ជ្រើសរើសបានត្រឹមត្រូវហើយ! មនុស្សស្រីដែលស្រលាញ់អាជីពការងារខ្លួនគឺបែបនេះ
- 2021-03-19 01:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ្រើសរើសបានត្រឹមត្រូវហើយ! មនុស្សស្រីដែលស្រលាញ់អាជីពការងារខ្លួនគឺបែបនេះ
នៅពេលអ្នកមានអារម្មណ៏ពេញចិត្តចំពោះអាជីពការងារខ្លួន អ្នកនឹងមានអារម្មណ៏ថាជីវិតអ្នកមានន័យជាងមុន មិនមែនធ្វើការដើម្បីតែប្រាក់ខែនោះទេ។ សញ្ញាទាំងនេះអាចបង្ហាញបានថាការងារអ្នកជ្រើសរើសនេះគឺសក្តិសមនឹងអ្នកបំផុតហើយ៖
១. មិនមានការលំបាកក្នុងការផ្តោតអារម្មណ៏ទៅលើការងារនៅលើដៃអ្នក។
២. តែងតែរៀបរាប់ពីរឿងរ៉ាវល្អៗ ជៀសជាងពីការនិយាយរអ៊ូរទាំដើមអ្នកដទៃឥតបានការ។
៣. ពេញចិត្តនឹងចំណាយពេលនៅកន្លែងធ្វើការ។
៤. តែងតែផ្តោតអារម្មណ៏ទៅលើភាពជោគជ័យ ជៀសជាងធ្វើអ្វីអោយតែចប់ៗមួយពេល។
៥. តែងតែមានអារម្មណ៏ថារំភើបនឹងទៅធ្វើការជារៀងរាល់ថ្ងៃ។
៦. មិនដែលចាប់អារម្មណ៏ផ្ទៀងមើលម៉ោង។
៧. គិតថាភាពជោគជ័យកើតចេញពីអ្វីដែលអ្នកសម្រេចបាន ហើយពេញចិត្តក្នុងការសម្រេចវា។
៨. ស័្មគ្រចិត្តជួយមិត្តរួមការងារទាំងមិនគិតច្រើន។
៩. មានមិត្តភក្តិច្រើននៅកន្លែងការងារ។
១០. ចុងសប្ដាហ៏គឺជាពេលដែលអ្នកត្រៀមខ្លួនសម្រាប់ការងារនៅអាទិត្យបន្ទាប់។
១១. មិនចង់សុំច្បាប់នោះទេ លុះត្រាតែឈឺងើបទៅធ្វើការមិនរួច។
១២. តែងតែព្យាយាមស្វែងរកដំណោះស្រាយ ចៀសជាងអង្គុយស្មុគស្មាញនឹងបញ្ហាមួយមុខ។
១៣. ពេញចិត្តនឹងធ្វើការច្រើន ជួនកាលលើសពីតួនាទីអ្នកត្រូវបំពេញ។
១៤. មិនសូវជាចាប់អារម្មណ៏ពីរឿងតូចតាច អត់ប្រយោជន៏នៅកន្លែងការងារ។
១៥. តែងសម្លឹងលើផលប្រយោជន៏រួមជាធំ។