែលត្រូវការថែរក្សាសុខភាព និង ផ្លាស់ប្ដូរទម្លាប់មួយចំនួនរបស់ខ្លួន សូម្បីតែគ្រឿងចំណីសម្រាប់ទទួលទាន ក៏ទាមទារអោយមានការទុកដាក់ដោយឡែកពីពេលធម្មតាដែរ។ ទាំងនេះជារបៀបវេចខ្ចប់ទុកដាក់ ដើម្បីកុំអោយម្ហូនអាហារទាំងនេះឆាប់ខូចបាន៖
អាហារមិនគួរដាក់ក្រោមអាកាសធាតុក្តៅខ្លាំងពេកនោះទេប៉ុន្តែបើភ្លេចឧទាហរណ៍ទុកម្ហូបនៅក្នុងឡានរយៈពេល ៣-៤ ម៉ោង មិនគួរយកអាហារទាំងនោះមកទទួលទានម្តងទៀតឡើយ ដោយសារតែបាក់តេរីខ្លះអាចរីកលូតលាស យ៉ាងរហ័សនៅក្នុងបរិយាកាសបែបនេះ។
រក្សាទុកអាហារប្រភេទចៀន និង បំពងជៀសជាងប្រភេទសម្ល ឬ ឆា ព្រោះថាអាហារប្រភេទនេះមិនងាយ នឹង ជូរផ្អូមនោះទេ ដោយវាមិនសូវជាមានជាតិទឹក។ ហេតុនេះការរក្សាទុកអាហារប្រភេទនេះក្នុងប្រអប់បិទជិត ហើយក្លាសេក្នុងទូទឹកកកក្នុងថតធម្មតាក៏គ្រប់គ្រាន់ទៅហើយ។
ប្រភេទអាហារស្ងោរ ឬ ស្រុះ មុនពេលរៀបចំទុកដាក់គួរតែព្យាយាមទុកអោយវាស្រោះទឹកសិន ឬ អាចជូតសម្ងួតបន្ងែមដោយក្រដាសជូតមាត់ មុនពេលរក្សាទុកក្នុងប្រអប់បិទជិត។
ចំពោះអាហារច្រើនមុខ មិនគួររក្សាទុកនៅក្នុងប្រអប់តែមួយនោះទេ ចាំបាច់ត្រូវតែជ្រើសរើសប្រអប់ដោយឡែកពីគ្នាដើម្បីរក្សាទុកដាក់។
ក្រៅពីវិធីសាស្ត្រក្នុងការរក្សាទុកអោយបានត្រឹមត្រូវហើយនោះ អ្នកគួរតែរក្សាអនាម័យអោយបានខ្ជាប់ខ្ជួន ដោយការលាងដៃមុនមុនពេលបរិភោគអាហារ ដែលអាចជួយកាត់បន្ថយហានិភ័យនៃការពុលអាហារបាន។