អ្នក​នៅ​ជាមួយ​របស់ លី លាន​ជា​រស់​នៅ​សុខស្រួល​ដោយ​សារ​ភូមិគ្រឹះ​រយលាន​គ្មាន​អ្នក​ជួល

  • 2021-03-10 02:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភូមិគ្រឹះ​ទំហំ ៥០០០​ម៉ែត្រ​ការ៉េ​របស់​កំពូល​តារា​សម្ដែង​ប្រុស​ចិន Jet Li មាន​តែ​អ្នកនៅ​ជាមួយ​ម្នាក់​គត់​ដែល​កំពុង​ស្នាក់​នៅ​បាន​រយៈ​ពេល ៧​ឆ្នាំ​មក​ហើយ។

ក្រោយ​ប្រឡូក​សិល្បៈ​រាប់​សិប​ឆ្នាំ​ទាំង​ក្នុង​ប្រទេស និង​លើ​ទីផ្សារ​អន្តរជាតិ តារា​សម្ដែង​ជើង​ចាស់ Jet Li បាន​សល់​នូវ​ផ្ទះ និង​ដី​ជា​ច្រើន​កន្លែង​នៅ​លើពិភពលោក។ នៅ​ក្នុង​ចំណោម​នោះ​ គឺ​រួម​មាន​ភូមិគ្រឹះ​មួយ​នៅ Qing Dao ដែល​មាន​ទំហំ ៥០០០​ម៉ែត្រ​ការ៉េ និង​មាន​តម្លៃ ៣០០​លាន​យាន់ (៤៦​លាន​ដុល្លារ)។

ទោះ​បី​ជា​ផ្ទះ​នេះ​អាច​ជួល​បាន​រាប់​ម៉ឺន​ដុល្លារ​ក្នុង​១​ខែ​ក្ដី តែ​តួ​រឿង Hero សុខ​ចិត្ត​​​ទុក​ឲ្យ​ដុះ​ស្លែ​ក៏​មិន​ឲ្យ​គេ​ជួល​ដែរ ត្បិត​ខ្លាច​ខូច​ផ្ទះ។ ដោយ​ប្រុស​ស្អាត​រូប​នេះ ឲ្យ​អ្នក​នៅ​ជាមួយ​ម្នាក់​នៅ​មើល និង​ថែ​រក្សា​ផ្ទះ។ ជាក់​ស្ដែង ស្រ្តី​វ័យ​កណ្ដាល​រូប​នេះ បាន​មក​ធ្វើ​ការ​ឲ្យ​សិល្បករ ៥៧​ឆ្នាំ បាន​៧​ឆ្នាំ​មក​ហើយ។ មនុស្ស​​ជា​ច្រើន​បាន​លើក​ឡើង​ថា ភូមិគ្រឹះ​មួយ​នេះ​ប្រៀប​ដូច​ជា​រាជវាំង​ផ្ទាល់​ខ្លួន​របស់​នារី​នេះ​ដែរ ដោយ​សារ​ម្នាក់​ឯង នៅ​ក្នុង​ផ្ទះ​ដ៏​ស្កឹមស្កៃ​ខាង​លើ។

អ្នក​ជិត​ខាង​បាន​ទម្លាយ​ថា នារី​នៅ​ជាមួយ​រូបនេះ បាន​ដាំ​បន្លែ បោក​គក់ និង​ហាល​ខោអាវ​ប្រៀប​ដូច​ផ្ទះ​នេះ​ជា​របស់​គាត់។ នាង​ត្រូវ​បាន​គេ​គិត​ថា​ជាអ្នក​នៅ​ជាមួយ​ដែល​សំណាង​ជាង​គេ ព្រោះ​ក្រៅ​ពី​បម្រើ​ខ្លួន​ឯង គាត់​មិន​ចាំ​បាច់​បម្រើ​អ្នក​ណា​ទាំង​អស់ ត្បិត​សូម្បី លី លាន​ជា​ក៏​មិន​ដែល​មក​អើត​ផ្ទះ​នេះ​ដែរ៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម