នៅឆ្ងាយយ៉ាងណាក៏មិនអាចហាមចិត្តអោយគិតដល់អ្នកបាន ព្រោះតែលក្ខណៈទាំងនេះ
- 2021-02-23 01:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅឆ្ងាយយ៉ាងណាក៏មិនអាចហាមចិត្តអោយគិតដល់អ្នកបាន ព្រោះតែលក្ខណៈទាំងនេះ
មនុស្សស្រីក្រៅពីរូបសម្រស់ខាងក្រៅហើយ ភាពវ័យឆ្លាតក៏អាចប្រើប្រាស់ ដើម្បីបង្កើនមន្តស្នេហ៏អោយខ្លួនឯងបានមួយចំណែកធំផងដែរ។ ទាំងនេះហើយជាតិចនិចដែលអាចអោយគេនឹកដល់អ្នកទាំងមិនដឹងខ្លួន៖
១. ចេះស្រលាញ់ និង យកចិត្តទុកដាក់ថែរកក្សាខ្លួនឯង
ទោះជារូបសម្បត្តិខាងក្នុងវាសម្បតិ្តខ្លាំង តែមុននឹងឈានដល់ការស្វែងយល់ចិត្តគ្នាដល់កម្រិតមួយនេះនោះ ការយកចិត្តទុកដាក់ថែទាំរូបសម្បត្តិខាងក្រៅជាចំនុចដំបូងបង្អស់ហើយ ជាពិសេសចំពោះអ្នកដែលមិនទាន់យល់ចិត្តគ្នាបានយ៉ាងជ្រាលជ្រៅ។
២. មិនអោយចំណាប់អារម្មណ៏អ្នកទៅលើគេទាំងស្រុង
ធម្មជាតិមនុស្សប្រុសចូលចិត្តអ្វីដែលពិបាកបន្តិច បើបានមកងាយស្រួលពេកច្បាស់ជាមិនសូវមានតម្លៃនោះទេ។ ស្នេហាចំពោះគេក៏ដូចគ្នាដែរ មិនខ្លាចទេក្នុងការតស៊ូ និង តាមមនុស្សដែលខ្លួនពេញចិត្តនោះ។ ហេតុនេះហើយ បើចង់អោយចិត្តគេ មិនអាចគិតពីនរណាបានសោះក្រៅពីអ្នកនោះ មិនត្រូវបង្ហាញអោយគេដឹងច្បាស់ពេកនោះទេរថា អ្នកទំនេរយ៉ាងណាសម្រាប់គេ។
៣. ធ្វើអោយគេភ្ញាក់ផ្អើល
អ្វីដែលអាចនឹងមានប្រសិទ្ធភាពជាងគេបំផុតនោះអាចជាការធ្វើរឿងតិចតួចសម្រាប់គេ ដូចជាការស្កាត់ទៅជួបគេទាំងមិនបានប្រាប់ជាមុន ឬ ក៏ទិញចំនីដែលគេចូលចិត្តអោយគេជាដើម។
៤. និយាយលេងបន្លំមែន
ពាក្យសម្ដីដែលត្រឹមត្រូវ មានខ្លឹមសារ អាចនឹងចាត់ដោតបេះដូងមនុស្សជាងកាដូថ្លៃៗអ្វីទៅទៀត។ ចំពោះកាលៈទេសៈខ្លះ អ្នកក៏អាចបង្ហើបអោយគេដឹង មិនចាំបាច់ទាល់តែពិតប្រាកដដូចជាពាក្យថា ស្រលាញ់នេះនោះទេ អាចគ្រាន់តែជាការបង្ហើបប្រាប់ថាគេសំខាន់ណាស់សម្រាប់អ្នក ឬ ក៏នឹកគេអ្វីជាដើមនោះ។
៥. ធ្វើអោយគេចង់ស្វែងយល់ពីអ្នក
បើសិនជាអ្នកប្រាកដចិត្តហើយថាគេក៏ពេញចិត្តអ្នកដែរ តែគ្រាន់តែមិនហ៊ានសារភាពនោះ សាកល្បងបាត់ខ្លួនមួយរយះ មិនសូវជាតបសារគេច្រើនដូច មិនសូវជាមានពេលទំនេរអោយគេជាដើម។ បើសិនជាគេមានចិត្តលើអ្នកមែននោះ ច្បាស់ជាជ្រួលច្របល់ហើយចង់ដឹងចម្លើយពីមាត់អ្នកជាមិនខាន។
៦. បង្កើតការចង់ចាំល្អពីអ្នក ពេលនៅក្បែរគេ
នៅពេលដែលអ្នកទាំងពីរចំនាយពេលជាមួយគ្នា មិនថាជាការញ៉ាំបាយខាងក្រៅ មើលកុន ព្យាយាមធ្វើយ៉ាងអោយគេមានអារម្មណ៏ថាកក់ក្ដៅ ហើយអាចប្រាប់រឿងក្នុងចិត្ត និង ការលំបាកនាមកកាន់អ្នក។ ការចងចាំល្អៗ បែបនេះហើយដែលអាចអោយគេគិតដល់អ្នកជាមិនខាន។