មនុស្សស្រីក្នុងសម័យថ្មីនេះ គឺក្លាហានបែបនេះ
- 2021-03-14 14:37:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីក្នុងសម័យថ្មីនេះ គឺក្លាហានបែបនេះ
ទោះជាជីវិតពីមួយថ្ងៃទៅមួយថ្ងៃមានភាពមមាញឹកយ៉ាងណាក្ដី ពេលខ្លះមានអារម្មណ៏ថាខ្លួនឯងកំពុងតែស្ថិតនៅកណ្ដាលសមុទ្ររកកោះរកត្រើយមិនឃើញ ពេលនេះហើយជាពេលដែលសាកសមបំផុតក្នុងការសម្រាកបន្តិច ហើយសួរខ្លួនឯងមើលថា ច្បាស់អត់ជាផ្លូវដែលអ្នកចង់ដើរមួយជីវិតដោយមិនស្ដាយក្រោយនោះ? លំបាកយ៉ាងនេះ អាចស៊ូទ្រាំបានដែរអត់? បើគិតច្បាស់ហើយ ចំនុចទាំងបីនេះអាចជួយអោយផ្លូវដែលអ្នកជ្រើសរើសរលោងច្រើនជាងមុនបាន៖
១. រក្សាការគិតល្អៗ ទោះជួបរឿងមិនសមបំណង
ជីវិតមនុស្សយើង បើទៅនិយាយប្រាប់គេថាមិនដែលជួបរឿងលំបាកអ្វីសោះនោះក៏មិនមានអ្នកជឿដែរ។ អ្វីដែលធ្វើអោយអ្នកខុសប្លែកពីអ្នកដទៃនោះ គឹអ្នកនឹងប្រឈមមុខនឹងបញ្ហាទាំងនោះបែបណាប៉ុណ្ណោះ។ បើសិនជាធ្លាប់តែគិតថា ការដែលជួបប្រទះរឿងលំបាកនៅក្នុងជីវិតមានតែនាំរឿងឈឺក្បាលមកនោះ គួរព្យាយាមកែប្រែគំនិតនេះ ហើយសាកគិតមើលថាក្រោយពេលជួបរឿងបែបនេះ បានរៀនសូត្រអ្វីខ្លះពីវានោះ។
២. មិនបោះបង់ចោលក្ដីស្រម៉ៃ
លើលោកនេះ នរណាៗក៏មានបំណងប្រថ្នា និង ការស្រម៉ៃចង់បានអ្វីមួយសម្រាប់ជីវិត ប៉ុន្ដែមិនមែនគ្រប់គ្នាសុទ្ធតែអាចសម្រេចបាននោះទេ។ នៅពីក្រោយភាពជោគជ័យទាំងនោះ សុទ្ធតែបង្កប់ដោយការព្យាយាមប្រឹងប្រែងមិនធម្មតា មានតែអ្នកដែលក្លាហាន ហើយមិនខ្លាចក្នុងការពុះពារឧបសគ្គទាំងនោះទេ ទើបអាចជួបប្រទះនូវភាពជោគជ័យយ៉ាងពិតប្រាកដ។
៣. ទទួលស្គាល់ និង រៀនពីកំហុសខ្លួន
កុំព្យាយាមធ្វើអោយខ្លួនឯងនៅតែកន្លែងមួយដែលមានអារម្មណ៏ថាមានសុវិត្ថភាព អ្នកនឹងគ្មានថ្ងៃដឹងយ៉ាងប្រាកដនោះទេថា ខ្លូនមានសមត្ថភាពខ្លាំងប៉ុណ្ណា ហើយអាចធ្វើអ្វីបានខ្លះនោះទេ។ ការដែលហ៊ានសម្រេចចិត្តដាក់ខ្លួនអ្នកអោយស្ថិតនៅក្នុងភាពមិនប្រាកដប្រាជាបែបនេះហើយ ទើបអ្នកអាចអោយខ្លួនអ្នករៀនសូត្របាន ហើយរស់នៅជីវិតអ្នកដោយពេញលេញយ៉ាងពិតប្រាកដ។