ចង់សម្រកខ្លាញ់លើរាងកាយ សាកតែ៥ក្បាច់នេះនៅផ្ទះមួយសប្តាហ៍អ្នកនឹងឃើញលទ្ធផល

  • 2021-02-21 15:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នាពេលបច្ចុប្បន្ននេះ អ្នកប្រហែលជាពិបាកចេញក្រៅដើម្បីធ្វើលំហាត់ប្រាណដោយសារតែអាកាសធាតុ​មិនសូវ​អំ​ណោយ​ផលប៉ុន្មានទេ។ ហេតុដូចនេះ អ្នកមិនចំាបាច់ខាតពេលទៅហាត់​ប្រាណ​នៅខាងក្រៅផ្ទះនោះទេ អ្នក​អាច​ហាត់​ប្រាណខ្លួនឯងនៅផ្ទះបានយ៉ាងស្រួល ព្រោះថាវាមាន​គុណ​សម្បត្តិ​សម្រាប់អ្នក​ដោយវា​ជួយអ្នក​ឲ្យ​ស្រក​ខ្លាញ់នៅលើរាងកាយបានត្រឹមតែមួយសប្តាហ៍តែប៉ុណ្ណោះ។ ខាងក្រោមនេះ ជាលំហាត់ប្រាណទំាង ៥​ក្បាច់​សម្រាប់មិត្តនារីចង់សម្រកខ្លាញ់និងចង់បានរាងស្រឡូនដោយរួមមាន៖

ក្បាច់ទី ១៖ flat lift and surround

ដំបូងអ្នកត្រូវក្តាប់ដៃទំាងសងខាងរួចលើកឲ្យស្មើស្មារបស់អ្នក។ បន្ទាប់មកទៀត លើកដៃទំាងពីរឲ្យបាន ៣៦០ដឺ​ក្រេចុះឡើងដូចជារង្វង់។ អ្នកត្រូវចងចំាថាដៃត្រូវតែស្មើនឹងផ្តេកដូចនឹងស្មារបស់អ្នក។ អ្នកគប្បីបន្ត​ធ្វើ​បែប​នេះ​ឲ្យបាន ៣០វិនាទី ដើម្បីទទួលបានលទ្ធផលល្អ។

ក្បាច់ទី ២៖ swing arms up and down alternately

ជាដំបូង អ្នកត្រូវក្តាប់ដៃទំាងសងខាងទៅមុខឲ្យបានស្មើគ្នា។ នៅពេលអ្នកដាក់ដៃស្មើគ្នារួចហើយ អ្នកគួរទម្លាក់​ដៃ​ម្ខាង​ចុះម្ខាងទៀតឡើងដូចក្នុងរូបឲ្យបាន ៣០វិនាទី។ លើសពីនេះ អ្នកត្រូវយក​ចិត្តទុក​ដាក់ដោយ​ប្រឹង​នៅដៃ​ខាង​លើឲ្យបានត្រឹមត្រូវដើម្បីចៀសវាងការឈឺសន្លាក់និងរបួសផ្សេងៗអំឡុងពេលហាត់។

ក្បាច់ទី ៣៖ make a fist and expand your chest

សម្រាប់ក្បាច់នេះវិញ វាមិនត្រឹមតែជួយឲ្យដៃរបស់អ្នកស្រឡូននោះទេ តែថែមទំាងជួយហ្វឹកហ្វាត់​សាច់ដុំរបស់​អ្នក​បាន​ទៀតផង។ ដំបូងអ្នកត្រូវក្តាប់ដៃទំាងពីរដោយដាក់ស្មើនឹងទ្រូងរបស់អ្នក ដាកដៃទំាង​សង​ខាងឲ្យស្មើ​នឹង​ប្រវែង​ស្មាអ្នក។ បន្ទាប់មកទៀត បើកដៃទំាងនោះចេញ​ក្រៅចូលក្នុងជាប​ន្តបន្ទាប់ដូចជាការ​ពង្រីក​ដើម​ទ្រូង។ អ្នកត្រូវចាំមិនគួរទម្លាក់ដៃពេលកំពុងធ្វើឡើយ ធ្វើឲ្យបាន ៣០វិនាទីទើបជាការល្អ។

ក្បាច់ទី ៤៖ alternate lifting

សម្រាប់ក្បាច់នេះវិញ អ្នកត្រូវក្តាប់ដៃហើយពត់កែងដៃទំាងសងខាង ដាក់ដៃឲ្យស្មើនឹងស្មារបស់អ្នក។ បន្ទាប់​មក​ទៀត អ្នកត្រូវលើកដៃម្ខាងឲ្យខ្ពស់ផុតក្បាលរបស់អ្នក ឆ្លាស់ដៃម្តងម្ខាងៗបន្តធ្វើឲ្យបាន ៣០វិនាទី។ លំហាត់​ប្រាណ​នេះមិ​នសូវជាបញ្ចេញញើសប៉ុន្មានទេ តែវាល្អសម្រាប់រាងកាយអ្នកណាស់។

ក្បាច់ទី ៥៖ fancy stretching

ដំបូង​អ្នក​ត្រូវបត់បាតដៃទំាងពីររបស់អ្នកចូលគ្នា លើកដៃទំាងពីរឡើង​លើឲ្យបាន​ខ្ពស់នៅពេល​ពត់កែង​ដៃរបស់​អ្នក​ទៅ​ក្រោយ។ អ្នកត្រូវយកចិត្តទុកដាក់នៅពេលហាត់ក្បាច់នេះ ដោយត្រូវរក្សា​បាតដៃ​អ្នកមិន​ឲ្យបែក​ចេញ​ពី​គ្នា ហើយព្យាយាមពត់ទៅក្រោយតាមដែលអាចធ្វើបានឬ ៣០វិនាទីដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត៕

រូបភាព៖ Little Red Book, Pinterest

ចុចអានបន្ត៖

៥ ក្បាច់ហាត់នៅផ្ទះសម្រាប់អ្នកចង់បានគូទស្អាត

ប្រភព៖ tagsis ប្រែសម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម