ចំនុចទាក់ទាញបំផុតរបស់មនុស្សស្រីគឺ ស្ថិតលើរឿងដែលខ្លួនមិនពេញចិត្តទាំង ៣ យ៉ាងនេះ

  • 2021-02-25 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លក្ខណៈសម្បត្តិទាំង ៣ យ៉ាងដែលមនុស្សស្រីភាគច្រើនមិនពេញចិត្តពីខ្លួនឯងហើយ តែងតែព្យាយាមលាក់បាំងជាប្រចាំនោះ ជាចំនុចដែលមនុស្សប្រុសភាគច្រើនពេញចិត្ត ហើយទាក់ទាញចិត្តគេបំផុតហើយ៖

១. បបូរមាត់ក្រាស់

មនុស្សស្រីភាគច្រើនដែលមានបបូររាងក្រាស់ តែងតែគិតថាខ្លួនមានមាត់មិនស្អាត ហើយក៏ព្យាយាមរិះរកតិចនិចយ៉ាងណាដើម្បីកែខៃចំនុចខ្វះខាតមួយនេះ។ សម្រាប់មនុស្សប្រុសវិញ ៩៩.៩៨ ភាគរយទៅហើយដែលបញ្ជាក់ថាពួកគេពេញចិត្តមនុស្សស្រីដែលមានបបូរមាត់ក្រាស់ជាង។

២. ត្រគាកសាយ

បើបន្ទោសស្ត្រីតែម្ខាងក៏មិនសក្តសមនោះទេ ព្រោះតែធម្មតាមនុស្សស្រីដែលគេចាត់ទុកថាស្អាត ហើយត្រឹមត្រូវតាមស្តង់ដារល្អនោះ សុទ្ធតែមានរាងស្រឡូនៗ ស្គមៗ។ ទោះជាមនុស្សស្រីពេញចិត្តបែបនេះមែន តែចំពោះមនុស្សប្រុសវិញ ភាគច្រើនតែងគិតថាស្គមពេក គ្មានចង្កេះ គ្មានត្រគាកអ្វីសោះ គឺមិនស្អាតនោះទេ។ មិនត្រឹមតែភាគីខាងប្រុសនោះទេ ពេលដែលរើសកូនប្រសារ ម្ដាយក្មេកភាគច្រើន តែងតែសង្កេតមើលចំនុចនេះដោយមានជំនឿថា មនុស្សស្រីដែលមានលក្ខណៈបែបតែងមានសំណាងល្អក្នុងជីវិត។

៣. រាងកាយមានសាច់ទ្រលុកទ្រលន់ មិនស្គមពេក

មនុស្សភាគច្រើនតែងគិតថាដងខ្លួនបែបនេះ មិនស្អាត មិនទាក់ទាញទាល់តែសោះ​ ហើយក៏ព្យាយាមបិទបាំងដោយខោអាវរលុងៗ បើមិនបែបនេះទេក៏ព្យាយាមបង្អត់អាហារខ្លួនឯង ដើម្បីអោយបានរាងស្គម ស្រឡូនស្អាតដូចម៉ូឌែលអញ្ចឹងដែរ។ តែចំពោះមនុស្សប្រុសវិញ មិនបានរើសច្រើនបែបនេះនោះទេ ផ្ទុយទៅវិញមានតែពេញចិត្តមនុស្សស្រីដែលរាងមានសាច់ទៅវិញនោះទេ អោយតែនាងមានសុខភាពល្អ​ ហើយមានការជឿជាក់លើខ្លួនឯងខ្ពស់នោះ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម