តោះ! ស្រីៗគ្នាយើងមករៀនធ្វើប៉េងប៉ោះញាត់សាច់ជ្រូកទាំងអស់គ្នា
- 2021-03-16 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! ស្រីៗគ្នាយើងមករៀនធ្វើប៉េងប៉ោះញាត់សាច់ជ្រូកទាំងអស់គ្នា
មុខម្ហូបរបស់ខ្មែរមានច្រើនប្រភេទនិងមានគ្រឿងផ្សំច្រើនសម្បូរបែប។ ហេតុដូចនេះ អ្នកចម្អិនមុខម្ហូបមួយចំនួនមិនអាចចេះធ្វើម្ហូបបានគ្រប់មុខទាំងអស់នោះឡើយ។ តែថ្ងៃនេះ គេហទំព័រ កញ្ញា សូមចែករំលែកពីវិធីធ្វើមុខម្ហូបខ្មែរមួយមុខគឺ ប៉េងប៉ោះញាត់សាច់ជ្រូកទៅកាន់ប្រិយមិត្តទាំងអស់គ្នា។ ខាងក្រោមនេះជាវិធីធ្វើរួមមាន៖
**គ្រឿងផ្សំប៉េងប៉ោះញាត់សាច់ជ្រូកចៀនមានដូចជា៖**
ប៉េងប៉ោះទុំ ៥ ផ្លែ
សាច់ជ្រូក ២,៥ ខាំ
ខ្ទឹមបារាំង ១ ចំហៀង
ការ៉ុត ៤ ចំណិត
ខ្ទឹមស ៣ កម្ពឹស
ដើមស្លឹកខ្ទឹម ៤ ដើម
ស៊ុត ១ គ្រាប់ បង្គាគ្រាម ១ ស្លាបព្រាបាយ
ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ ទឹកប្រេងខ្យង ១ ស្លាបព្រាបាយ ម្រេច ០, ៥ ស្រាបព្រាបាយ
ស្ករស ២ ស្លាបព្រាបាយ អំបិលមួយចឹប
គ្រឿងផ្សំទឹកជ្រលក់មានដូចជា៖
គ្រាប់និងសាច់ប៉េងប៉ោះដែលបានឆ្កៀលរួច ម្សៅឆា ១ ស្លាបព្រាបាយ
អំបិល ១ ស្លាបព្រាបាយ ស្ករស ១ ស្លាបព្រាបាយ
ខ្ទឹមស ១ កម្ពឹស ទឹកត្រី ១ ស្លាបព្រាបាយ
វិធីចម្អិនមានដូចជា៖
១. ត្រូវចិតក្បាលនិងគូទប៉េងប៉ោះ ហើយឆ្កៀលយកគ្រាប់ចេញឲ្យអស់។ រីឯទឹកប៉េងប៉ោះត្រូវទុកក្នុងចានសម្រាប់ធ្វើជាទឹកជ្រលក់។
២. បន្ទាប់មកទៀត ត្រូវហាត់ខ្ទឹមបារាំងជាចំណិតតូចៗ ឬចិញ្រ្ចាំឲ្យម៉ដ្ឋក៏បាន។ ចំណែកការ៉ុតក៏ត្រូវហាត់ដូចខ្ទឹមបារំាងដែរ។ ស្លឹកខ្ទឹមត្រូវហាត់ឲ្យល្អិតៗដូចគ្នា។ រីឯខ្ទឹមសត្រូវចិញ្ច្រាំឲ្យម៉ដ្ឋដែរ។
៣. បន្ទាប់មកទៀត ត្រូវចិញ្រ្ចំាសាច់ជ្រូកឲ្យម៉ដ្ឋល្មម។ រួចហើយ អ្នកត្រូវលាយបន្លែ សាច់ជ្រូកចិញ្រ្ចាំ គោះពងមាន់ឬពងទា និងលាយគ្រឿងទេសអស់ទាំងនោះចូលគ្នាឲ្យសព្វល្អ។
៤. ចាប់ផ្តើមញាត់សាច់ជ្រូកចូលក្នុងប៉េងប៉ោះដោយប្រើកូនស្លាបព្រាញាត់។ បន្ទាប់ពីញាត់រួចហើយ អ្នកអាចយកវាទៅចម្អិនបានច្រើនរបៀបដូចជា ក្នុងឡដុត ចំហុយ ឬយកទៅចៀនក៏បានតាមចំណង់ចំណូលចិត្ត។
របៀបធ្វើទឹកជ្រលក់៖
១. ត្រូវកិនឬក្រឡុកប៉េងប៉ោះឲ្យម៉ដ្ឋដោយយកមកដាំឲ្យពុះ រួចបន្ថែមគ្រឿងទេសទឹកជ្រលក់ដូចបានរៀបរាប់ខាងលើ។
២. កូរឲ្យសព្វរួចភ្លក្សទៅតាមការចូលចិត្តរបស់ខ្លួនជាការស្រេច។ អ្នកអាចទទួលទានមុខម្ហូបនេះទទេក៏បាន និងជាមួយបាយក៏បាន៕
រូបភាព៖ Kitchen Story
ចុចអានបន្ត៖
តិចនិកឆាបន្លែ២មុខឲ្យនៅស្រស់ញញឹម មិនចាញ់សណ្ឋាគារផ្កាយ៥