បើអាចបញ្ឈប់ការគិតលើរឿងទាំងនេះបាន អ្នកសក្តិសមជានារីឆ្លាតយ៉ាងពិតប្រាកដ
- 2021-03-01 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើអាចបញ្ឈប់ការគិតលើរឿងទាំងនេះបាន អ្នកសក្តិសមជានារីឆ្លាតយ៉ាងពិតប្រាកដ
បើអ្នកពិតជាចង់ឲ្យខ្លួនឯងក្លាយជានារីដ៏ឆ្លាតវៃម្នាក់មែន រឿងមួយចំនួនអ្នកគួរតែបញ្ឈប់ការគិតពីឥលូវនេះទៅ។
១. ឈប់រំពឹងភាពរីករាយពីអ្នកដទៃ
សុភមង្គល គឺជាអ្វីដែលកើតឡើងចេញពីខ្លួនយើង។ ដូច្នេះ ត្រូវចេះផ្តើមចេញពីខ្លួនឯង ហើយបន្ទាប់មកចែករំលែកវាជាមួយអ្នកដទៃ នោះអ្នកនឹងដឹងថា ភាពរីករាយពិតប្រាកដគឺកើតចេញពីខ្លួនអ្នកដែលបង្កើតវាឡើង។
២. ឈប់កុហកខ្លួនឯង
ការកុហកខ្លួនឯងញឹកញាប់ នឹងធ្វើឲ្យអ្នកកាន់តែពិបាកដោះស្រាយបញ្ហា។ ដូច្នេះ កុំបណ្តោយឲ្យជីវិតពិតត្រូវប្រឈមបញ្ហាលំបាកច្រើនជាងនេះអី។
៣. ឈប់ដាក់ខ្លួនឯងក្នុងអតីតកាល
រវល់តែខ្វល់ពីអតីតកាលច្រើនពេក អ្នកនឹងបាត់បង់ឱកាសល្អៗនៅពេលបច្ចុប្បន្នមិនខាន។ ដូច្នេះរឿងដែលមិនអាចត្រលប់បានទេ គួរតែឈប់គិតទៅ។
៤. ឈប់គិតថា ខ្លួនឯងមិនទាន់រួចរាល់
ពេលខ្លះ យើងបែរជាប្រាប់ខ្លួនឯងឲ្យរង់ចាំសិនដើម្បីត្រៀមខ្លួន រហូតមិនព្រមចាប់ផ្តើម ដែលបណ្តោយឲ្យឱកាសល្អៗរបូតបាត់។ សាកល្បងចាប់ផ្តើមអ្វីបន្តិចៗសិន នោះអ្នកនឹងដឹងថា អ្នកពិតជាធ្វើវាបាន។
៥. ឈប់រត់គេចពីបញ្ហា
ចាកចេញពីអតីតកាល រំលឹកវាជាមេរៀនសំខាន់ ហើយពង្រឹងខ្លួនឯងរាល់ថ្ងៃ នោះអ្នកនឹងហ៊ានដោះស្រាយបញ្ហាពិបាកៗបានជាមិនខាន។
៦. ឈប់រត់ប្រណាំងនឹងអ្នកដទៃ
កំណត់គោលដៅ ដោយប្រៀបធៀបជាមួយខ្លួនឯងនឹងអតីតកាល។ រៀនដោះស្រាយបញ្ហាដោយខ្លួនឯងជាមុន កុំមើលងាយខ្លួនឯងដោយទៅប្រៀបធៀបជាមួយអ្នកដទៃឲ្យសោះ៕