ធានាស្គម​បាន​ដូច​ចិត្ត ឲ្យ​តែ​ចេះ​របៀប​តមអាហារ​បែប​នេះ!

  • 2021-02-27 23:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វិធី​តម​អាហារ​ត្រូវ​បាន​ប្រើដើម្បី​ជួយរូបរាង​ស្រស់ស្អាត ប៉ុន្តែ​ពេល​ខ្លះ​វា​ក៏​មិន​បាន​ផល​ដែរថែម​ទាំង​ធ្វើ​ឲ្យ​សុខភាព​ទ្រុឌទ្រោមទៀត​ផង។ សម្រាប់​​អ្នក​ដែល​មាន​បញ្ហា​លើសទម្ងន់ ឬ​រូបរាង​មិន​សូវ​ស្អាត​នោះ កញ្ញា នឹង​បង្ហាញ​អ្នក​ពី​របៀប​តម​អាហារ​ដែល​ជួយ​ឲ្យ​អ្នក​ស្គម​បាន​ដូច​ចិត្ត និង មិន​ប៉ះពាល់​ដល់​សុខភាព​ទៀត​ផង៖

១. តម​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ និង​ផ្អែម

អាហារ​ដែល​មាន​ជាតិខ្លាញ់ច្រើន​ត្រូវ​បន្ថយ​ឲ្យ​ខាន​តែ​បាន ជាពិសេស​អាហារ​ដែល​បំពង អាហារ​ដែល​ផ្អែម​ខ្លាំង។ ចំពោះ​ទឹក​ដោះ​គោ​វិញ​គួរ​តែ​ជ្រើសរើស​ទឹក​ដោះ​គោ​ដែល​គ្មាន​ជាតិ​ស្ករ។

២. ព្យាយាម​ញ៉ាំ​អាហារ​ណា​ដែល​ផលិត​ពី​គ្រាប់​ធញ្ញជាតិ ឬ អង្ករ

អាហារ​ទាំង​នេះ​មានដូច​ជា នំប៉័ង ឬ​ អង្ករ​សំរូប ព្រោះ​វា​មាន​ការ​រំលាយ​យឺត​ៗ ដែល​អាច​ធ្វើ​ឲ្យ​យើង​ឆ្អែត​បាន​យូរ មិន​ងាយ​ឃ្លាន។

៣. កុំ​រំលង​អាហារ​ពេល​ព្រឹក

ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ធ្វើ​ឲ្យ​យើង​​មាន​​សុខភាព​ល្អ ​និង ផ្ដល់​ថាមពល​ឲ្យ​យើង​​ដែល​បាន​ពេញ​មួយ​ថ្ងៃ ម្យ៉ាង​ទៀត ញ៉ាំ​អាហារ​ពេល​ព្រឹក​ជា​ទៀង​ទាត់​គឺ​មិន​បណ្ដាល​ឲ្យ​យើង​ធាត់​ឡើយ។

៤. ត្រូវ​កំណត់​ខ្លួន​ឯង​ឲ្យ​បាន​ក្នុង​ការ​ញ៉ាំ​ផ្លែ​ឈើ​ឲ្យ​បាន​រាល់​ថ្ងៃ

គួរ​តែ​ជំនួស​ផ្លែឈើ​មក​ក្នុង​របប​អាហារជាជាង​ញ៉ាំ​អាហារ​ផ្សេង​ៗ ដូច​ជា​ នំ​បំពង នំ​ខេក សាច់​ដែល​មាន​​ជាតិ​ខ្លាញ់​ច្រើន។

៥. ញ៉ាំទឹក​មុន​សិន បើ​មាន​អារម្មណ៍​ថា​ឃ្លាន

ប្រសិន​មាន​អារម្មណ៍​ថា​ចង់​ញ៉ាំ​អាហារ​សម្រន់​​ផ្សេង​ៗ អ្នក​គួរ​តែ​​សាកល្បង​ទទួលទាន​ភេសជ្ជៈ​ជា​មុន​សិន​ដូចជា ទឹក​តែ ឬ ទឹក​បរិសុទ្ធ ព្រោះ​ការ​ញ៉ាំ​ទឹក​នឹង​ជួយ​ទប់​លំនឹង​នៃ​ការ​ឃ្លាន​របស់​អ្នក។

៦. កុំ​ញ៉ាំ​ភេសជ្ជៈ​ណា​ដែល​ជាតិ​​ផ្អែម និង មាន​ជាតិ​អាកុល

ភេសជ្ជៈ​ដែល​មាន​ជាតិ​អាកុលដូចជា​ស្រា គឺ​ធ្វើ​ឲ្យ​អ្នក​ធាត់​លឿន​ខ្លាំង​ណាស់ ដូច្នេះ​ត្រូវ​តែ​តម​ជា​ដាច់​ខាត។ ម្យ៉ាង​ទៀត​ទឹក​ដែល​មាន​ជាតិផ្អែមក៏​ត្រូវ​ចៀស​វាង​ដែរ។

៧. ញ៉ាំ​អាហារពេលល្ងាច​ឲ្យ​តិច​បំផុត​តាម​តែ​អាច​ធ្វើ​បាន

កុំ​ញ៉ាំ​ច្រើន​ពេក​នៅ​ពេល​យប់​ យល់ល្អ​គួរ​ញ៉ាំ​បន្លែ និង​ផ្លែឈើវិញ ព្រោះពេល​យប់​នេះ​បើ​ហ៊ាន​តែ​ញ៉ាំ​ច្រើន​ហើយ​អាហារ​មិន​ល្អ​ទៀត​នឹង​ឡើង​ទម្ងន់​ឆាប់​បំផុត​ហើយ។

ដើម្បី​រូបរាង​ពេលខ្លះ​ត្រូវ​ទ្រាំ ត្រូវ​ព្យាយាមព្រោះ​បើ​ជ្រុល​ខ្លួន​ធាត់​ហើយ​ពិបាក​ខ្លាំង​ណាស់​ក្នុង​ការ​ត្រឡប់​មក​ស្គម​វិញុ៕

ចុចអាន៖

ញ៉ាំ​ដើម្បី​​រាងស្លីម! ​​​អាហារ ៣មុខ​ជួយ​ជំរុញ​ការ​​ដុត​​រំលាយ​ខ្លាញ់ និង​កាឡូរី​​​បាន​យ៉ាង​ល្អ

ប្រភព៖ nhs.uk ប្រែសម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម