តើខែណា ទើបទំនាក់ទំនងស្នេហាអ្នកអាចកើតឡើងបាន សាករើសកាតមួយ

  • 2021-02-23 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​អ្នក​នៅ Single ​ហើយ​ចង់​ដឹង​ថាតើ​ពេល​ណា ទើប​អ្នក​​អាច​ជួប​មនុស្ស​ម្នាក់​ក្នុង​បេះ​ដូង​ឆាប់​ៗ​ សាក​ល្បង​រើស​កាត​មួយ​ដែល​ខ្លួន​ស្រលាញ់។

កាត​ A

កាត​នេះ​បង្ហាញ​ថា ​ទំនាក់ទំនងស្នេហា​របស់​អ្នក​នឹង​កើត​ឡើង​ចន្លោះ​ខែ​កក្កដា និង​សីហា។ ​កន្លង​មក ​អ្នក​ជា​មនុស្ស​ឯកា​ខ្លាំង​ណាស់ ព្រម​ទាំង​ចង់​បាន​មនុស្ស​ម្នាក់​មក​នៅ​ក្នុង​បេះ​ដូង​ឆាប់​ៗ។ ​យ៉ាង​ណា​ក៏​ដោយ ​អ្នក​ជា​មនុស្ស​ពេញ​ដោយ​ថាមពល និង​ស្វាហាប់។ ​ដោយសារ​អ្នក​ចូល​ចិត្ត​ដើរ​កម្សាន្ត និង​លំហែ​ចិត្ត​នៅ​ខាង​ក្រៅ​ច្រើន ​ហេតុ​នេះ​អ្នក​នឹង​បាន​ជួប​​មនុស្ស​ម្នាក់​ដោយ​ចៃ​ដន្យ ខណៈ​ពេល​ចេញ​ទៅ​ដើរ​លេង។ ​ដូច្នេះ ​សូម​កុំ​ឃុំ​ខ្លួន​ឯង ហើយ​គួរ​ឧស្សាហ៍​ចេញ​ដើរ​លេង​ខាង​ក្រៅ​ក្នុង​ចន្លោះ​ខែ​ទាំង​នោះ។

កាត​ B

​កាត​នេះ​បង្ហាញ​ថា អ្នក​តែង​ត្រូវ​បាន​គេ​បង្អាប់​ស្ទើរ​មិន​លួស​ពេល​ជាមួយ​មនុស្ស​​នៅ​ជុំ​វិញ​អ្នក នា​ពេល​កន្លង​មក។ ​អ្នក​ជា​មនុស្ស​​រួស​រាយ ហេតុ​នេះ​អ្នក​ងាយ​ស្រួល​ក្នុង​ការ​បង្កើត​មិត្ត​ភក្កិ​ថ្មី​ៗ​មិន​ថា​បុរស ឬ​ស្រ្តី​នោះ​ទេ។ ​លើស​ពី​នេះ ​ពួក​គេ​ក៏​ចូល​ចិត្ត​អ្នក​វិញ​ផង​ដែរ ​ព្រោះ​អ្នក​តែង​តែ​បង្ហាញ​ពី​ទង្វើរ​វិជ្ជមាន ​ដែល​ជា​ទី​ចាប់​អារម្មណ៍​របស់​មនុស្ស​ទូ​ទៅ។ ​កាន់​តែ​ពិសេស​ទៀត​នោះ ​អ្នក​តែងទទួល​បាន​ការ​ចាប់​អារម្មណ៍​​ខ្លាំង​ពី​សំណាក់​មនុស្ស​ភេទ​ផ្ទុយ នៅ​ពេល​ជួប​គ្នា​លើក​ដំបូង។ ​ក្នុង​ខែ​មិថុនា ​សំណាង​របស់​អ្នក ​ចាប់​ផ្តើម​កើន​ឡើង​​គួរ​ឲ្យ​កត់​សម្គាល់ ​មាន​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​មក​លើ​អ្នក ហើយ​ពេល​នោះ ​​នឹង​មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ សារភាព​ស្នេហ៍​មក​កាន់​អ្នក​មិន​ខាន។

កាត C

កាត​នេះ​បង្ហាញ​ថា ​ផ្កាយ​សំណាង​របស់​អ្នក​នឹង​រះ​​ឡើង​ក្នុង​ចន្លោះ​ខែ​សីហា និង​វិច្ឆិកា។ ​នៅ​ដើម​ឆ្នាំ​ដំបូង​នេះ ​អ្នក​ផ្តោត​ខ្លាំង​លើ​ការ​រក​ប្រាក់ ការងារ​ជា​ចម្បង។ ​ដោយ​ឡែក​ពេល​ចូល​ដល់​ពាក់កណ្តាល​ឆ្នាំ ​អ្នក​នឹង​មាន​ឱកាស​បាន​ជួប​មនុស្ស​ភេទ​ផ្ទុយ​​ច្រើន​នាក់។ ​ម្យ៉ាង​ទៀត ​ឱកាស​នៃ​ការ​ស្គាល់​គ្នា​នោះ ​គឺ​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណេត តែ​សម្រាប់​អ្នក​ផ្ទាល់ ​ចង់​បានស្នេហា​ដែល​ស្គាល់​គ្នា​ដោយ​ជួប​មុខ​គ្នា​ផ្ទាល់​ច្រើន​ជាង។ ​យ៉ាង​ណា​ក៏​ដោយ ​គឺ​ស្ថិត​លើ​ការ​សម្រេច​ចិត្ត​របស់​អ្នក តែ​នៅ​ពេល​អ្នក​ទាំង​ពីរ​បាន​ស្គាល់​គ្នា​ហើយ ​អ្នក​ទាំង​ពីរ​ចុះ​សម្រុង​គ្នា​ណាស់ ។

កាត D

​កាត​នេះ​បង្ហាញ​ថា បុគ្គលិក​លក្ខណៈ​របស់​អ្នក​​ជា​មនុស្ស​រីក​រាយ ​ចេះ​អបអរសាទរ​នៅ​ពេល​ឃើញអ្នក​ផ្សេង​បាន​ជោគ​ជ័យ និង​ជា​មនុស្ស​គួរ​ឲ្យ​ចូល​ចិត្ត​​សម្រាប់​អ្នក​ផង​ទាំង​ពួង។ ​អ្នក​មាន​រូប​សម្បត្តិ​ស្រស់​ស្អាត និង​តែង​ត្រូវ​បាន​មនុស្ស​មាន​វ័យ​ច្រើន​ជាង​ខ្លួន ​លង់​ស្រលាញ់។ ​លើស​ពី​នេះ​ អ្នក​​ក៏​ជា​មនុស្ស​មាន​ទេព​កោសល្យ ​ពូកែ​ដោះ​ស្រាយ ​និង​មាន​ប្រជាប្រិយ​ភាព​​ចំពោះ​អ្នក​រាល់​គ្នា។ ​ក្នុង​ឆ្នាំ​នេះ ​ផ្កាយ​សំណាង​របស់​អ្នក​ចាប់​ផ្តើម​រះ​ខ្លាំង​​ក្នុង​ខែ​មករា ​កុម្ភៈ និង​ខែ​ធ្នូ ហេតុ​នេះ ​សូម​ក្តាប់​ឱកាស​និង​ស្វែង​រក​ដៃ​គូ​ដ៏​ល្អ​ឥត​ខ្ចោះ​ម្នាក់​ដោយ​ខ្លួន​ឯង កុំ​ឲ្យ​បាត់​បង់៕

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម