ម៉ាក់ៗដែលកំពុងបំបៅកូនគួរទទួលវ៉ាក់សាំង COVID-19ដែរទេ?
- 2021-03-16 02:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាក់ៗដែលកំពុងបំបៅកូនគួរទទួលវ៉ាក់សាំង COVID-19ដែរទេ?
ចម្លើយខ្លី? ត្រូវហើយ។ អ្នកជំនាញនិងអង្គការភាគច្រើនណែនាំឱ្យស្ត្រីដែលបំបៅដោះកូនទទួលវ៉ាក់សាំង COVID-19ដូចមនុស្សធំទូទៅដែរ។ ទោះយ៉ាងណា គួរតែពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាព ដើម្បីថ្លឹងថ្លែងពីអត្ថប្រយោជន៍និងហានិភ័យជាមុនសិន។
ដោយសារវ៉ាក់សាំងនេះនៅតែថ្មី នៅមិនទាន់មានទិន្នន័យជាក់លាក់សម្រាប់ម្តាយដែលបំបៅដោះកូនដើម្បីសិក្សាអោយបានជាក់លាក់នៅឡើយទេ នេះបើតាមសម្តីរបស់ Nicole Calloway Rankins, MD, MPH ដែលជាគ្រូពេទ្យប្រចាំក្រុមគ្រូពេទ្យ OB-GYN នៃបណ្តាញប្រឹក្សាយោបល់គ្លីនិក Lansinoh ។ ប៉ុន្តែជាទូទៅផលប៉ះពាល់ពីការចាក់វ៉ាក់សាំងនេះគឺមានតិចតូចបំផុត។ តែចំពោះការចាក់លើកទី ២ នៃវាក់សាំង (Pfizer & Moderna) អាចបង្កឱ្យមានផលប៉ះពាល់ដូចជាអស់កម្លាំង ឈឺសាច់ដុំ និង ជាធម្មតាគ្រុនក្តៅទាំងនេះនឹងធូរស្រាលឡើងវិញមិនខានក្នុងរយៈពេល ២៤-៣៦ ម៉ោងក្រោយមក។
ការស្រាវជ្រាវដែលអាចរកបានបង្ហាញថាស្ត្រីដែលបំបៅកូនមិនមានផលប៉ះពាល់អាក្រក់ជាងមនុស្សទូទៅនោះទេ។ លោកស្រីវេជ្ជបណ្ឌិត Rankins មានប្រសាសន៍ថា ជាមួយនឹងវ៉ាក់សាំងអ្នកកំពុងទទួលយកហានិភ័យនៃផលប៉ះពាល់មានតិចតួចបំផុត តាមដែលដឹងរហូតមកដល់ពេលនេះ។ បើគ្មានវ៉ាក់សាំងទេអ្នកនឹងមានហានិភ័យក្នុងការ ឆ្លងជម្ងឺនេះកាន់តែខ្ពស់។
ACOG និងបណ្ឌិតសភាវេជ្ជសាស្ត្របំបៅកូនដោយទឹកដោះម្តាយ (ABM) ណែនាំឱ្យស្ត្រីបំបៅដោះកូនទទួលវ៉ាក់សាំងប្រឆាំងជម្ងឺ COVID នេះ។ យោងតាមគេហទំព័រ ABM បានអោយដឹងថា“ ខណៈពេលដែលមានហានិភ័យតិចតួចចំពោះកុមារ អត្ថប្រយោជន៍មានច្រើនណាស់សម្រាប់អ្នកម្ដាយដែលទទួលបានវ៉ាក់សាំងការពារនោះ"។ អង់ទីករ និងកោសិកា T អាចនឹងផ្ទេរវ៉ាក់សាំងនេះទៅក្នុងទឹកដោះម្ដាយ។ ជាទូទៅបន្ទាប់ពីការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសផ្សេងៗ អង្គបដិប្រាណ IgA អាចរកឃើញនៅក្នុង ទឹកដោះគោក្នុងរយៈពេល ៥ ទៅ ៧ ថ្ងៃដូច្នេះអង់ទីករដែលបានផ្ទេរទៅក្នុងទឹកដោះគោអាចការពារទារកពីការឆ្លងជម្ងឺកូវីដនេះបាន។
តែអ្វីដែលសំខាន់ជាងគេនោះ គួរតែជួបពិគ្រោះជាមួយអ្នកជំនាញជាមុនសិន ដោយវិនិឆ្ឆ័យទៅតាមស្ថានភាពសុខភាពម្ដាយផងដែរ។