ហេតុអ្វីទិវាសិទ្ធិនារីនៅតែមានសារៈសំខាន់?

  • 2021-03-12 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានមនុស្សជាច្រើនបានកំពុងធ្វើការពិភាក្សាទៅលើប្រធានបទមួយនេះថា ហេតុអ្វីនៅតែប្រារព្វទិវាសិទ្ធិនារីតទៀត ពីព្រោះមនុស្សឥលូវមានសិទ្ធិស្មើៗគ្នាទៅហើយនោះ? ចុះហេតុអ្វីមិនធ្វើការពិភាក្សាទៅលើទិវាសិទ្ធិកុមារ ទិវានៃក្តីស្រឡាញ់ (Valentine’s Day) ពិធីបុណ្យនៃសេចក្តីស្លាប់ (Halloween) ឬក៏បុណ្យណូអែលដែលទៅ! ជាឧទាហរណ៍។

នេះដោយសារតែវានៅតែមានការជិះជាន់ទៅលើសិទ្ធ ការគោរពឲ្យតម្លៃនៅតែមិនស្មើគ្នា។ ហើយទិវា ឬបុណ្យនីមួយៗសុទ្ធតែមានប្រវត្តិ ប្រយោជន៍របស់វាដែលយើងមិនអាចបញ្ឈប់បានដូចជាចូលឆ្នាំខ្មែរ ឬក៏ចូលឆ្នាំសកលជាដើម។

ហេតុផលទាំងនេះដែលទិវាសិទ្ធិនារីនៅតែមានសារៈសំខាន់ចំពោះស្ត្រីនឹងមនុស្សគ្រប់រូបទូទាំងពិភពលោក៖

  • ភាពលំអៀងប្រឆាំងនឹងស្ត្រីនៅតែកើតមានឡើងតាមការអះអាងពីមនុស្ស ៩ នាក់ក្នុងចំណោម ១០
  • ស្ត្រីនៅតែងាយរងគ្រោះចំពោះការរំលោភបំពានទាំងក្នុងគ្រួសារ ឬផ្លូវភេទបើប្រៀបធៀបទៅនឹងបុរស
  • ស្ត្រីនៅតែមានការរើសអើងនៅក្នុងវិស័យការងារ អាជីវកម្ម ឬនយោបាយ
  • យោងតាមតួលេខជារៀងរាល់ឆ្នាំបានបង្ហាញថានៅទូទាំងពិភពលោកការអប់រំ ការទទួលបានការងារ ការរងអំពើហឹង្សាចំពោះស្ត្រីនៅតែមានតួលេខខ្ពស់ខ្លាំង
  • តាមរបាយការអង្កការស្ត្រីពិភពលោកក៏បានបង្ហាញដែលថាមានក្មេងស្រីមិនទាន់គ្រប់អាយុជាង ១២ លាននាក់បានរៀបការជារៀងរាល់ឆ្នាំជាពិសេសវាកើតឡើងនៅក្នុងបណ្តាលប្រទេសក្រីក្រ និងមិនទាន់អភិវឌ្ឍ

មូលហេតុទាំងនេះហើយ និងមានជាច្រើនទៀតដែលទិវាសិទ្ធិនារីពិតជាមានសារៈសំខាន់បំផុតក្នុងការប្រារព្វជារៀងរាល់ឆ្នាំ។ ប៉ុន្តែកុំភ្លេចឲ្យសោះថាស្ត្រីមានសិទ្ធិដូចបុរសគ្រប់ ៣៦៤ ថ្ងៃដូចៗគ្នាដែរ។ ហើយយើងគួរតែចូលរួមចំណែកអបអរសាទរប្រារព្វវាឡើង និងធ្វើការក្រោកឈរទាំងអស់គ្នាដើម្បីសិទ្ធិស្ត្រីពេញមួយឆ្នាំ មិនមែនត្រឹមតែមួយថ្ងៃនោះទេ៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម