ញ៉ាំដើម្បីរាងស្លីម! អាហារ ៣មុខជួយជំរុញការដុតរំលាយខ្លាញ់ និងកាឡូរីបានយ៉ាងល្អ
- 2020-10-08 04:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញ៉ាំដើម្បីរាងស្លីម! អាហារ ៣មុខជួយជំរុញការដុតរំលាយខ្លាញ់ និងកាឡូរីបានយ៉ាងល្អ
ប្រសិនបើអ្នកតាំងចិត្តថាចង់សាកល្បង បច្ចុប្បន្នវិធីសម្រកទម្ងន់មានច្រើន។ ដើម្បីឲ្យមានរូបរាងកាយល្អ មនុស្សជាច្រើនជ្រើសរើសការបង្អត់អាហារយ៉ាងតឹងតែង ប៉ុន្តែការពិតទៅ អ្នកក៏អាចដុតរំលាយជាតិខ្លាញ់ដោយការទទួលទានអាហារបានដែរ ប៉ុន្តែគឺត្រូវជ្រើសរើសអាហារដូចខាងក្រោម៖
១. អាហារមានប្រូតេអ៊ីន និងសរសៃ
ប្រូតេអ៊ីននិងសរសៃអាហារគឺជាតួអង្គសំខាន់ដែលជួយដល់ការដុតរំលាយអាហារ ឬដុតកាឡូរីក្នុងរាងកាយ។ ដូច្នេះហើយ សណ្ដែកត្រូវបានគេជ្រើសរើសជាអាហារសំខាន់មួយ ដោយសារវាសម្បូរទៅដោយជាតិប្រូតេអ៊ីន និងសរសៃអាហារ។ សារធាតុប្រូតេអ៊ីនប្រើប្រាស់កម្លាំងដើម្បីរំលាយច្រើនជាងអាហារផ្សេងៗ ដូច្នេះហើយនៅពេលអ្នកទទួលទានប្រូតេអ៊ីន ប្រព័ន្ធដុតរំលាយអាហាររបស់អ្នកដំណើរការកាន់តែខ្លាំងដោយធម្មជាតិ។ ក្រៅពីនេះ សណ្ដែកក៏សម្បូរទៅដោយជាតិដែក ដែលរាងកាយរបស់យើងត្រូវការសម្រាប់ការបញ្ជូនអុកស៊ីហ្សែនទៅឲ្យសាច់ដុំ ដូច្នេះនៅពេលញ៉ាំជាតិដែកកាន់តែច្រើនពន្លឿនដល់ការដុតកាឡូរីកាន់តែខ្លាំងដូចគ្នា។
២. ផ្លែឈើគ្រប់មុខ
ផ្លែឈើគ្រប់មុខមានប្រយោជន៍ដោយសារវាសម្បូរទៅដោយកាបូនអ៊ីដ្រាត និងសរសៃអាហារ ដែលទាំងពីរនេះគឺជាអង្គប្រកបសំខាន់សម្រាប់ជំរុញការដុតកាឡូរី។ ក្នុងចំណោមផ្លែឈើទាំងអស់ ផ្លែប៊ឺរីគឺចាត់ទុកជាជម្រើសល្អបំផុត ដោយសារវាផ្ទុកនូវសារធាតុអង់ទីអុកស៊ីដង់ និងវីតាមីនសេ ដែលជួយឲ្យយើងឆាប់មានកម្លាំងពលំឡើងវិញក្រោយការហត់នឿយដោយការហាត់ប្រាណ។
៣. សូកូឡា
នេះគឺជាដំណឹងល្អសម្រាប់នារីៗចូលចិត្តសូកូឡា ព្រោះរបស់ដែលអ្នកចូលចិត្តក៏អាចជួយជំរុញការដុតកាឡូរីបានដែរ។ ផ្លែកាកាវដែលគេយកមកផលិតជាសូកូឡាគឺជាប្រភពម៉ាញេសូមល្អបំផុត ដែលជួយឲ្យរាងកាយមានកម្រិតជាតិគ្លុយកូសល្អ និងជំរុញអ័រម៉ូន Adiponectin សម្រាប់រំលាយជាតិខ្លាញ់។ ដូច្នេះសូកូឡាដែលមានជាតិកាកាវចាប់ពី ៧០%ឡើងទៅ នឹងអាចជួយឲ្យអ្នកមានអារម្មណ៍កាន់តែល្អ ក៏ដូចជារាងរៅកាន់តែស្អាត ៕
ចុចអាន៖