បំភ្លេចមនុស្សម្នាក់មិនមែនជារឿងងាយ តែតិចនិចទាំងនេះអាចជួយបាន

  • 2021-03-19 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលខ្លះទោះជារឿងរ៉ាវកន្លងផុតយូរហើយក្ដី ការបំភ្លេចអនុស្សាវរីយ៏ដែលធ្លាប់សាងកន្លងមកមិនមែនជារឿងងាយស្រួលនោះទេ។ មិនខុសអ្វីពីការចង់កែប្រែទម្លាប់មិនល្អនោះទេ វាទាមទារអោយអ្នកមានការអត់ធ្មត់ និង ព្យាយាមយ៉ាងច្រើនណាស់ ទម្រាំតែអាចសម្រេចបាន។ តិចនិចទាំង ៣ យ៉ាងនេះអាចជួយអោយអ្នកកាត់ចិត្តពីអ្នកចាស់បានយ៉ាងឆាប់រហ័ស៖

១. ព្យាយាមស្វែងរកចំណង់ចំនូលចិត្តថ្មី

វិធីដែលល្អបំផុតដើម្បីបំភ្លេចរឿងរ៉ាវចាស់ៗបាននោះ អ្នកគួរតែចាប់ផ្ដើមស្វែងរកអ្វីថ្មីដែលអ្នកអាចចំនាយពេលទៅចាប់អារម្មណ៏ ចៀសជាងបណ្ដោយអោយខ្លួនឯងទំនេរទៅនឹកគេបាននោះ។ អ្នកអាចចាប់ផ្ដើមព្យាបាលខ្លួនឯងជាមុន មុននឹងទៅចាប់ផ្ដើមជាមួយអ្នកថ្មីបានដោយអោយខ្លួនឯងរវល់ជាមួយនឹងគោលដៅជីវិតថ្មី ចំណង់ចំនូលចិត្តថ្មី ឬ ក៏ត្រលប់ទៅរករឿងអ្នកធ្លាប់ចូលចិត្ត ហើយត្រូវបោះបង់ចោលកន្លងមកព្រោះតែមិនមានពេលគ្រប់គ្រាន់។ ហេតុនេះហើយនៅពេលដែលអ្នកចាប់ផ្ដើមមានអារម្មណ៏ថានឹកដល់គេភ្លាម គួរតែចាប់ផ្ដើមបង្វែរអារម្មណ៏ទៅលើរឿងទាំងនោះវិញ។

២. ស្វែងរកមនុស្សណាម្នាក់ដែលអាចយកជាគំរូរបាន

ការសិក្សារស្រាវជ្រាវមួយចំនួនបានបង្ហាញថា អ្នកអាចរៀនសូត្រពីមនុស្សដែលអ្នកគោរពនឹងកោតសរសើរ ហើយថែមទាំងអាចបង្ហាត់ខ្លួន និង ពង្រឹងគោលជំហរជីវិតខ្លួនឯងបានផងដែរ គ្រាន់គិតដល់ពួកគាត់នោះ។ សាកល្បងគិតត្រលប់មកវិញមើល តើអ្នកមានអារម្មណ៏ស្ញប់ស្ញែងជីវិតនរណាបំផុតនោះ? បើចង់បានជីវិត និង ទម្លាប់ល្អដូចពួកគេ អ្នកគួរតែសាកល្បងដើរតាមផ្លូវដែលពួកគេធ្លាប់បានដើរទាំងនោះ។

៣. ផ្តោតអារម្មណ៏លើការមើលថែទាំខ្លួនឯង

ស្រ្តេស អាចជាអ្នកបង្កហេតុធំបំផុតដែលចេះតែបណ្ដាលអោយអារម្មណ៏នឹកគេចេះតែកើនឡើង។ នៅពេលដែលអ្នកមានអារម្មណ៏ថាហត់នឿយ ខ្វល់ខ្វាយ ឬ តប់ប្រមល់យ៉ាងខ្លាំង អារម្មណ៏នឹករលឹកដល់គេក៏កាន់តែលេចឡើងមកតាមនោះដែរ។ ស្ត្រេសអាចបណ្ដាលអោយខួរក្បាលចាប់អារម្មណ៏តែពីរឿងរ៉ាវល្អៗ និង មិនគិតដល់រឿងមិនល្អ ដែលអាចធ្វើអោយអ្នកអាចស្រម៉ៃថាចង់ជានាជាមួយអ្នកចាស់វិញ បំភ្លេចអស់រាល់រឿងរ៉ាវឈឺចាប់ និង មូលហេតុដែលធ្វើអោយអ្នកសម្រេចចិត្តចែកផ្លូវគ្នា។

ប្រភព៖ bestie ប្រែ​សម្រួល៖ Iv Madalen