ត្រូវអង្គុយច្រណែនសេចក្ដីសុខអ្នកដទៃមួយជីវិតមិនខាន បើអ្នកមានទម្លាប់បែបនេះ
- 2021-03-10 01:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រូវអង្គុយច្រណែនសេចក្ដីសុខអ្នកដទៃមួយជីវិតមិនខាន បើអ្នកមានទម្លាប់បែបនេះ
សេចក្ដីសុខក្នុងជីវិត អាចកើតមានឡើងបានលុះត្រាតែមនុស្សយើងនេះរៀនចេះអត់អោន និង បំភ្លេចមនុស្សដែលគួរគប្បីមកលើយើង បើពេលខ្លះអ្នកចាំមិនអស់ផងថាខ្លួនត្រូវធ្វើផង ហេតុអ្វីគួរចំនាយកម្លាំងទៅចងគំនុំជាមួយមនុស្សដែលមិនល្អទាំងនោះទៅវិញ?
១. មិនអាចនឹងសប្បាយបានព្រោះតែខ្វល់មុខខ្វល់ក្រោយមិនឈប់
បច្ចុប្បន្ននេះមានមនុស្សច្រើនណាស់ដែលសម្លឹងមើលទៅជីវិតអ្នកដទៃ ហើយលួចច្រណែនជាខ្លាំង តែភ្លេចគិតទៅថានៅពីក្រោយភាពជោគជ័យ ហ៊ឺហាដែលអ្នកមើលឃើញនេះគឺមានការខិតខំប្រឹងប្រែងមិនតិចនោះទេ មិនដឹងថាដួលប៉ុន្មានដងមកហើយនោះទេ ហេតុនេះវាជារឿងដែលត្រឹមត្រូវបំផុតហើយ ដែលគេអាចស្គាល់ភាពស្រណុកសុខស្រួលនោះ។ បើសិនជាអ្នកចង់បានអ្វីហើយ តែចេះតែខ្លាច បើសិននេះ បើសិននោះមិនចប់ទេ អ្នកច្បាស់ជាត្រូវអង្គុយច្រណែនសេចក្ដីសុខអ្នកដទៃមួយជីវិតមិនខាន។
២. មានបំណងប្រាថ្នាច្រើន តែមិនច្បាស់លាស់នឹងមួយណាសោះ
ក្នុងជីវិតយើងនេះ មិនមានអ្វីដែលទៀងទាត់ ហើយសមប្រកបទាំងស្រុងដូចអ្វីដែលអ្នកចង់បានទាំងអស់នោះទេ គ្រាន់មនុស្សមានរបៀបឆ្លើយតបទៅនឹងរឿងមិនសមបំណងទាំងនោះខុសៗគ្នា។ ភាគច្រើនការដែលមានអារម្មណ៏ថាមិនពេញចិត្ត ហើយស្ងប់សុខនេះគឺសុទ្ធតែកើតចេញពីការគិតមនុស្សខ្លួនឯងនេះហើយ បើសិនជាមិនចេះរៀនទទួលយកភាពបរាជ័យទេនោះ ជិវិតអ្នកនឹងមិនអាចទៅមុខបាននោះទេ។
៣. បន្ទោសខ្លួនឯងមិនឈប់ នឹងរឿងចាស់ដែលកើតឡើងរួចទៅហើយ
មានដែលធ្លាប់គិតអត់ថារឿងអ្វីខ្លះដែលនៅដក់ក្នុងចិត្តអ្នក ធ្វើអោយអ្នកមិនស្រឡះចិត្តសោះ។ អ្នកចំនាយពេល និង ចំនាយកម្លាំងអស់ច្រើនណាស់ទៅខ្វល់ខ្វាយពីរឿងដែលអ្នកមិនអាចកែប្រែបានទាំងនោះ រហូតភ្លេចសម្លឹងមើលអ្វីដែលខ្លួនមាន អ្វីដែលសម្រេចបាន។
៤. មិនចេះស្កប់ស្កល់
ពេលខ្លះមិនមែនមកពីអ្នកមិនទាន់បានស្គាល់ភាគជោគជ័យនោះទេ តែមហជ្ជិតា និង ការប្រាថ្នាចង់បានមិនចេះចប់នេះហើយ ដែលធ្វើអោយអ្នកមានអារម្មណ៏ថាមិនទាន់គ្រប់ មិនមានសេចក្ដីសុខក្នុងជិវិតសោះ។