ធ្លាយ​ព័ត៌មាន Angelababy ដើរ​លេង​ជាមួយ Deng Lun ថ្ងៃ Valentine ខណៈ​​កំពុង​លេចរឿងរកាំរកូសជាមួយប្ដី

  • 2021-02-23 02:35:00
  • ចំនួនមតិ 54 | ចំនួនចែករំលែក 27

បច្ចុប្បន្ន ទស្សនិកជន​​ជា​ច្រើន​កំពុង​មាន​ចម្ងល់​ថា​តើ ទំនាក់​ទំនង​រវាង​កំពូល​តារា​​សម្ដែង​ស្រី​ចិន Angelababy និង តារា​សម្ដែង​ប្រុស​ជួរ​មុខ Deng Lun ជា​អ្វី​ឲ្យ​ពិត​ប្រាកដ។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន CZ បាន​រាយការណ៍​ថា អ្នក​គាំទ្រ​ម្នាក់​បាន​ប្រទះ​ឃើញ​ តារា​សម្ដែង​ស្រី​លំដាប់ A ចិន Angelababy ទៅ​លំហែ​កាយនៅ​កោះ Sanya ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​នោះ​គឺ អ្នក​គាំទ្រ​រូប​នេះ​បាន​បង្ហើប​ថា នៅ​ក្នុង​ដំណើរ​កម្សាន្ត​នេះ គឺ​​រួម​មាន​តារា​ប្រុស​ជួរ​មុខ​ដែល​គេ​ស្គាល់​គ្រប់​គ្នា​ម្នាក់​ទៀត។

នៅ​ពេល​ជីក​កកាយ​ឡើង​វិញ កាល​ពី​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ គេ​បាន​ដឹង​ថា តារា​សម្ដែង​ប្រុស Deng Lun មាន​ជើង​យន្តហោះ​ចេញ​ទៅ​កោះ Sanya ដូច​គ្នា។ ដល់​ថ្ងៃ​ទី ១៤ កុម្ភៈ ដែល​ជា​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់ ក្រុមការងារ​របស់​ប្រុស​ស្អាត​នេះ បាន​បង្ហោះ​រូប​ពួក​គេ​ទៅ​ជិះក្ដារ​លើ​សមុទ្រ។ នៅ​ថ្ងៃ​ដដែល ប្រពន្ធ​របស់ Huang Xiaoming ក៏​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​លើ​ឆ្នេរ​នោះ​ដែរ។

ដោយ​សារ​តែ​ព័ត៌មាន​នេះ មនុស្ស​ជា​ច្រើន​បាន​សង្ស័យ​ថា ស្រី​ស្អាត ៣១​ឆ្នាំ បាន​ចាប់​ផ្ដើម​ស្នេហាជាមួយ តួ​រឿង Yin Yang ទោះ​បី​ជា​ខ្លួន​មាន​ប្ដី និង​កូន​មួយ​គ្រាប់​ហើយ​ក៏​ដោយ។ មុន​នោះ​ដែរ ព័ត៌មាន​ប្ដី​ប្រពន្ធ​តារា​ជួរ​មុខ​នេះ រកាំរកូស​បាន​ផ្ទុះ​ឡើង ក្រោយ​ពេល​នាង​ប្ដូរ​សារ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ពី​ប្រពន្ធ​របស់ Huang Xiaoming ទៅ​ជា​ម្ដាយ​របស់​ Little Sponge វិញ ដែល​ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា អ្នក​ទាំង​២​​បែក​គ្នា​ពិត​មែន​ហើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel