មេរោគដ៏កាចសាហាវ ងាយជ្រៀតជ្រែកបំផ្លាញស្នេហារបស់អ្នកបំផុត

  • 2021-03-04 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ជួន​កាល​ ​​សូម្បី​មនុស្ស​ពីរ​នាក់​ដែល​ស្រលាញ់​គ្នា ​ក៏​មិន​ដឹង​ច្បាស់​ផង​ថា​ហេតុ​អ្វី​ក៏​ស្នេហា​របស់​ពួក​គេ​ឈាន​ដល់​ផ្លូវ​បំបែក​យ៉ាង​នេះ​​។ ​ហេតុ​ផល​អាច​មាន​នៅ​​ទី​នេះ ​ដែល​ធ្វើ​ឲ្យ​​អ្នក​ពិបាក​ដើរ​ទៅ​មុខ​ជាមួយ​គ្នា​បាន។

១. ​មិន​ជឿ​​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក

​​ការ​សង្ស័យ​​មិន​ឈប់ ​​គឺ​ជា​រោគ​សញ្ញា​ដ៏​ធំ​ដែល​ធ្វើ​ឲ្យ​ស្នេហា​ពិបាក​រ​ក​ផ្លូវ​ដើរ​រួម​គ្នា​ណាស់។ ​ហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ដៃ​គូ​ជា​ច្រើន​សម្រេច​ចិត្ត​​ចែក​ផ្លូវ​គ្នា ​ដោយសារ​តែ​ពិបាក​ទុក​ចិត្ត​គ្នា​ពេក។

​២. ​ជិត​តែ​កាយ ​តែ​ឆ្ងាយ​​ចិត្ត

​​​បើ​ចិត្ត​របស់​គេ​​លែង​មាន​យើង​ទៀត​ហើយ ​ទោះ​យើង​កំពុង​កាន់​ដៃ​របស់​គេ​ក៏​ដោយ ​ក៏​មិន​អាច​​បាន​ក្តី​ស្រលាញ់​របស់​​គេ​ដែរ។ ​នេះ​មក​ពី​គេ​ប្រែ​ប្រួល​ លែង​ដូច​មុន​ទៀត​ហើយ​ ​​ទើប​ធ្វើ​ឲ្យ​ចិត្ត​របស់​គេ​មិន​អាច​ដាក់​យើង​បាន​ក្នុង​ចំណែក​បេះ​ដូង​របស់​គេ​ដូច្នេះ។

​៣. ​​ព្យាយាម​ត្រួត​ត្រា​គេ​ពេក

​នេះ​មក​ពី​ខ្វះ​ការ​ផ្តល់​តុល្យភាព​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ពេក ​ជា​ហេតុ​នាំ​ឲ្យ​ស្នេហា​​​ឈាន​ដល់​ផ្លូវ​បំ​បែក​លឿន​យ៉ាង​នេះ។ ​ពេល​ខ្លះ ​មិន​អាច​ Care ​សង្សារ​ដូច​ Babe ​បាន​ទេ ព្រោះ​​គេ​ក៏​ត្រូវ​ការ​ពេល​វេលា​ផ្ទាល់​ខ្លួន ​ការ​សម្រេច​ចិត្ត និង​អ្វី​ដែល​ជា​របស់​ខ្លួន​ដែរ។

​៤. ​​អ្នក​ខ្លួន​ឯង​ផ្លាស់​ប្តូរ

​ការ​ផ្លាស់​ប្តូរ​នេះ ​គឺ​សម្តៅ​លើ​​​ភាព​ចាស់​ទុំ​ជាង​មុន។ ​អាច​ថា ​កាល​ពី​មុន​អ្នក​គ្រាន់​តែ​ចង់​បាន​ស្នេហា​មក​កំដរ​ភាព​ឯកា ​តែ​នៅ​ថ្ងៃ​នេះ ​អ្នក​ដឹង​ច្បាស់​ថា ​​បុរស​បែប​ណា​ពិត​ប្រាកដ​ដែ​ល​អ្នក​ចង់​ចំណាយ​ពេល​​ពេញ​មួយ​ជីវិត​ជាមួយ។ ​ថ្ងៃ​នេះ​អ្នក​ប្រហែល​ស្រលាញ់​គាត់​ពេញ​បេះ​ដូង ​តែ​ស្អែក​អ្នក​ប្រហែល​នឹង​បញ្ចប់​ក្តី​ស្នេហ៍​មួយ​នេះ ​ជាមួយ​គាត់។​ ពេល​ខ្លះ​វា​​អាច​ទៅ​រួច ​ព្រោះ​​លើ​ផែន​ដី​នេះ​រឿង​អ្វី​ក៏​អាច​កើត​ឡើង​ដែរ ដូច្នេះ​ត្រូវ​ចង​ចាំ ​និង​ត្រូវ​ត្រៀម​ចិត្ត​។

​៥. ​​អ្នក​មើល​មិន​ឃើញ​អនាគត​រួម​គ្នា​ជាមួយ​គាត់

កាន់​តែ​សាង​ស្នេហា​ជាមួយ​គ្នា អ្នក​កាន់​តែ​មើល​ដឹង​ថា​អ្នក​និង​គាត់​ហាក់​មិន​អាច​ដើរ​ទៅ​ដល់​ចំណុច​រួម​នៃ​អនាគត​បាន។ ​ដូច​ជា​ គាត់​មិន​ដែល​និយាយ​រឿង​រៀប​ការ មិន​ធ្លាប់​ប្រាប់​អ្នក​ពី​គម្រោង​ជីវិត​នៅ​ពេល​មាន​គ្រួសារ … ​។ ​បែប​នេះ​ហើយ​ ធ្វើ​ឲ្យ​អ្នក​មាន​​អារម្មណ៍​ថា​មិន​ចង់​ខ្ជះ​ខ្ជាយ​ពេ​ល​វេលា​បន្ត​ជាមួយ​គាត់ ​ហើយ​​មាន​តែ​ព្រម​លែង​ដៃ​គាត់​ចុះ​។

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម