ផ្តើមពីកូនស្រីកសិករ ស្ត្រីខ្មែររូបនេះប្រឹងប្រែងអស់ពីចិត្ត រហូតក្លាយជាអ្នកដឹកនាំផ្នែកកសិកម្មដ៏សំខាន់

  • 2021-03-12 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកនាង ជឺ ពន្លឺ គឺជាអ្នកសម្របសម្រួលផ្នែកសមាសភាគ សម្រាប់កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា - អូស្ត្រាលី (កាវ៉ាក់) ដែលឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលអូស្ត្រាលី។

នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអូស្ត្រាលីនៅកម្ពុជា បានដកស្រង់សម្តីរបស់អ្នកនាងថា “ក្នុងនាមជាកូនស្រីរបស់កសិករម្នាក់ នៅក្នុងបេះដូងរបស់ខ្ញុំ គឺការធ្វើការងារនៅក្នុងវិស័យកសិកម្ម។ ផ្នែកដ៏រីករាយបំផុតនៃការងាររបស់ខ្ញុំ គឺដឹកនាំក្រុមដែលមានថាមពលខ្លាំងក្លាដែលស្រលាញ់ចូលចិត្តជួយដល់វិស័យកសិកម្ម ដើម្បីគាំទ្រដល់សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរឡើង។ សាររបស់ខ្ញុំទៅកាន់ស្ត្រីដទៃទៀត គឺ “សូមជឿជាក់លើខ្លួនឯង ខិតខំប្រឹងប្រែង ហើយអ្វីដែលល្អនឹងកើតឡើង”

រូបភាពពីគណនីហ្វេសប៊ុក Ponleu Cheu

ចាប់ផ្តើមការងារជាមួយកម្មវិធីកាវ៉ាក់ នៅឆ្នាំ២០១៤ ឥឡូវនេះ ពន្លឺកាន់ការងារក្នុងតួនាទីដឹកនាំសំខាន់ ក្នុងការលើកកម្ពស់ការប្រកួតប្រជែងខាងកសិកម្ម។ អ្នកនាងដឹកនាំក្រុមជួយលើកកម្ពស់ប្រព័ន្ធគ្រាប់ពូជដែលមានគុណភាព ការធ្វើកិច្ចសន្យាកសិកម្ម ការកែច្នៃកសិផល និងការច្នៃប្រឌិតម្ហូបអាហារ។

រូបភាពពីគណនីហ្វេសប៊ុក Ponleu Cheu

អ្នកនាង ពន្លឺ ជួយអ្នកផលិតកសិកម្មកម្ពុជា បំពេញតាមតម្រូវការទីផ្សារអន្តរជាតិ ដែលជួយបង្កើនការលក់នាំចេញ។ បន្ថែមលើការងារទាំងនេះ ស្ត្រីខ្មេររូបនេះ ថែមទាំងដឹកនាំការងាររបស់កាវ៉ាក់គាំទ្រដល់ វិស័យសាធារណៈ វិទ្យាស្ថានស្រាវជ្រាវ និងក្រុមហ៊ុននានា ជម្រុញដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ នៅក្នុងវិស័យកសិ - អាហារនៅក្នុងប្រទេសកម្ពុជា។

ប្រភព៖ Australian Embassy ប្រែ​សម្រួល៖ ពៅ រក្សា

អត្ថបទពេញនិយម