ទទួលបាន១០០ពិន្ទុភ្លាមៗតាំងពីថ្ងៃជួបម្តាយក្មេកលើកដំបូង បើចេះតិចនិកយកឈ្នះបេះដូងទាំងនេះ
- 2021-03-09 08:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទទួលបាន១០០ពិន្ទុភ្លាមៗតាំងពីថ្ងៃជួបម្តាយក្មេកលើកដំបូង បើចេះតិចនិកយកឈ្នះបេះដូងទាំងនេះ
ថ្វីដ្បិតថា ស្នេហាជារឿងរបស់មនុស្សពីរនាក់ ប៉ុន្តែរឿងសំខាន់មួយទៀតដែលមិនគួរមើលរំលងនោះគឺក្រុមគ្រួសារខាងប្តី ផងដែរ។ អ្នកត្រូវតែអាចចុះសម្រុងជាមួយពួកគេបានល្អ ពិសេសគឺម្តាយក្មេកតែម្តង។
១. ចេះសំពះ ឱនលំទោន
គន្លឹះទី១ដែលឆក់បានបេះដូងរបស់អនាគតម្តាយក្មេកបាន នោះគឺបង្ហាញការគោរព។ ពេលជួបអនាគតម្តាយក្មេក អ្នកត្រូវចេះលើកដៃសំពះ ដើម្បីបង្ហាញពីក្រមសីលធម៍សង្គម និងក៏បង្ហាញថាអ្នកជាក្មេងស្រីគួរឲ្យស្រលាញ់ម្នាក់ដែរ។
២. ធ្វើខ្លួនឯងឲ្យមានតម្លៃ
សាកគិតស្រមៃទៅមើល គ្មានម្តាយណាចង់ឲ្យកូនខ្លួនបានប្រពន្ធជាមនុស្សមានគំនិតអវិជ្ជមានទេ មែនអត់? ហេតុនេះ អ្នកត្រូវធ្វើខ្លួនជាមនុស្សមានតម្លៃ និងអ្នកផងស្រលាញ់ចូលចិត្ត។ ឱកាសបានជួបអនាគតម្តាយក្មេកជាលើកទី១ អ្នកត្រូវចេះពីរបៀបសួរសំនួរ និងប្រព្រឹត្តខ្លួនឲ្យសមនឹងមនុស្សជុំវិញ។ មិនមែនគ្រាន់តែអង្គុយស្ងៀមចុចទូរសព្ទ មិនខ្វល់ពីមនុស្សក្បែរខ្លួនឡើយ។ ការធ្វើខ្លួនជាមនុស្សចេះយល់កាលៈទេសៈ ធ្វើឲ្យអនាគតសាច់ថ្លៃរបស់អ្នកមិនធុញ ព្រមទាំងយល់ថាអ្នកជាមនុស្សសុទិដ្ឋិនិយម គួរឲ្យចង់រាប់អាន ព្រោះអ្នកបានឆ្លុះបញ្ចាំងពីទឹកចិត្តក្នុងខ្លួនរបស់អ្នកផ្ទាល់។
៣. មានអំណោយបន្តិចបន្តួចជាប់ដៃទៅផង
ត្រូវហើយ ក្រៅពីចេះជជែកលេងជាមួយអនាគតខាងសាច់ថ្លៃ អ្នកគួរយកផ្លែឈើ ឬនំចំណីខ្លះៗភ្ជាប់មកជាមួយផង។ សកម្មភាពនេះត្រូវបានគេវាយតម្លៃថា ជារឿងល្អ និងគួរតែធ្វើពេលទៅលេងផ្ទះម្តាយក្មេក។
៤. កុំធ្វើឲ្យអនាគតម្តាយក្មេកយល់ថា អ្នកជាបន្ទុក
ចំណុចនេះគឺជារឿងសំខាន់ណាស់ ព្រោះបង្ហាញថាអ្នកជាមនុស្សស្រីគ្រប់លក្ខណ៍ អ្នកមិនធ្វើឲ្យអនាគតម្តាយក្មេកហត់នឿយដោយសារអ្នកឡើយ។ ដូចជា អ្នកជួយដាំស្ល រៀបចំចានក្បាន និងជួយជូតតុ ឬលាងចានក្រោយញ៉ាំអាហាររួចជាដើម។
៥. ស្លៀកពាក់ឲ្យបានសមរម្យ
ការស្លៀកពាក់ទៅជួបអនាគតម្តាយក្មេក គឺជារឿងសំខាន់និងមិនអាចមើលរំលងបានឡើយ។ ហេតុនេះ អ្នកត្រូវស្លៀកពាក់ឲ្យសមនឹងអត្តចរិតពិតរបស់អ្នក។ សម្លៀកបំពាក់ដែលគួរចៀសវាង ដូចជា អាវវាលកធំពេក អាវអត់ដៃ សំពត់ខ្លីរឹប ឬអាវវាលខ្នងជាដើម ...៕