៤​ វិធី​សាស្ត្រ​ធ្វើ​ឲ្យ​អ្នក​លេច​ធ្លោ​ជាង​មនុស្ស​ស្រី​ដទៃ ងាយ​ឆក់​បាន​បេះដូង crush

  • 2021-02-22 08:50:00
  • ចំនួនមតិ 3 | ចំនួនចែករំលែក 73

បើ​អ្នក​មិន​ធ្វើ​អ្វី​សោះ ហើយ​ធៀប​នឹង​មនុស្ស​ស្រី​ដទៃ​ក៏​គ្មាន​អ្វី​លេច​ធ្លោ​នោះ កុំ​ឆ្ងល់​ថា​ហេតុ​អ្វី​ crush នៅ​តែ​គ្មាន​មនោសញ្ចេតនា​លើ​អ្នក។ ខាង​ក្រោម​នេះ​គឺ​ជា ៤សកម្មភាព​ដែល​ងាយ​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ចាប់​ចិត្ត​លើ​មនុស្ស​ស្រី​បំផុត។

១. ញញឹម​ស្រស់

ទោះ​បី​ជា​ដឹង​ថា អ្នក​ណា​ក៏​អាច​ញញឹម​បាន តែ​អ្នក​ត្រូវ​ចាំ​ថា ស្នាម​ញញឹម​របស់​មនុស្ស​គ្រប់​រូប​មិន​ដូច​គ្នា​ឡើយ។ ពួក​យើង​កំពុង​រស់​នៅ​ក្នុង​សង្គម​មួយ​ដែល​ឆាប់​រហ័ស និង​នឿយ​ហត់ ដូច​នេះ​ពេល​ខ្លះ គ្រាន់តែ​ស្នាម​ញញឹម​មួយ ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​កក់​ក្ដៅ​ដែរ។ ឈប់​ធ្វើ​មុខ​ក្រម៉ូវ ហើយ​ត្រូវ​ឧស្សាហ៍​ញញឺម​ឲ្យ​បាន​ច្រើន ជា​ពិសេស​ពេល​ដែល​នៅ​ក្បែរ​មនុស្ស​ដែល​អ្នក​ស្រលាញ់​ ដើម្បី​ឲ្យ​គេ​ដឹង​ពី​ភាព​ទាក់ទាញ​របស់​អ្នក។

២. យក​ចិត្ត​ទុក​ដាក់​ស្ដាប់

ពេល​ខ្លះ យើង​ចង់​ចែក​រំលែក​តែ​រឿង​របស់​យើង រហូត​ដល់​ភ្លេច​ថា គេ​ក៏​មាន​តម្រូវ​ការ​ដើម្បី​បន្ធូរ​អារម្មណ៍​ដូច​គ្នា។ ដូច​នេះ​ហើយ ជានិច្ចកាល អ្នក​អាច​សាក​សួរ​​គេ​ថា តើ​គេ​មាន​អ្វី​នៅ​ក្នុង​ចិត្ត​ចង់​និយាយ​ចេញ​មក​ ឬ​អត់។ ព្រោះ​ទាល់​តែ​យើង​បើក​ចិត្ត​មុន​សិន ទើប​គេ​ហ៊ាន​បញ្ចេញ​រឿង​ក្នុង​ចិត្ត​មក​។

៣. ស្លៀកពាក់​ស្អាត​បាត

ទោះ​បី​ជា​ភាព​ស្អាត​មិន​មែន​ជា​ចំណុច​សំខាន់​បំផុត​នៅ​ក្នុង​រឿង​ស្នេហា​ក៏​ដោយ តែ​វា​ក៏​មាន​តួនាទី​មិន​តូច​ឡើយ។ មុន​ពេល​ឈាន​ដល់​ការ​ស្វែងយល់​ពី​អត្តចរិត​គ្នា គេ​ក៏ត្រូវ​សង្កេតឃើញ​ថា រូប​សម្បត្តិ​យើង​សមរម្យ​ ឬ​អត់។ ទោះ​មិន​ស្អាត​ឥត​ខ្ចោះ​ក្ដី តែ​ឲ្យ​តែ​អ្នក​ចេញ​ក្រៅ ស្លៀកពាក់​សមរម្យ ក៏​មើល​ទៅ​ទាក់ទាញ​បាត់​ទៅ​ហើយ។

៤. ចេះ​ធ្វើ​ម្ហូប

នៅ​សម័យ​ដែល​គ្រាន់​តែ​ចុច​ទូរសព្ទ​បន្តិច ម្ហូប​អាហារ​ក៏​មក​ដល់​នោះ មនុស្ស​ស្រី​ដែល​ចេះ​ធ្វើ​ម្ហូប នឹង​លេច​ធ្លោ​ជា​ង​អ្នក​ណា​ៗ​ទាំង​អស់។ អ្នក​មិន​ចាំ​បាច់​ពូកែ​ដល់​ថ្នាក់ Master Chef នោះ​ឡើយ តែ​កុំ​ដល់​ថ្នាក់​ម្ហូប​មួយ​មុខ​ក៏​មិន​ចេះ​ធ្វើ​គឺ​មិន​អាច​ទទួល​យក​បាន​​នោះ​ទេ។ គ្រាន់​តែ​ស្រមៃ​ថា បាយ​ថ្ងៃ​ត្រង់​ធ្វើ​​ដោយ​ដៃ​អ្នក​ផ្ទាល់​គឺពិសេស​ជាង​បាយ​ប្រអប់​ដ៏​កម្រិត​ណា៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel