មនុស្សស្រីពេលដែលចេះស្រលាញ់ខ្លួនឯងបែបនេះហើយ មិនថាមានរឿងអ្វីក៏អាចជម្នះបាន

  • 2021-03-17 02:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការជឿជាក់លើខ្លួនឯងត្រូវបានកំណត់ថាជាអារម្មណ៏ដែលក្ខណះនៃមនុស្សដែលមានការជឿទុកចិត្តលើសមត្ថភាព និង​ ការយល់ឃើញរបស់ខ្លួន៑ឯងផ្ទាល់។ លក្ខណះទាំងនេះហើយដែលអាចជួយអោយជីវិតអ្នកមានន័យជាងមុន ហើយបង្កើនភាពជឿជាក់អោយខ្លួនឯងបានផងដែរ៖

១. មិនខ្លាចក្នុងការសាកល្បងរឿងដែលមិនធ្លាប់ធ្វើកន្លងមក

នៅពេលដែលមនុស្សស្រីមានភាពជឿជាក់លើខ្លួនឯង នាងនឹងក្លាហានក្នុងការសាកល្បងរឿងរ៉ាវជីវិតថ្មីៗ មិនថាជាការស្នើសុំឡើងដំណែង ចុះឈ្មោះរៀនធ្វើម្ហូប ជាដើម វាសុទ្ធតែអាចកើតឡើងបានដោយភាពជឿជាក់លើខ្លួនឯងនេះហើយ។ មិនថាជួបការលំបាកយ៉ាងណាក៏អាចក្រោកឈរឡើងវិញបាន រឹងមាំជាងមុនថែមទៀត។

២. មិនប្រៀបធៀបជីវិតខ្លួនឯងទៅនឹងអ្នកដទៃ

មិនថាជាការប្រៀបធៀបជីវិតអ្នកទៅនឹងមិត្តភក្តិនៅលើបណ្ដាញសង្គម ប្រាក់ចំនូលដែលគេរកបាន ការប្រៀបធៀបមិនថានៅក្នុងបរិបទណានោះទេសុទ្ធសឹងតែមិនត្រឹមត្រូវនោះទេ។ ការសិក្សារស្រាវជ្រាវកាលពីឆ្នាំ ២០១៨ បានបង្ហាញថាភាគច្រើនមនុស្សដែលប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ តែងតែមានអារម្មណ៏ច្រណែនឈ្នានីស ដែលធ្វើអោយពួកគេកាន់តែមានអារម្មណ៏មិនល្អ និង មិនពេញចិត្តចំពោះជីវិតខ្លួនឯង។

៣. ចេះថែទាំខ្លួនឯង

មនុស្សស្រីអាចនឹងពិបាកពេញចិត្តនឹងខ្លួន បើសិនជាបានថែទាំខ្លួនអោយបានល្អជាមុននោះ។ នៅពេលដែលអ្នកបង្រៀនខ្លួនឯងអោយចេះយកចិត្តទុកដាក់ថែទាំខ្លួនឯង អ្នកច្បាស់ជាធ្វើតែរឿងណាដែលល្អសម្រាប់អ្នកទាំងរាងកាយ និង សុខភាពផ្លូវចិត្ត តាមរយះរបបអាហារត្រឹមត្រូវ ហាត់ប្រាណអោយបានទៀងទាត់ ជាដើម។

៤. ចេះស្រលាញ់ខ្លួនឯង

ការចេះស្រលាញ់ខ្លួនសំដៅដល់ការចេះអន់អោនអោយខ្លួនឯង ពេលដែលមានកំហុស ជួបការលំបាក និង ឆ្លងកាត់រឿងដែលនឹងស្មានមិនដល់។ ការដែលបន្ទោសខ្លួនឯងមិនត្រឹមតែមិនល្អនោះទេ ថែមទាំងអាចបំបាក់ទឹកចិត្តខ្លួនឯងចំពោះរឿងផ្សេងៗទៀតផងដែរ។ ត្រូវចាំថា មិនថាមនុស្សដែលប៉ិនប្រសប់យ៉ាងណា ក៏មានពេលដែលពួកគេត្រូវប្រឈមមុខ នឹង រឿងមិនសមបំណងដែរ មានតែការចេះអត់អោនខ្លួនឯងពេលជួបរឿងមិនល្អទេ ទើបអាចជួយខ្លួនឯងមិនអោយដុនដាប ព្រោះតែកំហុសឆ្គងមួយនោះ។

៥. ចេះលើកទឹកចិត្តខ្លួនឯង

ពេលដែលមនុស្សស្រីចេះលើកទឹកចិត្តខ្លួនឯង នាងនឹងអាចស្រលាញ់អ្វីខ្លួនមាន និង ព្យាយាមពង្រឹងសមត្ថភាពខ្លួនឯង ដោយមិនផ្ដោតសំខាន់តែទៅលើអ្វីដែលខ្លួនមិនមានមួយមុខនោះទេ។ ហេតុនេះហើយ នៅពេលដែលអ្នកចាប់ផ្ដើមគិតថាគំនិតយោបល់ខ្លួនឯងមិនល្អគ្រប់គ្រាន់ យោបល់អ្នកមិនមានតម្លៃ ត្រូវប្រញាប់ដាស់តឿនខ្លួនឯងថា​ អ្វីៗទាំងនោះសុទ្ធសឹងតែជាការគិត និង ការបន្ទុកបង្អាប់របស់អ្នកមកលើសមត្ថភាពខ្លួនឯងប៉ុណ្ណោះ៕

ប្រភព៖ verywell ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម